ក្រុងប៊ុមបៃៈ ក្មេងស្រីជំទង់ជាតិឥណ្ឌាម្នាក់ជាប់ចោទពីបទសម្លាប់ឪពុក និងប្អូនប្រុសនាងដោយសារពួកគេបន្តុះបង្អាប់មិត្តប្រុសខ្លួនថា មានវណ្ណៈទាបជាងគ្រួសារនាង។ យោងតាមប៉ូលិសបានឲ្យដឹងថា ក្មេងស្រីវ័យ១៤ឆ្នាំបានសារភាពថា នាងប្រើថ្នាំបំពុលឪពុកនិងប្អូនប្រុសនាងនឹងបន្លែឲ្យស្លាប់។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃសៅរ៍ នៅភូមិម៉ាល់ពួរ ក្បែរទីក្រុងបាហារ៍។ ចំណែកអ្នកស្រីសូនីតា ទេវីជាម្តាយត្រូវរួចជីវិតដោយសារគាត់ឈឺត្រូវតមអាហារដែលមាន ផ្ទុកថ្នាំពុលនោះ៕ PR
យុវតីឥណ្ឌាបំពុលឪពុក និងប្អូនប្រុស ទម្លាយរនាំងវណ្ណៈស្នេហ៍
- Wednesday, 04 July 2012
- ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍







