Headlines:

ផ្លូវ​រថភ្លើង​ក្រោម​ដី​ដ៏​ស្ងាត់​ជ្រងំ​ក្លាយ​ជា​ជំរំ​ភ្ញៀវ​ទេសចរ

120629_21b
ផ្លូវ​រថភ្លើង​ក្រោម​ដី​​សម័យ​បុរាណ​ដែល​បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ។

ក្រុង​ញូវយ៉កៈ រចនា​ដោយ​មាន​បង្អួច​កញ្ចក់​រំលេច​ដោយ​ពន្លឺ​ភ្លើង​ក្រហម​ព្រឿងៗ​រំលេច​ ដោយ​ក្បូរ​ក្បាច់​ផ្សេងៗ​នៅ​តាម​ជញ្ជាំង និង​ពិតាន ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ឈ្មោះ​ថា​ City Hall ត្រូវ​គេ​បិទ​មិន​ឲ្យ​សាធារណ​ជន​ចូល​ទស្សនា​អស់​រយៈ​ពេល​ ៤១​ ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​វា​បាន​បើក​សម្ពោធ​ដំបូង​កាល​ពី​ឆ្នាំ​១៩០៤​មក​នោះ។

ស្ថានីយ​រថភ្លើង​ផ្លូវ​ក្រោម​ដី​នេះ​ត្រូវ​ចេញ​ដំណើរ​ពី​ចំណុច​ភាគ ខាង​ត្បូង​នៃ​តំបន់ Interborough Rapid Transit (IRT)​ទៅ​ដល់​ភាគ​ខាង​ជើង​នៃ​ចំណុច​ផ្លូវ​លេខ​ទី​១៤៥ ​ដែល​មាន​ទិសដៅ​ស្រប​តាម​ផ្លូវ Broadway។​

ក្តី​ប្រាថ្នា​ដែល​ចង់​ប្រើ​វា​ជួយ​ក្នុង​ការ​កាត់​បន្ថយ​សម្រាប់​កំណើន កកស្ទះ​ចរាចរណ៍​នោះ ត្រូវ​ខក​បំណង​ទៅ​វិញ​ព្រោះ​តែ​វា​ត្រូវ​គេ​បិទ​ទុក​ចោល។

ចំពោះ​ការ​បិទ​គឺ​ដោយ​សារ​គិត​ទៅ​ដល់​បញ្ហា​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ បណ្តាញ​ផ្លូវ​នេះ។​ ​កាល​ពី​ឆ្នាំ​១៩៩៥​អាជ្ញាធរ​តំបន់​នោះ​បាន​បើក​ការ​ដ្ឋាន​នោះ​ម្តង​ដែរ​ តែ​គម្រោង​ការ​មិន​បាន​សម្រេច​ដូច​ការ​គ្រោង​ទុក​ឡើយ។​

ពេល​បច្ចុប្បន្ន​នេះ​យើង​នឹង​អាច​មើល​ឃើញ​ពី​ការ​រចនា​ផ្នែក​ខាង​ក្នុង​យ៉ាង ​ស្រស់​ស្អាត។​ ស្ថានីយ​ផ្លូវ​ក្រោម​ដី City Hall​នេះ​ត្រូវ​បាន​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​ដ៏​ល្បី​រ៉ាហ្វាអែល ហ្គូអាស្តាវីណូ។

ថ្វី​ត្បិត​តែ​មាន​សភាព​ស្ងាត់​ជ្រងំ​ដូច​ផ្លូវ​រថភ្លើង​ខ្មោច ប៉ុន្តែ​វា​គឺ​ជា​សំណង់​ដែល​មាន​រចនាប័ទ្ម​ដ៏​ក្បូរ​ក្បាច់​ខុស​ពី​ចំណត រថភ្លើង​សម័យ​ថ្មី​នោះ បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​គួរ​សម​នៅ​សហរដ្ឋ​អាមេរិក។៕ PR



This content has been locked. You can no longer post any comments.
Show/hide comments
busy