Headlines:

លើក​ទម្ងន់​ស្រាល​មិន​អាច​ជួយ​សាច់ដុំ ឬ​ប្រព័ន្ធ​រំលាយ​អាហារ

120627_21d

ក្រុង​ឡូសអេនជឺលេស : ការ​សិក្សា​បាន​បង្ហាញ​ថា នារី​ដែល​ចូលចិត្ត​ហាត់​ប្រាណ​ដោយ​លើក​ទម្ងន់​ស្រាលៗ​នោះ មិន​ទទួល​ផល​ដូច​ការ​រំពឹង​ទុក​ទេ។

លោក បៀល វ៉ាយ ជា​ប្រធាន​ផ្នែក​សុខភាព​កាយ​សម្ព័ន្ធ​បាន​ឲ្យដឹង​ថា ស្ត្រី​គួរ​តែ​លើក​ទម្ងន់​ដើម្បី​ពង្រឹង​សាច់ដុំ​ឲ្យ​យារ​ធ្លាក់ និង​សម្រួល​ដល់​ល្បឿន​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ ប៉ុន្តែ​លោក​បាន​រំឭក​ថា ការ​លើក​ទម្ងន់​ស្រាលៗ​តែ​ម៉្យាង​មិន​ហុច​ផល​ល្អ​ដល់​សាច់ដុំ​ឡើយ។

ប្រសិន​បើ​នារី​ចង់​ឲ្យ​សាច់​ដុំ​របស់​ខ្លួន​តឹង​ណែន​ល្អ ពួក​គេ​ចាំបាច់​ត្រូវ​តែ​ហាត់ប្រាណ​លើក​ទម្ងន់​ស្រាល ឆ្លាស់​គ្នា​នឹង​ដុំ​ទម្ងន់​ធ្ងន់ ទើប​ហុច​ផល​បាន​ល្អ ហើយ​ការ​លើក​ទម្ងន់​ធ្ងន់​មិន​ធ្វើ​ឲ្យ​ស្ត្រី​ឡើង​សាច់ដុំ​ដូច​កង្កែប​នោះ​ ទេ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy