
ក្រុងម៉ិកស៊ីកូ: ប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ីកលោក អេនរីក ប៉េណា នីតូ កាលពីថ្ងៃពុធ បានអំពាវនាវឲ្យគូបដិបក្ខគាំទ្រប្រមូលផ្តុំគ្នានៅពីក្រោយផែនការ របស់លោកសម្រាប់កំណែទម្រង់សេដ្ឋកិច្ច ដោយតែងតាំងក្រុមផ្ដល់យោបល់មួយដើម្បីជួយចរចាកិច្ចព្រមព្រៀងនៅ ក្នុងសភាថ្មី។ អតីតអភិបាលរដ្ឋវ័យក្មេងរូបនេះ បានដាក់ចេញនូវកម្មវិធីដ៏មហិច្ឆតាមួយស្ដីពីកំណែទម្រង់ពន្ធដារគាំទ្រទីផ្សារ ការងារ និងថាមពល ប៉ុន្តែផែនការលោកអាចជួបឧបសគ្គ បន្ទាប់ពីបក្សPRI មិនអាចឈ្នះសំឡេងភាគច្រើន ទាំងនៅក្នុងព្រឹទ្ធសភា និងសភាជាន់ទាប។ លោក ផេនណា នីតូ បានប្រាប់សន្និសីទព័ត៌មានថា៖«វាជាពេលត្រូវព្រមព្រៀងគ្នា មិនមែនដាក់បន្ទុកទេ។ ជាពេលវេលាត្រូវកសាងមិនមែនរារាំងទេ»៕ PN
ភ្នំពេញ ប៉ុស្តិ៍

