Headlines:

អាមេរិក​នឹង​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ចិន​នៅ​ឯវេទិកា​អាស៊ាន

120629_17a
ឧបការី​រដ្ឋ​មន្ត្រី​ការបរទេសអាមេរិកលោក​ ឃើត ខេម​បែល (ឆ្វេង​)ចាប់​ដៃ​អនុរដ្ឋ​មន្ត្រី​ការបរទេសចិន លោក​​ស៊ុយ​ ទៀន​កៃ នៅប៉េកាំង​ ពី​ឆ្នាំ​២០១១ ។ Reuters

ក្រុង​វ៉ាស៊ីនតោនៈ មន្រ្តី​អាមេរិក​ជាន់​ខ្ពស់​ម្នាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​នឹង​សង្កត់​ធ្ងន់​«​ពី​ការ​ភ្ជាប់​ខ្លួន និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​នៅ​ឯ​កិច្ច​ចរចា​សន្តិសុខ​នៅ​ខែ​ ក្រោយ​នេះ​នៅ​អាស៊ី​ភាគ​អាគ្នេយ៍​ ដែល​ប្រទេស​ជា​ច្រើន​នឹង​ប្រយ័ត្ន​ប្រយែង ជាប់​កុន​ក្នុង​ការ​ប្រជែង​គ្នា​របស់​ប្រទេស​មហា​អំណាច​។

ឧបការី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក លោក​ ឃើត​ ខែមបែល បាន​ថ្លែង​ថា អាមេរិក និង​ចិន នឹង​ប្រកាស​ពី​គំនិត​ផ្តួចផ្តើម​សហ​ប្រតិបត្តិការ​ថ្មីៗ​នៅ​ឯ​ វេទិកា​តំបន់​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​កម្ពុជា​។

មហា​អំណាច​ទាំង​ពីរ នឹង​ប្រកាស​ផែនការ​ជាច្រើន​ដើម្បី​ធ្វើ​ការ​រួម​គ្នា​លើ​ជំនួយ សង្គ្រោះ​មហន្តរាយ​មនុស្ស​ធម៌ និង​ការ​ការពារ​សត្វ​ព្រៃ​ជា​គម្រោង​មិន​ចម្រូង​ចម្រាស​ដែល​ឆ្លុះ​បញ្ចាំង​«​ ពី​ការ​តាំង​ចិត្ត​រឹងមាំ​របស់​យើង ដែល​យើង​ចង់​ធ្វើ​ការ​ជាមួយ​ចិន»។

លោក​បាន​បញ្ជាក់​ថា​៖ «យើង នឹង​មាន​ការ​ខ្វែង​គំនិត​គ្នា​ច្រើន។ យើង​នឹង​មាន​ចំណុច​ជា​ច្រើន​ដែល​ យើង​នឹង​បញ្ចប់​តាម​បែប​ធម្មជាតិ​ ប៉ុន្តែ​ វានឹង​សំខាន់​ណាស់ ដើម្បី​បញ្ជូន​សារ​​ច្បាស់​លាស់​មួយ​ថា...​យើង ចង់​បង្កើត​ភាព​ជា​ដៃ​គូ​រឹងមាំ និង​ស្ថិតស្ថេរ​ជាមួយ​ចិន។

ជំនួប​ប្រចាំ​ឆ្នាំ​២០១២​ នៅ​រាជធានី​ភ្នំពេញ បាន​កើត​ឡើង ពីរ​ឆ្នាំ​ បន្ទាប់​ពី​កាំជ្រួច​បាន​ផ្ទុះ​ឡើង​រវាង​អាមេរិក និង​ចិន​ នៅ​ឯ​ជំនួប​វេទិកា​តំបន់​អាស៊ាន ដែល​មាន​សមាជិក​២៧​ប្រទេស​នៅ​ក្រុង​ហាណូយ​។

កាល​ពី​ឆ្នាំ​២០១០ រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក លោក​ស្រី​ ហ៊ីឡារី គ្លីន​តុន បាន​សម្តែង​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​ អាស៊ាន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ពហុភាគី​មួយ​លើ​ជម្លោះ​ជុំវិញ​ការ ទាមទារ​ជា ច្រើន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ធ្វើ​ឲ្យ​រដ្ឋ​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ ជាច្រើន​មាន​ជម្លោះ​នឹង​ចិន។

សំណើ​សាកល្បង​របស់​លោក​ស្រី​ហ៊ីឡារី​នោះ បាន​ទាក់​ទាញ​ការ ​ឆ្លើយ​តប​វិជ្ជមាន​មួយ​ពី​ប្រទេស​អាស៊ាន​ជា​ច្រើន បណ្តាល​ឲ្យ​មាន​សម្តី​ប្រឆាំង​នឹង​«ប្រទេស​តូចៗ​»​ពី​រដ្ឋ​មន្រ្តី ក្រសួង​ការ​បរទេស​ចិន​លោក យ៉ាង ជាឈី ។

ការ​ក្អេងក្អាង​របស់​ចិន​នៃ​ការ​ទាមទារ​ទឹក​ដី​ខ្លួន ដែល​បង្ហាញ​ឡើង​ពី​ឧបទ្ទវហេតុ​រវាង​នាវា​ចិន និង​នាវា​វៀតណាម និង​ហ្វីលីពីន បាន​បង្ខំ​ឲ្យ​ប្រទេស​ទាំង​នោះ​ស្វែងរក​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​អាមេរិក​៕ NR



This content has been locked. You can no longer post any comments.
Show/hide comments
busy