ក្រុងបៃរូត: លោកកូហ្វី អាណាន់ គ្រោងនឹងពិភាក្សានៅថ្ងៃចន្ទ ជាមួយ ប្រធានាធិបតីស៊ីរី លោក បាសារ អាល់ អាសាដ ដែលបាននិយាយថា ការគាំទ្រនយោបាយរបស់អាមេរិកចំពោះ«ក្រុមភេរវ ករ»កំពុងធ្វើឲ្យរាំស្ទះដល់ផែនការរបស់ប្រេសិតសន្តិភាពរូបនេះ ក្នុងការបញ្ចប់ការបង្ហូរឈាម១៦ខែ។
លោកអាសាដ ក៏បានចោទប្រ កាន់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត កាតា និងតួកគីផងដែរពីបទផ្គត់ផ្គង់អាវុធ និងការគាំទ្រផ្សេងទៀតដល់ក្រុមឧទ្ទាមដែលព្យាយាមផ្ដួលរំលំលោក។
លោកអាសាដ បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ប៉ុស្តិ៍ Das Erste ថា៖«យើងដឹងថា លោក អាណាន់កំពុងជួបប្រទះឧបសគ្គច្រើនរាប់មិនអស់ ប៉ុន្តែផែនការលោកមិនគួរបណ្តោយឲ្យបរាជ័យទេ វាជាផែនការដ៏ល្អបំផុតមួយ»។
លោកអាសាដ បានថ្លែងថា៖« ឧបសគ្គធំបំផុតនោះគឺថា ប្រទេសជាច្រើនកាន់តែមិនចង់ឲ្យផែនការនេះទទួលបានជោគជ័យ ព្រោះពួកគេបានផ្ដល់ការគាំទ្រនយោបាយ និងបន្តផ្ដល់អាវុធ និងប្រាក់ដល់ក្រុមភេរវករនៅស៊ីរី»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

