ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

មែរ ច័ន្ទ​ប៉ូ​លី​ដេត អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី ​Lift

Mer-Chanpolydet

ខ្ញុំ​បាទ​ឈ្មោះ មែរ ច័ន្ទប៉ូលីដេត កើត​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​សព្វ​ថ្ងៃ​នេះខ្ញុំ​កំពុង​តែ​សិក្សា​ថ្នាក់​អាហារូបករណ៍នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍។ កាលដែល​ខ្ញុំជ្រើសរើស​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​មុខ​វិជ្ជា​មួយ​ដែល​ខ្ញុំ​ប្រាថ្នា​​​តាំង​ពី​នៅ​ក្មេង​មកម្ល៉េះ។ ខ្ញុំ​អាច​ទទួល​ការ​បណ្តុះបណ្តា​ជា​ច្រើន​មុខ​វិជ្ជា និង​ជំនាញ​ដែល​ខ្ញុំ​ស្រឡាញ់​ និង​ចូលចិត្តនៅ​សាកលវិទ្យាយល័យ​មួយ​នេះ​ដូចជា៖ ផ្នែក​ទំនាក់ទំនង សរសេរ​អត្ថបទ ផលិត​កម្មវិធី ថត​និង​កាត់​ត​សំឡេងវីដេអូ​ផ្សេងៗ​។ល។

មូល​ហេតុ​ដែលធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​​សរសេរ​អត្ថបទ​នៅ​ទស្សនាវដ្តី​LIFT​ គឺ​ដោយសារ​តែ​ខ្ញុំ​ចង់​ហ្វឹក​ហាត់​​ជំនាញ​​សរសេរ និង​បង្កើន​ចំណេះដឹង​ផ្នែក​សារព័ត៌មាន​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន។ ខ្ញុំ​ចាប់ផ្តើម​សរសេរ​នៅទស្សនាវដ្តី​LIFT​នេះចាប់​តាំង​ពីឆ្នាំ២០១១​មក​ម្ល៉េះ។ ទស្សនាវដ្តី​LIFT​នេះ​ផង​ដែរ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​លើស​ពី​ជំនាញ​នៃ​ការ​សរសេរទៀត គឺខ្ញុំ​បាន​រៀន​ចេះ​នូវ​ជំនាញ​ក្នុងផ្នែក​ទំនាក់ទំនង ការ​រៀបចំ​ខ្លួន និង​អាកប្បកិរិយា​ចួល​ក្នុង​សង្គម បទ​ពិសោធ​​ក្នុង​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​ពេល​ដែល​ខ្ញុំ​ជួប​ការ​លំបាក​ជាដើម។

មាន​ពេល​ខ្លះ ដែល​ខ្ញុំ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើបទសម្ភាស​ ក៏​ដូច​ជា​ការ​សរសេរ​អត្ថបទ ខ្ញុំ​ធ្លាប់​គិត​ថា​ចង់​បោះបង់​ចោល​ការងារនេះទៀតផង ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​លើក​ទឹកចិត្ត និង​ជួយ​ជំរុញ​ពី​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ពិសេស​គឺ​ការីនិពន្ធ និងការី​និពន្ធ​រង ដែលបាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ជម្នះនូវរាល់​ឧបសគ្គ​ទាំង​នោះ​បាន​។ បន្ទាប់​ពី​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​សរសេរ​អត្ថបទ​នៅ​ទស្សនាវដ្តី​នេះ​ ខ្ញុំ​ទទួលស្គាល់​ថា ​ខ្ញុំ​ហាក់បី​ដូច​ជា​​ធំ​ដឹង​ក្តី​ជាង​មុន និង​យល់​ដឹង​ពី​ទិដ្ឋភាព​សង្គម ព្រម​ទាំង​វិធី​ដោះស្រាយ​បញ្ហា​បាន​ល្អ​ជាង​មុន។ នៅ​ពេល​ខ្លះ​ដែល​ខ្ញុំ​ជួប​បញ្ហា ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា កុំ​អាល​អស់​សង្ឃឹម​បោះបង់​ខ្លួន​ឯង​ចោលឲ្យសោះ ដរាបណា​​យើង​នៅ​តែ​មានឱកាស​ត្រូវ​ប្រឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ៕