Headlines:

កំណើន​នាំ​ចេញ​ឥណ្ឌូនេស៊ី​អាច​ខុស​ទិសដៅ​នៅ​ឆ្នាំ​នេះ

ក្រុង​ហុងកុងៈ ប្រទេស​ឥណ្ឌូនេស៊ី នឹង​ទទួល​បាន​កំណើន​នាំ​ចេញ​តិចតួច ឬ​មិន​កើន​ឡើង​ទាល់​តែ​សោះ​នៅ​ឆ្នាំ​នេះ ដោយ​សារ​វិបត្តិ​បំណុល​នៅ​អឺរ៉ុប ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិសដៅ​កំណើន​នាំ​ចេញ​ទៅ​បរទេស​ ដែល​បាន​ព្យាករ​នា​ពេល​កន្លង​មក​ថា​នឹង​មាន​កំណើន​ ១២​ភាគ​រយ​នោះ។  នេះ​បើ​តាម​លោក​លោក Bayu Krisnamurthi អនុ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​ឥណ្ឌូនេស៊ី។

លោក Krisnamurthi បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ម្សិលមិញ​នៅ​ទីក្រុង​ហុងកុង ថា រដ្ឋាភិបាល មិន​បាន​រំពឹង​ថា បញ្ហា​នឹង​ផ្ទុះ​ឡើង​នៅ​ប្រទេស​ក្រិក អេស្ប៉ាញ និង​អ៊ីតាលី​ទេ នៅ​ពេល​ខ្លួន​ធ្វើ​ការ​ព្យាករ​ពី​កំណើន​នាំ​ចេញ​កាល​ពី​ដើម​ឆ្នាំ​នោះ។

លោក​បាន​បន្ត​ថា​៖ «ភាព​មិន​ប្រាកដ​ប្រជា​នៅ​តំបន់​អឺរ៉ុប នៅ​តែ​មាន​កម្រិត​ខ្ពស់​។ បើ​យើង​អាច​ទទួល​បាន​កំណើន​នាំ​ចេញ​ប្រហាក់​ប្រហែល​នឹង​កំណើន​កាល​ពី​ឆ្នាំ​ មុន​នោះ យើង​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ​។ កំណើន​កម្រិត​ទាប អាច​នឹង​កើត​មាន»។

អ្នក​បង្កើត​គោលនយោបាយ​នៅ​ក្នុង​តំបន់​ បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង ក្នុង​ការ​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​ ពិភពលោក ហើយ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា ខ្លួន​នឹង​អនុវត្ត​វិធានការ​ជំរុញ ដើម្បី​បង្កើន​តម្រូវ​ការ​ប្រើ​ប្រាស់ និង​ចំណាយ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ការ​នាំ​ចេញ​របស់​ឥណ្ឌូនេស៊ី បាន​ធ្លាក់​ចុះ​កាល​ពី​ខែ​ឧសភា និង​មេសា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក Krisnamurthi បាន​ថ្លែង​នៅ​ដើម​សប្តាហ៍​នេះថា កំណើន​នាំ​ចេញ អាច​កើន​ឡើង ៥​ភាគរយ​នៅ​ឆ្នាំ​នេះ។ ​កាល​ពី​ខែ​មករា​លោក​ថ្លែង​ថា​ រដ្ឋាភិបាល​រំពឹង​ថា​ការ​នាំ​ចេញ​នេះ នឹង​កើន​ឡើង​រហូត​ដល់ ២៣០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ៕ BP



This content has been locked. You can no longer post any comments.
Show/hide comments
busy