ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានបង្កឡើងដោយរថយន្តកូរ៉េម៉ាកមួយតោនកន្លះ បុកជាមួយម៉ូតូហុងដាសេ១២៥ កាលពីព្រឹកថ្ងៃនេះ បានបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា នៅ តាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍រាជធានីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនរងគ្រោះទាំង ពីរនាក់នេះមានឈ្មោះថា ជួប ចន ភេទប្រុស អាយុ៣០ឆ្នាំជាកម្មករសំណង់ ស្នាក់នៅភូមិបាង ឃុំដើមឬស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានស្លាប់ រឺឯជនរងគ្រោះទី២ ឈ្មោះចាន់ វិចិត្រ ភេទប្រុស អាយុ៣៥ ឆ្នាំកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

