Headlines:

ចិន​និយាយ​ថា​នឹង​ពិនិត្យ​មើល​ឲ្យ​លម្អិត​លើ​សេចក្តី​ព្រៀង​ដំណោះ​ស្រាយ​បញ្ហា​ស៊ីរី

ពេកាំងៈ ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​ចិន​នឹង​សិក្សា​ឲ្យ​បាន​ស៊ី​ជ្រៅ​ទៅ​លើ សេចក្តី​ព្រៀង​ដំណោះ​ស្រាយ​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​លើ​បញ្ហា​ប្រទេស​ស៊ីរី បន្ទាប់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ស៊ីរី បាន​លើក​ឡើង​ថា​ប្រជាជន​ជាង​២០០​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​នោះ​ ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី សម្លាប់​រង្គាល​នៅ​ក្នុង​ភូមិ​មួយ។

អ្នក​នាំ​ពាក្យ​ឲ្យ​ក្រសួង​ការ​បរទេស​ចិន​លោក បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រទេស​ចិន​កំពុង​ពិនិត្យ​មើល យ៉ាង​លម្អិត​ទៅ​លើ​សេចក្តី​ព្រៀង​ដំណោះ​ស្រាយ ហើយ​ថា​សមាជិក​ទាំង​អស់​គួរ​តែ​រក​មតិ​គាំទ្រ​ឲ្យ​បាន​ច្រើន​ក្នុង​បញ្ហា​នេះ។



This content has been locked. You can no longer post any comments.
Show/hide comments
busy