Headlines:

គន្លឹស​ទាំង​ ៥

120208_12 វិធី​​​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ​

ដោយ​សារ​ការ​កើន​ឡើង​នៃ​កម្តៅ​ព្រះអាទិត្យ ធ្វើ​ឲ្យ​ស្បែក​ងាយ​ទទួល​រងផល​ប៉ះពាល់​ និង​អាច​បង្ក​ឲ្យ​កើត​មហារីក​ស្បែក​។​ ដូច្នេះ យើង​គួរ​តែ​ថែរក្សា​ស្បែក​តាម​វិធី​ងាយៗ​មួយ​ចំនួន​ដូច​តទៅ​។​ អ្នក​មិន​គួរ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ដោយ​ផ្ទាល់​ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៤​រសៀល​ទេ ហើយ​គួរ​គប្បី​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​ជិតៗ ដូចជា​អាវ​ដៃវែង មួក ឬ​ក៏​វ៉ែនតា​ជាដើម។​ ការ​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ពិតជា​សំខាន់​ណាស់​សម្រាប់​ការពារ​ស្បែក យ៉ាង​ហោច​ណាស់​ក៏​យើង​ត្រូវ​ប្រើប្រាស់​ឡេ​ដែល​មាន​ស្រទាប់​ការពារ​១៥​ជាន់​ដែរ ទើប​អាច​ការពារ​ស្បែក​របស់​យើង​ទាំង​ស្រទាប់​ក្នុង និង​ក្រៅ​បាន៕

​​វិធី​ជិះ​​ម៉ូតូ​ឲ្យ​មាន​សុវត្ថិភាព
មួក​សុវត្ថិភាព​អាច​ជួយ​ការពារ​ក្បាល​ មុខ និង​ជីវិត​របស់​អ្នក ព្រម​ទាំង​កាត់​បន្ថយ​ការ​រង​របួស​ផ្សេង​ៗ​នៅ​ពេល​ធ្វើ​ដំណើរ។ ពិសេស​ជាង​នេះ​ទៀត វា​ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខ្យល់​ដែល​មក​ប៉ះ​ត្រចៀក មុខ​ និង​ភ្នែក​របស់​យើង​ ហើយ​ថែម​ទាំង​ជួយ​ការពារ​មិន​ឲ្យ​មាន​សត្វ​ល្អិត ​និង​កម្ទេច​ធូលី​ផ្សេងៗ។​ ក្រៅ​ពី​អត្ថ​ប្រយោជន៍​ទាំង​នេះ មួក​សុវត្ថិភាព​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ ​មិន​ថា​ច្បាប់​ចែង​យ៉ាង​ណា​នោះ​ទេ វា​ឆ្លុះ​បញ្ចាំង​នូវ​អាកប្បកិរិយា​និង​ភាព​ថ្លៃថ្នូរ​របស់​យើង​។ ការពាក់​មួក​ឲ្យ​បាន​ត្រឹមត្រូវ​ ទី១ ដាក់​គន្លឹះ​ដែល​នៅ​ក្រោម​ចង្ការ​ឲ្យ​បាន​ត្រឹមត្រូវ​ ទី២ រឹត​ខ្សែ​សុវត្ថិភាព និង​ស៊ក​មួក​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ទី៣ ត្រូវ​ប្រាកដ​ថា​មួក​សុវត្ថិភាព​នោះ​សមល្មម​នឹង​ទំហំ​ក្បាល​របស់​អ្នក៕

120208_12 វិធី​ថែរក្សា​​ស្បែក​​នៅ​ជុំវិញ​​ភ្នែក​ឲ្យ​ស្រស់ថ្លា

សម្ជស្ស​នៅ​លើ​ផ្ទែ​មុខ​គឺជា​រឿង​មួយ​សំខាន់។ ស្បែក​នៅ​ជុំវិញ​ភ្នែក​ក៏​ជា​រឿង​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ​។​ វា​មាន​សភាព​ស្តើង និង​ស្ងួត​ហើយ​ងាយ​នឹង​រង​នូវ​ប្រតិកម្ម។​ មិន​ត្រឹម​តែ​ងាយ​នឹង​ហើម​នោះទេ​ ថែម​ទាំង​ងាយ​ជ្រីវ​ជ្រួញ​ទៀត​ផង។​ ដូច្នេះ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដោយ​យក​ផលិតផល​សម្រាប់​ថែរក្សា​ភ្នែក​មក​ញី​ថ្នម​ៗ​នៅ​ត្រង់​ចំណុច​ដែល​ខ្សោយ​ ជាង​គេ។​ យើង​អាច​ប្រើ​ជា ជេល​ ក្រេម ឬ​ក៏​ប្រេង​មក​ម៉ាស្សា​ថ្មមៗ​នៅ​ជុំវិញ​ភ្នែក​កាន់​តែ​ញឹកញាប់​កាន់​តែ​ល្អ វា​នឹង​មិន​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ងាយ​ជ្រីវជ្រួញ។ រីឯ​ចំណុច​ចុង​ក្រោយ​នោះ ​គឺ​ទទួលទាន​ដំ​ណេក​ឲ្យ​បាន​គ្រប់​គ្រាន់​ នោះ​ស្បែក​ដែល​នៅ​ជុំ​វិញ​ភ្នែក​មិន​ជាំ​ខ្មៅ​នោះ​ទេ​៕

120208_12 វិធី​កំណត់​​គោល​ដៅ​សម្រាប់​​អាជីព​​ទៅ​ថ្ងៃ​អនាគត​
សិស្ស-និស្សិត​គ្រប់​រូប​សុខ​ចិត្ត​ចំណាយ​ពេល​យ៉ាង​យូរ​សម្រាប់​ការ​ព្យាយាម​ សិក្សា​របស់​ពួក​គេ។​ ពួក​គេ​មាន​គោលដៅ​ជា​រួម​តែ​មួយ​គត់​គឺ​អនាគត​ដែល​បវររុងរឿង​។ ដូច្នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​ប្រឹងប្រែង​ ការ​ចំណាយ​ពេលវេលា និង​ថវិកា​របស់​ពួក​គេ​មិន​អត់​ប្រយោជន៍​នោះ ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុងប្រយ័ត្ន​ទៅ​លើ​កត្តា​បីជា​ចម្បង​ គឺជា​ដំបូង​ពួក​គេ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​គេ​ចូលចិត្ត​សិក្សា​មុខវិជ្ជា​អ្វី? តើ​មុខ​វិជា្ជ​នោះ​ស័ក្ដិសម​សម្រាប់​ទីផ្សារ​បច្ចុប្បន្ន​ដែរ​ឬទេ? ជា​ចុង​ក្រោយ​តើ​ពួក​គេ​មាន​ទេពកោសល្យ​ដែរ​ឬ​ទេ? សរុប​មក​គឺ​ស្វែងរក​ឲ្យ​ច្បាស់​ពី ចំណង់​ចំណូល​ចិត្ត ទីផ្សារ​ការងារ និង​ទេពកោសល្យ​ផ្ទាល់​ខ្លួន៕

120208_12 គន្លឹះ​បើកបរ​ពេល​យប់​ងងឹត​

ការ​បើកបរ​ពេល​យប់​ ប្រឈម​នឹង​គ្រោះថ្នាក់​ជាង​ពេល​ថ្ងៃ ពីព្រោះ​វា​ងងឹត​ ងងុយ​ដេក​ ឬក៏​អស់​កម្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បើកបរ​បាត់​ម្ចាស់​ការ​។ សារធាតុ​ស្រវឹង​ក៏​ដើមចម​បង្ក​គ្រោះថ្នាក់​មួយ​ផង​ដែរ​។ ដូច្នេះ​មុន​ពេល​បញ្ជា​ដៃ​ចង្កូត​ អ្នក​គួរ​តែ​សម្អាត​ចង្កៀង​មុខ ចង្កៀង​ក្រោយ​ ភ្លើង​ស៊ីញ៉ូ និង​បង្អួច​។ ជាពិសេស កុំ​បើកបរ​នៅ​ពេល​ស្រវឹង​ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សមាធិ​ និង​ធ្វើ​ឲ្យ​អ្នក​វង្វេង​វង្វាន់​។ ម្យ៉ាង​វិញ​ទៀត អ្នក​គួរ​តែ​បើក​ភ្លើង​ហ្វា​ប្រសិន​បើ​មាន​អ្វី​មួយ​សង្ស័យ​ ពីព្រោះ​វា​អាច​ជា​សញ្ញា​ដល់​អ្នក​បើកបរ​ដទៃ​។ បន្ថយ​ល្បឿន​ និង​​សម្លឹង​មើល​ឲ្យ​ឆ្ងាយ​។ នៅពេល​ដែល​ធ្វើ​ដំណើរ​ពី​ក្រោយ​រថយន្ដ​ដទៃ​ អ្នក​គួរ​តែ​ទម្លាក់​ភ្លើង​ហ្វា​ចុះ ដូច្នេះ អ្នក​មិន​បញ្ចាំង​ត្រូវ​ភ្នែក​អ្នក​ដទៃ​ទេ​។ ប្រសិន​បើ​រថយន្ដ​មក​ពី​ខាង​មុខ មិន​ទម្លាក់​ភ្លើង​ហា្វ​ចុះ​ទេ ​កុំ​ព្យាយាម​សម្លឹង​ភ្លើង​នោះ​ចំអី សូម​បង្វែរ​មក​មើល​ចង្អូរ​ផ្លូវ​វិញ​៕