
ក្រុងបាងកកៈ រណសិរ្សបង្រួបបង្រួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ (UDD) ប្រមូលហត្ថលេខាបានជិត១០ម៉ឺន នាក់ហើយ នៅលើញត្តិរបស់ខ្លួនដែលស្វែងរកការបណ្តេញចៅក្រមតុលាការធម្មនុញ្ញ ដែលបានបញ្ជាឲ្យផ្អាកកិច្ចពិភាក្សាសេចក្តីព្រៀងច្បាប់វិសោធនកម្មធម្មនុញ្ញ។
ថ្លែងក្នុងអំឡុងពេលនៃការជួបជុំមួយរបស់ក្រុមអាវក្រហម នៅឯវិមានប្រជាធិបតេយ្យ នៅរុក្ខវិថី រាជាដំណើរ កាលពីថ្ងៃអាទិត្យ ប្រ ធាន UDD អ្នកស្រី ធីតា ថាវនសេត បាននិយាយថា មនុស្សជិត១០ម៉ឺននាក់ហើយ បានចុះហត្ថ លេខាលើញត្តិនេះ ជាចំនួនទ្វេដងដែលត្រូវការដើម្បីចាប់ផ្តើមការចោទប្រកាន់នៅមុខសភា ប្រឆាំងនឹងចៅក្រម៧រូប ក្នុងចំណោមចៅក្រម៩រូប ដែលបោះឆ្នោតបញ្ជាឲ្យផ្អាកកិច្ចពិភាក្សាសភា ស្តីពីសេចក្តីព្ៀាងវិសោធនកម្មរដ្ឋធម្មនុញ្ញ។
អ្នកស្រី ធីតា បានព្យាករថា នៅពេលដែលការជួបជុំបញ្ចប់កាលពីយប់រំលងអា្រធាត្រនោះ UDD ប្រមូលបានហត្ថលេខា១០ម៉ឺននាក់។ អ្នកស្រី បាននិយាយថា សហមេដឹកនាំ UDD នឹងពិចា រណាថា នឹងត្រូវបញ្ជូនញត្តិនេះទៅព្រឹទ្ធសភានៅពេលណា។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

