Headlines:

តុលាការ​ខេត្ត​កោះ​កុង នឹង​កាត់ក្តី យោធា​​ផ្កាយ​ពីរ​និង​អង្គរក្ស​ដែល​វាយ​ពលរដ្ឋ នៅ​​​ដើម​ខែ​​ក្រោយ

កោះកុងៈ សាលា​ដំបូង​ខេត្ត​កោះ​កុង​ បាន​កំណត់​ពេល​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ ជំនុំ​ជម្រះទោស​អតីត​ឧត្តមសេនីយ៍យោធា​​ផ្កាយ​ពីរ លោក ប៊ុន សុខា និងអង្គរក្ស​៣នាក់ ដែលវាយ​ពលរដ្ឋ​៤នាក់ ក្រោយ​ពីអ្នក​ជនទាំងបួន​​បាន​ស្ថិត​ក្នុង​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ប្រមាណ​ជិត​២ខែ​មក​នេះពី​បទ​ហិង្សា​ដោយ​ចេតនា​​។ នេះ​បើ​តាម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​។

​លោក​ ​អ៊ិន គង់ជិត អ្នក​​សម្រប​សម្រួល​ប្រចាំ​ខេត្ត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ឲ្យ​ដឹង​ថ្ងៃ​ម្សិលមិញ​ថា ​ព្រះរាជអាជ្ញារង​ មាស វឌ្ឍនា បានចេញ​ដីកាកោះ​ឲ្យ​ជនជាប់ចោទ ប៊ុន​ សុខា អតីត​​ជំនួយ​ការ​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​​គូ​កន​៣នាក់ ភ្លាម​ក្រោយ​ពេលដែល​ចៅក្រម​ស៊ើប​សួរ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​នា​ថ្ងៃ​១៥​ មិថុនា​កន្លង​មក​។

​លោក​ថ្លែង​ថា ៖ «​​ព្រះរាជអាជ្ញារង​ ចេញ​ដីកាឲ្យដំណឹង​តាំងពីថ្ងៃ​១៩ មិថុនា ដើម្បី​ឲ្យ​ជន​ជាប់ចោទ​មក​ជំនុំ​ជម្រះ​នៅ​តុលាការ នា​ថ្ងៃ​៥ ខែ​កក្កដានេះ។ សវនាការនេះ នឹង​ជាសារ​ប្រាប់ដល់​អ្នក​មាន​អំណាច​ដទៃ​ទៀត​កុំ​ឲ្យ​ធ្វើ​បាន​ពលរដ្ឋ​តូចតាច​ ព្រោះ​នឹង​ត្រូវ​ទទួល​ទោស»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
...
ជា​ការ​បោះ​ជំហ៊ាន​
Lyly on June 28, 2012 Report
vote down vote up Votes: 0
...
សូមកោតសរសើរលោកព្រះ
Sambath on June 28, 2012 Report
vote down vote up Votes: 0
busy