ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ផ្ទះ​វីឡា​ប្រណីតៗ​ផ្តើម​ជីវិត​ស៊ីវីល័យ​លើ​ភ្នំ​បូក​គោ

120713_21b
120713_21c
  • Prev
  • 1 of 3
  • Next

ភ្នំពេញៈ ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូក​គោ​ដ៏​ស្រស់​ត្រកាល​ដែល​បាន​បន្សល់​ទុក​ តាំង​ពី​សម័យ​អាណា​និគម​និយម​បារាំង បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​សុខា បាន​និង​កំពុង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្ម​ជាតិ​ដ៏​ទាក់​ទាញ​បំផុត​របស់​ កម្ពុជា​។ ទន្ទឹម​នឹង​ការ​ចាប់​ផ្តើម​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នេះ គម្រោង​ប្លង់​ផ្ទះ​វីឡា​ប្រណីត​ៗ​ដែល​មិន​ទាន់​នឹង​ចាប់​ផ្តើម​ការ​សាង​សង់​ នៅ​ឡើយ​នោះត្រូវ​បាន​ដាក់​លក់ ហើយ​មាន​អតិថិជន​ជា​ច្រើន​បាន​កក់​ទិញ​គម្រោង​ផ្ទះ​វីឡា​ទាំង​នោះ​។

ភ្នំ​បូក​គោ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ដ​កំពត ​មាន​ចម្ងាយ​៤២​គីឡូ​ម៉ែត្រ​ពី​ក្រុង​កំពត​។ ក្រុម​ជន​បរទេស​ បាន​មក​ដល់​ខេត្ត​នេះ​ដំបូង​គេ​នៅ​ឆ្នាំ​១៩១៧ ​លុះ​ក្រោយ​មក​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ​រូ លួស​ បាន​រៀបចំ​រមណីយដ្ឋាន​នេះ​ឡើង នា​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូក​គោ​ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ជា​ទីកន្លែង​សម្រាក​លម្ហែ​របស់​អាណានិគម បារាំង​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​១០៧៥​ ម៉ែត្រ ធាតុ​អាកាស​នៅ​ទីនោះ​មាន ភាព​ត្រជាក់​បង្គួរ​។

លោក សម្បត្តិ ឧត្តម អ្នក​កាន់​គម្រោង​ផ្នែក​លក់​បុរី​បូក​គោ​ពពក​វិល បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ភ្នំ​បូក​គោ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ខ្ពង់​រាប​ដែល​មាន​ ផ្ទៃ​១៤០ ០០០​ហិកតា។ ខ្ពង់​រាប​ទី១​ សម្រាប់​ធ្វើ​ការ​សាង​សង់​សណ្ឋាគារ ខុនដូ និង​អគារ​កម្សាន្ត​ខ្ពស់ៗ​ជាច្រើន​ប្រភេទ រីឯ​ខ្ពង់​រាប​ទី​២ សម្រាប់​សាង​សង់​បុរី​បូក​គោ​ពពក​វិល។ លោក​បាន​បន្ត​ថា បុរី​បូក​គោ​ពពក​វិល​ នឹង​ត្រូវ​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៤៦៥​ហិកតា ដែល​អាច​សាង​សង់​ផ្ទះ​វីឡា​ប្រណីត​ៗ​ចំនួន​១៩៨៩​ប្លង់ ហើយ​ផ្ទះ​វីឡា​ទាំង​នោះ​មាន​ផ្ទៃ​ប្លង់​ពីរ​ប្រភេទ​គឺ​ប្លង់​ទំហំ​៦០០​ ម៉ែត្រ​ការ៉េ និង​ប្លង់​ទំហំ​១២០០​ម៉ែត្រ​ការ៉េ​។

អ្នក​ជំនាញ​ផ្នែក​លក់​រូប​នេះ​បាន​និយាយ​ថា៖​«​សម្រាប់​ខ្ពង់​រាប​ទី​២ មាន​ផ្ទៃ​ដី​៤៦៥​ហិកតា​ហ្នឹង យើង​អាច​សាង​សង់​ផ្ទះ​វីឡា​បាន​១៩៨៩​ប្លង់​ ហើយ​ផ្ទះ​វីឡា​ទាំង​នោះ​ស្អាត​ៗ​មាន​ប្រមាណ​១១​ម៉ូដ​ចម្រុះ​គ្នា មាន​ទាំង​ម៉ូដ​បរទេស និង​ម៉ូដ​បែប​ខ្មែរ​យើង»។

ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​ខ្ពង់​រាប​ទាំង​ពីរ​មាន​ទំហំ​ធំ​ស្ទើរ​ ក្លាយ​ជា​ទីក្រុង​ដ៏​ប្រណីត​មួយ​នោះ ទើប​គម្រោង​អភិវឌ្ឍន៍​ភ្នំ​បូក​គោ​បាន​សាងសង់​ឡើង​ដោយ​គិត​ជា​ចម្បង​ពី​ តម្រូវ​ការ​នានា​របស់​អ្នក​រស់​នៅ​។ លោក សម្បត្តិ ឧត្តម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​បុរី​បូក​គោ​ពពក​វិល ​នឹង​មាន​សាងសង់​កន្លែង​កម្សាន្ត និង​ផ្សារ​ទំនើប​ប្រមាណ​ជា​៣០​ប្រភេទ​ ដូច​ជា​ កន្លែង​ជិះ​ទូក ជិះ​កង់ ហែល​ទឹក និង​ផ្ទះ​បៃតង​ជា​ដើម​។

ផ្ទះ​វីឡា​ប្រណីតៗ​ស្ថិត​ក្នុង​បុរី​បូក​គោ​ពពក​វិល​លើ​ភ្នំ​បូក​គោ​ដែល​ មាន​កម្ពស់​៩៥០​ម៉ែត្រ​ពីនីវ៉ូ​ទឹក​សមុទ្រ​នេះ នឹង​ត្រូវ​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​២០១២​ខាង​មុខ​នេះ តែ​ទោះ​បី​ជា​យ៉ាង​ណា​ប្លង់​ផ្ទះ​វីឡា​ជា​ច្រើន​រយ​ប្លង់​ត្រូវ​បាន​លក់ និង​កក់​ពី​អតិថិជន​រួច​ហើយ​។ គេ​សង្កេត​ឃើញ​ថា អ្នក​ទិញ​គម្រោង​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​មាន​ជីវ​ភាព​ធូរ​ធារ​ខ្លាំង​​ គេ​ទិញ​សម្រាប់​ជា​ការ​លម្ហែ និង​សម្រាប់​រស់​នៅ​ពេល​ដែល​ពួក​គេ​មាន​វ័យ​ច្រើន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​។

លោក ឧត្តម បាន​និយាយ​ថា៖​«​យើង​នឹង​បើក​ការ​ដ្ឋាន​សាងសង់​បុរី​នោះ នៅ​ក្នុង​ខែ​ប្រាំ​បី ខែ​ក្រោយ​នេះ ហើយ​នៅ​ពេល​នេះ​យើង​កំពុង​លក់​គម្រោង​ប្លង់​ផ្ទះ​នោះ​ក្នុង​តម្លៃ​ពិសេស​។ គម្រោង​នេះ​អតិថិជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ផ្ទះ​ដែល​នៅ​ជាប់​នឹង​ស្ទឹង​គេ​កក់​អស់​ហើយ។ ពួក​គេ​ទិញ​សម្រាប់​លម្ហែ​កាយ​នៅ​ពេល​សម្រាក ហើយ​មួយ​ចំនួន​ទៀត​ទិញ​ទុក​នៅ​ពេល​ពួក​គេ​ចាស់ ធុញ​ថប់​នឹង​ទីក្រុង​»។

ទោះ​បី​ជា​គម្រោង​អភិវឌ្ឍន៍​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ធំ​ក្តី​ តែ​លោក សម្បត្តិ ឧត្តម បាន​អះ​អាង​ថា គម្រោង​នោះ​នឹង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សម្បត្តិ​ធម្មជាតិ​ឡើយ​ ដោយ​លោក​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​នឹង​រក្សា​ធម្មជាតិ​ទាំង​នោះ​នៅ​ដដែល ព្រោះ​វា​ជា​អ្វី​ដែល​អតិថិ​ជន​ចង់​បាន​។

អតិថិជន​ទាំង​អស់​អាច​នឹង​ទទួល​បាន​ផ្ទះ​វីឡា​ប្រណីត​ៗ​នៅ​កំពូល​ភ្នំ​ ចាប់​ពពក​បាន​មួយ​នេះ ដោយ​ការ​ទិញ​បង់​ប្រាក់​ផ្តាច់ និង​មាន​បង់​រំលស់​រហូត​ដល់​រយៈ​ពេល​១០​ឆ្នាំ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy