
ក្រុងបៃរូតៈ អ.ស.ប. បានប្រទះឃើញឈាម ផ្ទះឆេះជាច្រើនខ្នង និងស្លាកស្នាមនៃការបាញ់កាំភ្លើងធំនៅភូមិស៊ីរីឈ្មោះ ត្រេមសេះ កាលពីថ្ងៃសៅរ៍ ប៉ុន្តែគេមិនអាចបញ្ជាក់ពីរបាយការណ៍របស់ក្រុមសកម្មជនដែលថា មនុស្សប្រ-មាណ២២០នាក់ ត្រូវគេសម្លាប់រង្គាលនៅក្នុងការវាយប្រហារមួយដែលបង្កជាកំហឹងអន្តរជាតិទេ។
អាមេរិក បានចាត់ទុកក្រុមមេដឹកនាំស៊ីរីថា ជាឃាតករ បន្ទាប់ពីការវាយប្រហារពីទាហានរបស់ប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសាដ ប៉ុន្តែពុំមានការបំ បែកភាពទល់ច្រក ក្នុងចំណោមមហាអំណាចពិភពលោក ជុំវិញរបៀបបញ្ចប់ការបង្ហូរឈាមទេ។
មុននេះស៊ីរី បានបដិសេធការចោទប្រកាន់អំពីការសម្លាប់រង្គាល និងបាននិយាយថា ការវាយប្រ ហារពីថ្ងៃព្រហស្បតិ៍ ជាប្រតិបត្តិការ យោធាជោគជ័យមួយ ដែលបានសម្លាប់«ភេរវករ»មួយចំនួនធំ និងមិនមែនជនស៊ីវិល។
សេចក្តីថ្លែងការណ៍មួយរបស់បេសកកម្មអ.ស.ប. នៅក្រុងដា ម៉ាស់បាននិយាយថា ក្រុមសង្កេតការណ៍មិនអាចបញ្ជាក់ពីចំនួនស្លាប់ ឬគ្រោះ ថ្នាក់បានទេ ប៉ុន្តែថាបានត្រឡប់ទៅវិញនៅថ្ងៃអាទិត្យ ដើម្បីស៊ើបអង្កេតបន្ត។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

