ក្រុងណៃភីតាវៈ តំណាងរាស្ត្រ ជាច្រើនដែលមានទំនាក់ទំនងជិតស្និទ្ធិនឹងរដ្ឋាភិបាល បាននិយាយ ថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានសើរើគណរដ្ឋមន្ត្រីរបស់លោក និងតែងតាំងអនុប្រធានាធិបតីថ្មីមួយរូបកាលពីថ្ងៃពុធដើម្បីកាត់បន្ថយឥទ្ធិពល នៃក្រុមរដ្ឋមន្ត្រីប្រឆាំងនឹងកំណែទម្រង់ និងបង្កើនការកែប្រែនៅក្នុងអតីតរដ្ឋក្រៅសង្គមនេះ។
ក្រុមអ្នកធ្វើច្បាប់ទាំងនោះ និយាយថា ការរុះរើនេះត្រូវបានធ្វើឡើង នៅក្នុងសម័យប្រជុំសភាពីថ្ងៃពុធ និងបានដកក្រុមក្បាលរឹងខ្លះ ដោយកាត់បន្ថយការទទួលខុសត្រូវរបស់ពួកគេនៅក្នុងគណរដ្ឋមន្ត្រី៣៧រូប ឬផ្តល់ឲ្យពួកគេនូវតួនាទីថ្មី។
ថ្វីបើលោកមិនបានប្រាប់លម្អិត ថារដ្ឋមន្ត្រីណាខ្លះត្រូវបានរុះរើ ប៉ុន្តែព្រឹទ្ធសមាជិកជាន់ខ្ពស់មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាន និយាយថា៖ «លោកចង់ឲ្យគណរដ្ឋមន្ត្រីកាន់តែសកម្មនិងមានប្រសិទ្ធភាព ដូច្នេះលោកត្រូវដកជនអភិរក្សខ្លះ ដែលស្ទាក់ស្ទើរក្នុងការទទួលយកកំណែទម្រង់របស់លោក។ រដ្ឋមន្ត្រីខ្លះត្រូវបញ្ចូលគ្នា រីឯរដ្ឋមន្ត្រីខ្លះ ត្រូវដាក់ឲ្យនៅក្រោមរដ្ឋមន្ត្រីជាច្រើនទៀត ដូច្នេះអ្នកខ្លះបានបាត់បង់តំណែងខ្លួននៅក្នុងការរុះរើនេះ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

