ភ្នំពេញៈ លោក Charles Cheo នាយកគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង Forte មានទស្សនៈវិជ្ជមានចំពោះកំណើនទីផ្សារធានារ៉ាប់រងទូទៅនៅកម្ពុជា ដែលគិតជាទឹកប្រាក់ ៣០,២លានដុល្លារអាមេរិក ទោះបីជាមានការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុនធានារ៉ាប់រង ៥ ផ្សេងទៀត ដែលកំពុងប្រកួតប្រជែងជាមួយ Forte ក៏ដោយ។ ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីៗ ៣ផ្សេងទៀត ដែលទើបនឹងបោះជំហានមកក្នុងទីផ្សារនេះ។
Forte មានវត្តមាននៅកម្ពុជា កាលពីឆ្នាំ១៩៩៨ ដោយកាលនោះវាជាក្រុមហ៊ុនធានារ៉ាប់រងដំបូងនៅទីនេះ ហើយបច្ចុប្បន្ន មានចំណែកទីផ្សារ ៣៤ភាគរយនៃប្រាក់ធានារ៉ាប់រងដុល និង ៤៩ភាគរយនៃប្រាក់ចំណេញ។ កត្តានេះ បានធ្វើឲ្យក្រុមហ៊ុននេះ ក្លាយទៅជាក្រុមហ៊ុននាំមុខគេនៅលើទីផ្សារ។ ទោះបីជាទីផ្សារធានារ៉ាប់រងនៅកម្ពុជាបានកើនឡើង ២២ភាគរយ ចាប់ពីឆ្នាំ២០១០ ដល់ ២០១១ ហើយត្រូវបានគេរំពឹងទុកថា នឹងកើនឡើង ២៥ ទៅ ៣០ភាគរយ នៅឆ្នាំ២០១២នោះក៏ដោយ ប៉ុន្តែទីផ្សារនេះនៅតែតូចដដែល ដោយមានអត្រាវាយលុកតែ ៣ ទៅ ៤ភាគរយប៉ុណ្ណោះ។
ហេតុផលមួយដែលធ្វើឲ្យទីផ្សារនេះ មានការអភិវឌ្ឍយឺតយ៉ាវ គឺដោយសារអវត្តមាននៃការចូលរួមរបស់អតិថិជន។ ក្រុមហ៊ុនជាច្រើន បានចាប់អារម្មណ៍នឹងការធានារ៉ាប់រងទ្រព្យធនរបស់ពួកគេ។ នៅកម្ពុជា ជាង ៨០ភាគរយនៃទីផ្សារ គឺជាប្រភេទសាជីវកម្ម ហើយអតិថិជន មានតិចជាង ២០ភាគរយ។ វិស័យពាណិជ្ជកម្ម នាំដល់ការអភិវឌ្ឍទីផ្សារនេះ។ បញ្ហាប្រឈមនៅកម្ពុជា គឺការជំរុញឲ្យអតិថិជនចាប់អារម្មណ៍លើការធានារ៉ាប់រង ហើយលោក Cheo ក៏មានគម្រោងនេះដែរ។
ក្រុមហ៊ុនធានារ៉ាប់រងទូទៅនៅកម្ពុជា បានផ្តល់កញ្ចប់សេវាថេរក្នុងល្បឿនយឺតយ៉ាវ។ លោក Terence Anderson ដែលជាអគ្គនាយកទើបនឹងតែងតាំងថ្មីរបស់ Forte ក៏ចាប់អារម្មណ៍នឹងការពង្រីកសេវារបស់ក្រុមហ៊ុនលោកដែរ ហើយលោកក៏មានគម្រោងកែលម្អសេវាដែលមានស្រាប់ ព្រមទាំងបំពាក់បណ្តាញចែកចាយសេវាឲ្យកាន់តែទំនើប។
ជាមួយនឹងការមកដល់របស់ទីផ្សារធានារ៉ាប់រង លោក Anderson ជឿជាក់ថា តម្រូវការ ការធានារ៉ាប់រង នឹងកើនឡើង ដោយសារនាយក និងមន្ត្រី ស្វែងរកការការពារពីក្រុមហ៊ុនធានារ៉ាប់រង ទប់ទល់នឹងការឆបោកដោយអំពើណាមួយ មកលើអាជីវកម្មរបស់ពួកគេ។ ទីផ្សារធានារ៉ាប់រង IPO នឹងមានសារៈសំខាន់សម្រាប់ការពារអគ្គនាយកពីការឆបោក និងការលុបចោលណាមួយ នាពេលអនាគត។ វិនិយោគិន នឹងទាមទារឲ្យក្រុមហ៊ុនមានការធានារ៉ាប់រងសំខាន់ដើម្បីផ្តល់ សំណងលើការខាតបង់ណាមួយ ដែលអាចកើតឡើងពីការស្លាប់ ឬអសមត្ថភាពរបស់បុគ្គលសំខាន់នៅក្នុងក្រុមហ៊ុន។
កំណើនអតិថិជននៅ២០១១ កើនដោយសារការធានារ៉ាប់រងម៉ូតូ អគ្គិភ័យ និងសុខភាព ហើយលោក Andersen សង្កេតឃើញពីការរីកចម្រើននូវការផ្តល់ជូនសេវាធានារ៉ាប់រងសុខភាព ដោយសារវាជាឱកាសមួយដែលមានតម្រូវការខ្លាំងសម្រាប់សេវាឆ្លងដែន នៅកម្ពុជា និងសម្រាប់ដែនកំណត់កាន់តែខ្ពស់ក្នុងការគ្របដណ្តប់លើជំងឺ ធ្ងន់ធ្ងរ និងអូសបន្លាយពេល។
លោកឲ្យដឹងថា និយោជក នឹងត្រូវការកញ្ចប់សេវាសំណងដើម្បីរក្សាទុកបុគ្គលិកខ្លួន និងអត្ថប្រយោជន៍មួយចំនួន ដូចជា ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងជាក្រុម ដែលអាចរ៉ាប់រងបាន។
Forte មានបំណងពង្រីកបណ្តាញចែកចាយរបស់ខ្លួន ហួសពីសេវាបែបបុរាណ តាមរយៈបុគ្គលិក និងភ្នាក់ងារ។ សម្ព័ន្ធ និងភាពជាដៃគូដែលបង្កើនតម្លៃផលិតផល សម្រាប់ភាគីទាំងពីរ និងការចូលទៅកាន់ទីផ្សារ ជាផ្នែកដ៏គួរឲ្យចាប់អារម្មណ៍។ លោកបានលើកឡើងថា៖ «វាទាក់ទងនឹងការចែកចាយ ហើយ Forte នឹងពង្រឹងបណ្តាញចែកចាយរបស់ខ្លួន ជាមួយដៃគូដែលមានចំណាប់អារម្មណ៍»។
លោក Cheo មានសុទិដ្ឋិនិយម ថា ក្រុមហ៊ុនធានារ៉ាប់រងទាំងបី នឹងសរសើរអាជីវកម្មរបស់លោក ជាងផលប៉ះពាល់។ អាជីវកម្មធានារ៉ាប់រងអាយុជីវិត ទាមទារការវិនិយោគដ៏ច្រើនលើការអប់រំអតិថិជន និងកសាងហេដ្ឋារចនាសម្ព័ន្ធចែកចាយ ដើម្បីឈានទៅដល់ទីផ្សារប្រើប្រាស់។ ប្រសិនបើគំរូអាជីវកម្ម ដូចគ្នានៅកម្ពុជា ភ្នាក់ងារ នឹងបញ្ចេញសេវារ៉ាប់រងជីវិតទៅលើទីផ្សារ។ ទីផ្សារអតិថិជនទន់ខ្សោយសម្រាប់ការធានារ៉ាប់រងទូទៅ គួរតែបង្កើន ដើម្បីឲ្យអតិថិជនមានការយល់ដឹងដែលមិនមែនមានតែការធានារ៉ាប់រង អាយុជីវិតនោះទេ ប៉ុន្តែរួមទាំងការការពារទ្រព្យពួកគេផងដែរ។
លោក Cheo មិនជឿជាក់ថា ទីផ្សារនេះមានភាពចង្អៀតនោះទេ។ លោកលើកឡើងថា៖ «ប្រសិនបើអ្នកកំពុងធ្វើអាជីវកម្មដូចដែលអ្នកបានធ្វើកាលពីឆ្នាំមុន វានឹងចង្អៀត។ វានឹងមិនចង្អៀតឡើយ ប្រសិនបើអ្នកសម្លឹងមើលទៅលើឱកាសថ្មី និងផ្លាស់ប្តូររបៀបដែលអ្នកធ្វើ។»។
មានតែ៣ភាគរយប៉ុណ្ណោះ ដែលអតិថិជនប្រើប្រាស់ វាជាការច្បាស់ណាស់ដែលការកើនឡើងខ្លាំង ចាំបាច់ត្រូវធ្វើដើម្បីជំរុញឥរិយាបថទិញសេវាធានារ៉ាប់រង ដែលមានសក្តានុពលលើលោក។ ពេលវេលានឹងប្រាប់ថា Forte មានយុទ្ធសាស្ត្រត្រឹមត្រូវ៕ CS
ភ្នំពេញ ប៉ុស្តិ៍

