Headlines:

ក្រុមហ៊ុន Sony និង​ Panasonic សហការ​ផលិត​ទូរទស្សន៍ OLED

ក្រុង​តូក្យូៈ ក្រុម​ហ៊ុន Sony Corp និង​ក្រុម​ហ៊ុន Panasonic Corp ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ទូរទស្សន៍​ធំជាង​គេ​របស់​ជប៉ុន បាន​ព្រម​ព្រៀង​​ផលិត​​ទូរទស្សន៍ ​OLED រួម​គ្នា ដោយ​សារ​ក្រុម​ហ៊ុន​ទាំង​ពីរ​ព្យាយាម​ងើ​ប​ឲ្យ​ផុត​ពី​ការ​ខាត​បង់​ដែល​មានទឹក​ប្រាក់​​ចំនួន​សរុប​ ១,២​ពាន់​ពាន់​លាន​យ៉េន (១៥​ពាន់​លាន​ដុល្លារ) កាល​ពី​ឆ្នាំ​មុន។

ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​របស់​ខ្លួន​ មាន​បំណង​បង្កើត​បច្ចេក​វិទ្យា​ផលិតកម្ម​ធំមួយ​សម្រាប់​ទូរទស្សន៍ OLED នៅ​ឆ្នាំ​ក្រោយ​នេះ។ ក្រុម​ហ៊ុន​ទាំង​ពីរ មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទសម្រាប់​ការ​ផលិត​ទូរទស្សន៍ OLED នៅ​ឡើយ​ទេ។ ​ ​

នេះ​គឺ​ជា​ការ​ចាប់​ដៃ​គូ​ជា​លើក​ដំបូង​រវាងអង្គភាព​​ផលិត​ទូរទស្សន៍​ធំ​ៗ​ទាំង​ពីរ​របស់​​​ក្រុម​ហ៊ុន​ទាំង​ពីរ​ ដែល​កំពុង​ខាត​បង់ ដោយ​សារ​កំណើន​ថ្លៃ​ប្រាក់​យ៉េន បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ​នៅ​ក្រៅ​ប្រទេស និង​ដោយ​សារ​​ការ​ប្រកួត​ប្រជែង​ពី​ក្រុម​ហ៊ុន Samsung Electronics Co  និង​ក្រុម​ហ៊ុន​​ LG Electronics Inc របស់​កូរ៉េ​ខាង​ត្បូង កាន់​តែ​មាន​សភាព​តាន​តឹង​ខ្លាំង​។ ក្រុម​ហ៊ុន​ផលិត​ទូរទស្សន៍​របស់​កូរ៉េ​ខា​ង​ត្បូង​ទាំង​ពីរ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​ខ្លួន​នឹង​ដាក់​បង្ហាញ​ទូរទស្សន៍​ម៉ូដែល OLED នេះ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ខាង​មុខ​នេះ។



This content has been locked. You can no longer post any comments.
Show/hide comments
busy