ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៣ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ពលរដ្ឋបឹង​កក់ជាង​១០០​នាក់​ជុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍​មុន​ការ​​កាត់​​ក្តី​ស្រ្តី​ជាប់​ឃុំ​១៣​នាក់ ​នៅ​ថ្ងៃ​ពុធ

bk1

ភ្នំពេញៈពលរដ្ឋក្នុង​សហគមន៍​បឹង​កក់​ប្រមាណ​ជាង​១០០នាក់​ នៅ​ថ្ងៃ​នេះ​​បាន​ជួប​ប្រជុំ​គ្នា នៅ​មុខ​​តុលា​ការ​​សាលា​ឧទ្ធរណ៍ ជាទី​ដែល​ស្ត្រី​១៣នាក់​នៃ​សហគមន៍​នេះ នឹង​ត្រូវ​បាន​គេនាំ​ខ្លួន​មក​ជំនុំ​ជម្រះនៅ​ព្រឹក​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ។

ការជួប​ប្រជុំ​គ្នា​នេះ​បាន​ធ្វើ​ឡើង ក្នុង​គោល​បំណង​អំពាវ​នាវ​សុំ​ឲ្យ​តុលាការ​នេះ​ ទំលាក់​ចោល​បទ​ចោទ​ប្រកាន់​របស់​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រឆាំង​និង​អ្នក​ភូមិ​របស់​ពួក​គេ។

មុន​ពេល​ទៅ​ដល់​មុខ​តុលាការ​សាលា​ឧទ្ធរណ៍ ក្រុម​អ្នក​ភូមិ​ទាំង​នេះ​បាន​ប្រមូល​ជុំគ្នា​នៅ​មុខក្រសួង​យុត្តិធម៌ ដែល​ក្នុង​អំឡុង​ពេល​នោះ អ្នក​ស្រី​យ៉ោម បុប្ផា ដែល​ជា​តំណាង​អ្នក​ភូមិ​ទាំង​នេះ បាន​និយាយ​ថា៖«​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​នេះ បាន​ប្រាប់​​យើង​ខ្ញុំថា ក្រសួង​យុត្តិធម៌​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កម្រិត​ខ្ពស់​បំផុត​ចំពោះ​ករណី​ស្ត្រី​​ទាំង​១៣​នាក់​ក្នុង​សហគមន៍​បឹងកក់​របស់​យើង​ខ្ញុំ»។

អ្នក​ស្រី​បាន​បន្តថា៖«យើង​ពិត​ជា​រីក​រាយ​ណាស់ និង​សង្ឃឹម​ថា​នៅថ្ងៃ​ពុធ​ខាង​មុខ​នេះ សមាជិក​នៃ​សហគមន៍​បឹងកក់​របស់​យើង​ខ្ញុំ​ទាំង​១៣​នាក់ នឹង​ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍ ផ្ដល់​ភាព​យុត្តិធម៌​មក​វិញ»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy