មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ជោគជ័យ​តំណែង​ថ្មី ២០១២-០៧-០៣

សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ សូម​ណែនាំ​ទំព័រ​ជោគ​ជ័យ​តំណែង​ថ្មី ដែល​ទំព័រ​នេះ​នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​រៀង​រាល់​សប្តាហ៍។

ជោគ​ជ័យ​តំណែង​ថ្មី នឹង​ចូល​រួម​អបអរ​សាទរ​ដល់​អ្នក​ដឹក​នាំ​​ក្រុម​ហ៊ុន​ឯកជន សហគ្រាស​រដ្ឋ អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​ទទួល​បាន​តំណែង​ថ្មី​ក្នុង​ស្ថាប័ន​ថ្មី​ណា​មួយ ដោយ​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​ការងារ និង​អាជីព។

ខាង​ក្រោម​នេះ គឺ​ជា​អ្នក​ដែល​ទំព័រ​ជោគ​ជ័យ​តំណែង​ថ្មី​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ចូល​រួម​អបអរ​សាទរ​។

   កាសែត​ភ្នំពេញ​ប៉ុស្តិ៍ សូម​អបអរ​សាទរ

  • លោក ប្រាក់ សុវណ្ណ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្ដម សីហមុនី តែង​តាំង​ជា​ទីប្រឹក្សា​សម្តេច ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី ៣ មាន​ឋានៈ​ស្មើ រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន៕
  • លោក ផូង វុត្ថា ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្ដម សីហមុនី តែង​តាំង​ជា​ទី​ប្រឹក្សា​សម្តេច ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី ៣ មាន​ឋានៈ​ស្មើ រដ្ឋ​លេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន៕
  • លោក ឈួន គីមសាន ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្ដម សីហមុនី តែង​តាំង​ជា​ទី​ប្រឹក្សា​សម្តេច ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី ៣ មាន​ឋានៈ​ស្មើ រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន៕
  • លោក ទូច សុក្រិត សមាសភាព​ថ្នាក់​ដឹកនាំ​នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ស្តារ​ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​បទ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្ដម សីហមុនី តែង​តាំង​ជា​អគ្គលេខាធិការ​រង មាន​ឋានៈ​ស្មើ អនុ​រដ្ឋលេខាធិការ៕
  • លោក ឡាំ អេងហួ សមាស​ភាព​ថ្នាក់​ដឹក​នាំ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ស្តារ​ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្ដម សីហមុនី តែង​តាំង​ជា​អគ្គលេខាធិការរង មាន​ឋានៈ​ស្មើ អនុ​រដ្ឋលេខាធិការ៕

    កាសែត​ភ្នំពេញ ប៉ុស្តិ៍​ សូម​គោរព​ជូនពរ​លោក​ទាំងអស់​ឲ្យ​ជួប​តែ​សំណាង​ល្អ និង​សម្រេច​បាន​ជោគជ័យ​ក្នុង​មុខ​តំណែង​ថ្មី ព្រម​ទាំង​ជម្នះ​រាល់​គ្រប់​ឧបសគ្គ​ទាំង​អស់ ដើម្បី​ដឹក​នាំ​ស្ថាប័ន​ថ្មី​របស់​ខ្លួន​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​ប្រកប​ដោយ​ផ្លែផ្កា៕



This content has been locked. You can no longer post any comments.
Show/hide comments
...
Dear Phnom Penh,
I am a reader your news everyday, thank you for your post/update and share any information. I also just get a new position as General Manager of First Safety (Cambodia) Co., Ltd

I look forward to hearing from you.
Boran on October 01, 2012 Report
vote down vote up Votes: 0
busy