Headlines:

បារាំង និង​អាល្លឺម៉ង់​ប្រារព្ធ​ខួប​មិត្ត​ភាព​៥០​ឆ្នាំ​ចំ​ពេល​ទ្វិប​មាន​វិបត្តិ​នៅ​តំបន់​អឺរ៉ូ

FRANCE-GERMANY_B

ក្រុង​រ៉េមៈ​ មេ​ដឹក​នាំ​បារាំង និង​អាល្លឺម៉ង់ បាន​ចូល​រួម​ក្នុង​ពិ​ធីឆ្លង​ជា​និមិត្ត​រូប​នៃ​សាម​គ្គី​ភាព ​កាល​ពី​ថ្ងៃ​​អាទិត្យ ​ដោយ​សរ​សើ​រពី​ទំនាក់​ទំនងមួយ​ដែល​​បាន​នាំ​មក​នូវ​សន្តិ​ភាព​ដល់​អឺរ៉ុប​​​អស់​ពេល​៥០​ឆ្នាំ​ ប៉ុន្តែ​ ពេលនេះ​ត្រូវ​តែ​បង្ហាញ​ថា ខ្លួនអាចទ្រាំ​រស់​ក្នុង​វិបត្តិ​​ធ្ងន់​ធ្ងរ​បំផុត​របស់​ខ្លួន​​នាពេល​បច្ចុប្បន្ននេះ​។

ដោយ​សម្រាក​​បន្តិច​ពី​​ការ​គ្រប់​គ្រង​វិបត្តិ​​ជា​ប្រចាំ​ជាង​ពីរ​ឆ្នាំ​ ​ដែល​ធ្វើ​​ឲ្យ​ទំនាក់​ទំនង​​បារាំង​-​អាល្លឺម៉ង់​មាន​ភាព​តាន​តឹង ប្រធានា​ធិបតី​បារាំង​ លោក ​ហ្វ្រង់​ស្វ័រ ហូឡង់ បាន​ស្វាគមន៍​ដៃ​គូ​អាល្លឺម៉ង់​របស់​លោក គឺ​​អធិបការ​បតី​អាល្លឺម៉ង់​​លោក​ស្រី​អេនជេឡា ​មឺកែល មក​កាន់​​​ក្រុង​រ៉េម ភាគខាង​កើត​នៃ​ប្រទេ​សបារាំង​។

ព្រឹត្តិការណ៍​នេះ បាន​បាន​រៀប​ចំ​ឡើង​ដូច​ជាជំនួប​មួយ​​​​កាល​ពី​​​​ឆ្នាំ​១៩៦២ រវាង​​​អតីត​ប្រធានា​ធិបតី​​បារាំង​ លោកសាល ឌឺហ្គោល​ និង​អធិ​ការ​បតី​អាល្លឺម៉ង់​លោក ខុន​រ៉ាដ អាដេ​ណៅ​អ៊ែរ ​​ដែល​​​មេ​ដឹកនាំ​ទាំង​​ពីរ បាន​​ដំកល់​ទំនាក់​ទំនង​​បា រាំង​-​​អា​ល្លឺ​ម៉ង់​ នៅ​ក្នុង​ក្រុងដែល​ពី​មុន​​បាន​រង​គ្រោះ​ធ្ងន់​ធ្ងរ​ពី​ការ​ផ្លោង​គ្រាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​ លើក​ទី​មួយ​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy