Headlines:

ខ្សែ​សម្អាត​ធ្មេញ​ អាច​ផ្ទុក​នូវ​សារ​ធាតុ​បង្ក​ឲ្យ​កើត​មហារីក

120704_22b

ក្រុង​ញូវយ៉ក : គ្មាន​អ្នក​ណា​ម្នាក់​គិត​ដល់​ថា ខ្សែ​សម្អាត​ធ្មេញ​ដ៏​តូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​នាំ​ឲ្យ​កើត​មហារីក​ឡើយ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្សែ​សម្អាត​ធ្មេញ​ត្រូវ​បាន​ផលិត​ចេញ​ពី​ខ្សែ​អំបោះ​ស្រោប​ដោយ​ក្រមួន​ ដើម្បី​ឲ្យ​វា​ងាយ​រអិល​នៅ​ចន្លោះ​ធ្មេញ។ ប៉ុន្តែ​ខណៈ​ដែល​ចំនួន​ការ​ប្រើប្រាស់​កើន​ឡើង រោង​ចក្រ​មួយ​ចំនួន​បាន​ប្ដូរ​មក​ប្រើ​ Teflon ជា​សារធាតុ​ស្រោប​ជំនួស​ក្រមួន​វិញ ដោយ​សារ​តែ​វា​មានត​ម្លៃ​ដើម​ថោក។

Teflon ដែល​គេ​អាច​ហៅ​កាត់​ថា PFC នោះ​គឺជា​សារធាតុ​ដែល​ប្រើប្រាស់​សម្រាប់​ស្រោប​ខ្ទះ ឬ​ឆ្អឹង​ឲ្យ​រលោង បង្ការ​ការ​ជាប់​ស្អិត​ជាមួយ​អាហារ​នៅ​ពេល​ចម្អិន។ វា​សម​ស្រប​តែ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ មិន​មែន​ចំពោះ​ការ​លាង​សម្អាត​ធ្មេញ​ក្នុង​មាត់​ឡើយ។

នៅ​ពេល​ដែល​អ្នក​សម្អាត​ធ្មេញ​ជាមួយ​ខ្សែ​ដែល​ស្រោប​ដោយ PFC សារធាតុ​គ្រោះ​ថ្នាក់​កក​នៅ​ចន្លោះ​មាត់​ធ្មេញ​របស់​អ្នក។ ការ​ស្រូប​យក​នូវ​សារធាតុ​កខ្វក់​ទាំង​នេះ​ច្រើន​អាច​បណ្ដាល​ឲ្យ​មាន​ផល ប៉ះពាល់​ដល់​សុខភាព។

ដូច្នេះ​រាល់​ពេល​ទទួល​ទាន​អាហារ​រួច​ប្រសិន​បើ​អ្នក​ចូលចិត្ត​សម្អាត​ធ្មេញ​ ដោយ​ប្រើ​ខ្សែ​នោះ គួរ​តែ​ជ្រើសរើស​ខ្សែ​ដែល​ផលិត​ពី​អំបោះ ឬ​សូត្រ​ដែល​ស្រោប​ដោយ​ក្រមួន​ធម្មជាតិ ហើយ​ចៀសវាង​ផលិតផល​មាន PFC ទើប​ប្រសើរ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy