Headlines:

ជន​គ្រាប់​បែក​អត្ត​ឃាត​ សម្លាប់​​មនុស្ស២៣​នាក់​នៅអាហ្វ​ហ្គានី​ស្ថាន​

AFGHANISTAN_B

ក្រុង​ម៉ាហ្សារ អេ-សារីហ្វ: ក្រុម​មន្ត្រី​បាន​និយាយ​ថា ជន​​គ្រាប់​បែក​ អត្ត​ឃាត​ បាន​សម្លាប់​អ្នក​នយោ​បាយ​ប្រឆាំង​ក្រុម​តាលីបង់​ដ៏​លេច​មុខម្នាក់​និង​ភ្ញៀវ​២២​នាក់​ទៀត​នៅ​ឯពិធី​មង្គល​ការមួយ ​នៅក្នុង​​ខេត្ត​សាម៉ាន់​ហ្គាន​ភាគ​ខាង​ជើង អាហ្វ​ហ្គានីស្ថាន​​កាលពី​ថ្ងៃ​សៅរ៍​។

ក្រុម​ប៉ូលិស​បាន​និយាយ​ថា ជន ​គ្រាប់​បែក​បាន​បំផ្ទុះ​ខ្លួន​ឯង ​ខណៈ​គាត់​បាន​ឱប​សមា​ជិក​សភា​លោក អះ​ម៉ាត់ ខាន់ សាម៉ាន់​ហ្គានី​ ដែល​កំពុង​អប​អរពិធី​មង្គល​ការ​កូន​ស្រី​លោក​។ ការ​ផ្ទុះ​នេះ ​ក៏​បាន​សម្លាប់​ប្រមុខចារ​កម្ម​ខេត្ត​ និង​មេ​បញ្ជា​ការ​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​ផង​ដែរ។

លោក សាម៉ាន់​ហ្គានី​ គឺស្និទ្ធ​នឹង​មេកន្ទ្រាញតំបន់​​អ៊ូស​បេក គឺ​លោក អាប់​ឌុល រ៉ាស៊ីដ ដូស្ទូម និងបាន​​ដឹក​នាំបញ្ជា​​បុរស​រាប់​ពាន់​នាក់​នៅ​ក្នុង​តំបន់​នេះ​។ ​អ៊ូស​បេក​គឺជា​ផ្នែក​មួយ ​នៃ​ក្រុម​កុល​សម្ព័ន្ធ​ភាព​ជន​ជាតិ​​​ភាគ​តិច​​មួយ​ដែល​ប្រយុទ្ធ​នឹង​ក្រុម​តាលីបង់​នៅ​ក្នុង​តំបន់។

​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ​លោក​ប្រធានា​ធិបតី​ ហាមីដ កា ហ្សៃ​ បាន​និយាយ​ថា មនុស្ស​យ៉ាង​តិច​២៣នាក់​បាន​ស្លាប់​ និង​៦០​នាក់​ទៀត បានរង​របួស​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy