ក្រុងគួឡាឡំពួរៈ អ្នកនយោបាយនៃបក្សកំពុងកាន់អំណាចម៉ាឡេស៊ីមួយរូប លើកឡើងថា សកម្ម ជនកំណែទម្រង់បោះឆ្នោតម្នាក់គួរត្រូវព្យួរ.ក។ ពិធីបុណ្យសពក្លែងក្លាយមួយ ត្រូវបានធ្វើឡើងនៅខាងក្រៅគេហដ្ឋានរបស់មេដឹកនាំប្រឆាំងមួយរូប។ ស៊ុត និងដុំថ្ម បានរោយដូចទឹកភ្លៀងលើការជួបជុំនយោបាយមួយ។
ម៉ាឡេស៊ី គឺមិនមានអ្វីចម្លែកចំពោះការបង្ខូចឈ្មោះ និងរឿងអា ស្រូវខាងនយោបាយទេ។ ប៉ុន្តែការ បង្កើនភាសាអុជអាលគ្នា និងអំពើហិង្សា ដែលភាគច្រើននៃទង្វើនេះសំដៅលើក្រុមជំទាស់ខាងនយោបាយ បានធ្វើឲ្យក្រុមអ្នកសង្កេតការណ៍តក់ស្លុត ខណៈប្រទេសនេះឆ្ពោះទៅរកការបោះឆ្នោតដ៏ចម្រូង ចម្រាសនិងតានតឹងបំផុត នៅក្នុងខែមេសានាឆ្នាំក្រោយ។
ប្រមុខរដ្ឋមន្ត្រីជនជាតិភាគតិចចិននៃរដ្ឋប៉េណាំង និងជាឥស្សរជននាំមុខនៅ ក្នុងបក្សប្រឆាំងម៉ា ឡេស៊ី លោកលីម គួនអេង បាន និយាយថា៖ «ខ្ញុំបារម្ភក្រែងថាការ បោះឆ្នោតនេះនឹងក្លាយជាអាប់អួរបំផុត។ រាល់ការបង្ហាញ ក៏ចង្អុលទៅរកហិង្សាបំផុតដែរ»។
សមាជិក Perkasa ជាក្រុមមួយដែលការពារសិទ្ធិជនជនជាតិម៉ាឡេស៊ី និងមានទំនាក់ទំនងនឹង បក្សកំពុងកាន់អំណាច បានដាក់កម្រងផ្កាជុំវិញរូបថតរបស់លោកលីម នៅខាងក្រៅគេហដ្ឋានរបស់លោកកាលពីខែឧសភា ជាពិធីបុណ្យសពមួយ ដែលក្រុមអ្នកគាំទ្រលោកបាននិយាយថា ស្មើនឹងការគំរាមសម្លាប់។
កំដៅនយោបាយកំពុងកើនឡើង នេះជួនពេលគ្នានឹងសញ្ញាជាច្រើនដែលរដ្ឋាភិបាលចម្រុះកំពុងកាន់ អំណាចរបស់ម៉ាឡេស៊ី ដែលកាន់អំណាចតាំងពីបានឯករាជ្យតាំងពីឆ្នាំ១៩៥៧មក នឹងជួបបញ្ហាដើម្បី កែលម្អការប្រព្រឹត្តខ្សោយក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ ២០០៨។ ទង្វើ ដែលធ្វើឲ្យរដ្ឋាភិបាលចម្រុះរណសិរ្សជាតិ មិនបាន សំឡេងភាគច្រើន២/៣ នៅក្នុងសភាជាលើកទីមួយ បានផ្តល់ការ គ្រប់គ្រងរដ្ឋ៥ទៅក្រុមប្រឆាំង និងបាននាំដល់ការបណ្តេញនាយករដ្ឋមន្ត្រីកាលណោះលោកអាប់ឌុលឡះ បាដាវីចេញពីអំណាច។
ប្រភពមួយនៅក្នុងបក្សUMNO បានប្រាប់រ៉យទ័រថា ការស្ទង់មតិផ្ទៃក្នុងថ្មីៗ បានបង្ហាញពីការប្រយុទ្ធដ៏លំបាកក្នុងការយកឈ្នះ២/៣ និង ថែមទាំងប្រឈមនឹងការបាត់បង់សំឡេងភាគច្រើនធម្មតាទៀត។
ការស្ទាបស្ទង់នេះ បានបង្ហាញ ថា រដ្ឋាភិបាលចម្រុះនេះប្រឈម នឹងការបាត់បង់រដ្ឋច្រើនទៀត និងប្រឈមមុខនឹងការប្រជែងដ៏តានតឹងនៅរដ្ឋចូហ័រ ដោយសារការគាំទ្រពីជនជាតិភាគតិចចិនបានធ្លាក់ចុះ៕ IN
ភ្នំពេញ ប៉ុស្តិ៍

