Headlines:

បក្ស​ភឿធម្មា​នឹង​ស្វាគមន៍​តំណាងរាស្ត្រ បក្ស​ភឿថៃ បើ​បក្ស​ត្រូវ​តុលាការ​រំលាយ

120704_17a
សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ថៃ ថត​រូប​រួមជាក្រុម​នៅវិមាន​រដ្ឋាភិបាល​ ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី១០ ខែសីហា ២០១១។ Reuters

ក្រុង​បាងកកៈ គណបក្ស​ភឿថៃ​អាច​មាន​ផ្ទះ​ទីពីរ​មួយ ដើម្បី​ជ្រក កោន ក្នុង​ករណី​ដែល​បក្ស​កំពុង កាន់​អំណាច​នេះ ត្រូវ​តុលាការ​ធម្មនុញ្ញ​រំលាយ​ចោល។

បច្ចុប្បន្ន តុលាការ​នេះ​កំពុង​រៀបចំ​បើក​សវនាការ​លើ​ញត្តិ​ប្រឆាំង​នឹង​សេចក្តី​ព្រាង ច្បាប់​វិសោធនកម្ម​ធម្មនុញ្ញ​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​របស់​លោក​ស្រី​យីងឡាក់។

មេ​ដឹក​នាំ​គណបក្ស​ភឿធម្មា លោក​វ៉ាលឡុប ស៊ូផារីយ៉ាស៊ីល ថែ្លង​ថា ប្រសិន​បើ​សវនាការ​នេះ​ នាំ​ទៅ​ដល់​គ្រោះ​ថ្នាក់​ខាង​នយោបាយ​មួយ​សម្រាប់​បក្ស​កំពុង​កាន់​អំណាច​ នេះ លោក​នឹង​ស្វាគមន៍ សមាជិក​បក្ស​ភឿថៃ​ទាំង​អស់​ចូល​ បក្ស​របស់​លោក​ដោយ​ដៃ​ទាំង​ទ្វេ។

លោក​វ៉ាលឡុប ជា​អតីត​តំណាង រាស្ត្រ​ខេត្ត​ណាន តំណាង​ឲ្យ​បក្ស កម្លាំង​មហាជន​ ដែល​ជា​ប្រភព​នៃ បក្ស​ភឿថៃ​ពី​មុន។ តុលាការ​ធម្ម នុញ្ញ នឹង​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ​ថា​តើ​សេចក្តី​ព្រាង​ច្បាប់ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នោះ បំពាន​លើ​មាត្រា​ទី​៦៨​នៃ​រដ្ឋ​ធម្មនុញ្ញ ឬ​យ៉ាង​ណា?

ក្រុម​អ្នក​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ធ្វើ​ជា​កសិណ​សាក្សី ចំពោះ​មុខ​តុលាការ​នោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ រីឯ​ក្រុម​អ្នក​ជំ​ទាស់​នឹង បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់។

បើ​សិន​ជាកិច្ច​ប្រឹង​ប្រែង​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​រំលោភ​រដ្ឋ​ធម្មនុញ្ញ បក្ស​ភឿថៃ​អាច​ប្រឈម​នឹង​ការ​រំលាយ​ចោល។

នៅ​ក្នុង​ករណី​នេះ លោក​វ៉ាល ឡុប បាន​និយាយ​ថា សមាជិក​សភា​បក្ស​ភឿថៃ​ទាំង​អស់​អាច​ចូល​រួម​បក្ស​របស់​លោក បើ​សិន​ជា ពួក​គេ​យល់​ស្រប​ជាមួយ​មនោគមវិជ្ជា​របស់​បក្សភឿ​ធម្មា។

ក្រុម​ជាច្រើន បាន​ដាក់​ញតិ្ត​ទៅ​តុលាការ​នោះ​កាល​ពី​ចុង​ខែ​ឧសភា ដោយ​អះអាង​ថា មាត្រា​មួយ​នៃ សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​ដែល​កំពុង​ផ្តល់​អំណាច​ឲ្យ​បង្កើត​ គណៈកម្មាការ​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​សរសេរ​ធម្មនុញ្ញ​ថ្មី​មួយ​គឺដូច​ គ្នា​នឹង​ការ​ផ្តួល​រំលំ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​នេះ និង​ជា​មធ្យោបាយ​ខុស​រដ្ឋម្មនុញ្ញ​នៃ​ការ​ទទួល​យក​អំណាច​រដ្ឋបាល។

នាយក​រដ្ឋ​មន្ត្រី​ លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​ កាល​ពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា លោក​ស្រី​មាន​ជំនឿ​ថា តុលាការ​នឹង​ផ្អែក​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​លើ​ការ​ពិត​ក្នុង​ការ ពិចារណា​របស់​ខ្លួន ​លើ​ធម្មនុញ្ញភាព​នៃ សេចក្តី​ព្រាង​ច្បាប់​នោះ។

លោក​ស្រី​បដិសេធ​មិន​និយាយ ថា​តើ​រដ្ឋាភិបាល​មាន​ផែន​ការ​យថាភាព ដើម្បី​ទប់ទល់​បញ្ហា​ដែល​អាច​កើត​មាន​ក្រោយ​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​ តុលាការ​នោះ​ទេ។​ លោក​ស្រី​ក៏​ជំរុញ​ឲ្យ​គ្រប់​ភាគី​ធ្វើ​នៅ​ក្នុង​រង្វង់​ច្បាប់​ ខណៈ​លេច​ឮ​ពី​ការ​ឡើង កម្ដៅ​នយោបាយ៕ IN



This content has been locked. You can no longer post any comments.
Show/hide comments
busy