Headlines:

ជប៉ុន​ផ្តល់​ជំនួយ​ ​១២១,៨២៨​ដុល្លា​អាមេរិក​ គាំ​ទ្រ​សុខ​ភាព​មូល​ដ្ឋាន​​មាតា​ និង​ទារក​នៅ​​កំពង់​ធំ

រដ្ឋាភិបាល​និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ចន្ទ័​​នេះ​ បាន​ប្រកាស​ផ្តល់​ជំនួយ​ឥត​​សំណង​នូវ​ទឹក​ប្រាក់​ចំនួន​១២១,៨២៨​ដុល្លា​អាមេរិក​ ដល់​អង្គការ​មូល​និធិ​ជប៉ុន​ភី​.អេចស៍​ ដើម្បី​បន្ត​គំរោង​គាំ​ទ្រ​ សហគមន៍​ថែទាំ​សុខ​ភាព​មូល​ដ្ឋាន​សម្រាប់​មាតា​ និង​ទារក​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ក្នុង​ដំណាក់​កាល​ទី​២​។​

លោក​ម៉ាសាហ្វ៊ូមី​ គូរ៉ូគី​ ឯក​អគ្គរាជ​ទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ នៅ​ស្ថាន​ទូត​ជប៉ុន​ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ័​ បាន​​ឲ្យ​ដឹង​ថា​  ការ​ផ្តល់​ជំនួយ​ក្នុង​វិស័យ​សុខាភិបាល​ ពិសេស​ការ​លើក​ស្ទួយ​សុខ​ភាព​មាតា​និង​ទារក​មាន​សារៈ​សំខាន់​ក្នុង​ស្មារតី​មនុស្ស​ធម៌​។​ ជំនួយ​នេះ​ក៏​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ក្នុង​ផ្នែក​សេដ្ឋ​កិច្ច​ថា​ ជា​ការ​វិនិយោគ​លើ​កុមារ​ដែល​និង​ក្លាយ​ជា​អ្នក​ដឹក​នាំ​សង្គម​ជាតិ​នា​ពេល​អនាគត​។​

លោក​ថា​៖«​ខ្ញុំ​បាន​មើល​ឃើញ​ អត្រា​មរណៈ​ភាព​មាតា​និង​ទារក​នៅ​កម្ពុជា​ កំពុង​មាន​សភាព​ប្រសើរ​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​បើ​ធៀប​និង​ប្រទេស​ជិត​ខាង​ កម្ពុជា​នៅ​តែ​មាន​អត្រា​ខ្ពស់​នៅ​ឡើយ​ទេ​ ដូច្នេះ​យើង​ចាំ​បាច់​កែ​លម្អ​ស្ថាន​ភាព​សុខ​ភាព​មាតា​និង​ទារក​»​។​

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy