
ក្រុងគែរ: មនុស្សរាប់រយនាក់បានស្រែកពាក្យស្លោកប្រឆាំងអា មេរិកនិងក្រុមអ៊ិស្លាមនិយមនៅខាងក្រៅសណ្ឋាគារលោកស្រី ហ៊ី ឡារី គ្លីនតុន ស្នាក់នៅ កាលពីថ្ងៃសៅរ៍ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានជំរុញឲ្យយោ ធាអេហ្ស៊ីប និងក្រុមភាតរភាពមូ-ស្លីមបំពេញការផ្ទេរអំណោចទៅ ការគ្រប់គ្រងបែបប្រជាធិបតេយ្យពេញលេញ។
លោកស្រីហ៊ីឡារី បានជួបប្រធា នាធិបតីអ៊ិស្លាមនិយមអេហ្ស៊ីបគឺលោក ម៉ូហាម៉េត មួរស៊ី កាលពីថ្ងៃសៅរ៍ មុនពេលជួបលោកសេនាប្រ មុខ ហ៊ូស្សេន តាន់តាវី កាលពីថ្ងៃអាទិត្យ ជាតួអង្គពីរដ៏សំខាន់ នៅក្នុងការតស៊ូអំណាច ដែលកើតឡើងនៅក្នុងប្រទេសនេះ។
បន្ទាប់ពីជំនួបជាងមួយម៉ោងជាមួយលោកមួរស៊ី លោកស្រី ហ៊ីឡារី បានបញ្ជាក់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យដើរតួនយោបាយទាំងអស់របស់អេហ្ស៊ីបឈានដល់ការស្រុះស្រួលមតិគ្នាខ្លះ ដែលនឹងនាំទៅរកប្រជាធិបតេយ្យពិតមួយ ដោយយោធាវិលត្រឡប់ទៅរកតួ នាទីសន្ដិសុខជាតិពិតប្រាកដ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

