ភ្នំពេញៈ បុរសវិកលចរិតវ័យចំណាស់ម្នាក់ត្រូវបានគេឃើញដេកស្លាប់យ៉ាងអណោចអធម កាលពីព្រឹកថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងដីឡូរ៍មួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ជិតមជ្ឈមណ្ឌល The Cambocdian Country Club (CCC) ។
នៅកន្លែងកើតហេតុគេសង្កេតឃើញផ្ទៃមុខរបស់សពដែលមានពុកមាត់យ៉ាងក្រាស់នោះត្រូវជោគជាំទៅដោយឈាមកកយ៉ាងច្រើន។
លោក លឹម ម៉េង អាយុ២៩ឆ្នាំ ដែលជាអ្នកឃើញសាកសពបុរសវិកលចរិតនោះមុនគេ បាននិយាយថា នៅពេលដែលលោកក្រោកពីដំណេក ប្រហែលជាម៉ោង៦ព្រឹក លោកបានឃើញ មនុស្សម្នាក់ដេកនៅក្នុងបរិវេណដីដែលមានព្រំប្រទល់ក្បែរលំនៅដ្ឋានរបស់លោក។ ដោយមានការសង្ស័យលោកបានបបួលអ្នកជិតខាងបានគ្នាបីនាក់ទៅមើល នៅពេលនោះលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញបុរសចំណាស់ដែលលោកធ្លាប់ឃើញដើររើសសំរាម ក្បែរកន្លែងនោះមានមុខប្រឡាក់សុទ្ធតែឈាម។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

