ពលករចំណាកស្រុកកម្ពុជាត្រូវថៃ ចាប់ញាត់យ៉ាងណែនក្នុងឡានទ្រុងដូចអ្នកទោស ដឹកមកប្រគល់ឲ្យអាជ្ញាធរខ្មែរ នៅច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីចុងខែមុន។ ថៃតែងតែធ្វើបែបនេះមកលើពលរដ្ឋខ្មែរជាច្រើនឆ្នាំមកហើយ ក្រៅពីការបាញ់សម្លាប់ ឬចាប់ដាក់គុក។ ប្រទេសកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិ ដីធំល្វឹងល្វើយដ៏មានជីជាតិ ធម្មជាតិក៏អំណោយផលខ្លាំងណាស់ដែរ។ តើត្រូវបន្ទោសអ្នកណានៅពេលពលរដ្ឋកាន់តែច្រើនឡើងៗបន្តធ្វើចំណាកស្រុកដោយសារតែភាពក្រីក្រ? រូបថត ផា លីណា
ភ្នំពេញ ប៉ុស្តិ៍

