Headlines:

ក្រុម​សង្កេត​ការណ៍​អ.ស.ប. និយាយ​ថា ​ការ សម្លាប់​នៅ​ស៊ីរី ​យក​ក្រុម​ប្រឆាំង​ជា​គោលដៅ

120716_18a
ផ្សែង​ហុយ​ចេញ​ពី​សង្កាត់​ជួរ៉េត អាល់-សាយ៉ះ នៃ​ក្រុង​ហូម ដែល​ក្រុម​សកម្ម​ជន​ប្រឆាំង​អះ​អាង​ថា ជាការ​បាញ់​ផ្លោង​ពី​ទាហាន​រដ្ឋាភិបាល​ស៊ីរី​។ Reuters

ក្រុង​បៃរូតៈ អ.ស.ប. បាន​ប្រទះ​ឃើញ​ឈាម ផ្ទះ​ឆេះ​ជា​ច្រើន​ខ្នង និងស្លាក​ស្នាម​នៃ​ការ​បាញ់​កាំភ្លើង​ធំ​នៅ​ភូមិ​ស៊ីរី​ឈ្មោះ​ ត្រេម​សេះ កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​គេ​មិន​អាច​បញ្ជាក់​ពីរ​បាយការណ៍​របស់​ក្រុម​សកម្មជន​ដែល​ថា មនុស្ស​ប្រមាណ​២២០​នាក់ ត្រូវ​គេ​សម្លាប់​រង្គាល​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​បង្ក​ជា​កំហឹង អន្តរជាតិ​ទេ។

អាមេរិក បាន​ចាត់​ទុក​ក្រុម​មេដឹកនាំ​ស៊ីរី​ថា ជា​ឃាត​ក បន្ទាប់​ពី​ការ​វាយ​ប្រហារ​ពី​ទាហាន​របស់​ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់-អាសាដ ប៉ុន្តែ​ពុំ​មាន​ការ​បំបែក​ភាព​ទាល់​ច្រក ក្នុង​ចំណោម​មហា​អំណាច​ពិភពលោក ជុំវិញ​របៀប​បញ្ចប់​ការ​បង្ហូរ​ឈាម​ទេ។

មុន​នេះ​ស៊ីរី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​ការ​សម្លាប់​រង្គាល និង​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ប្រតិបត្តិការ យោធា​ជោគជ័យ​មួយ ដែល​បាន​សម្លាប់​«​ភេរវករ»​មួយ​ចំនួន​ធំ និង​មិន​មែន​ជន​ស៊ីវិល។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​បេសកកម្ម​អ.ស.ប. នៅ​ក្រុង​ដាម៉ាស់​បាន​និយាយ​ថា ក្រុម​សង្កេត​ការណ៍​មិន​អាច​បញ្ជាក់​ពី​ចំនួន​ស្លាប់ ឬ​គ្រោះ ថ្នាក់​បាន​ទេ ប៉ុន្តែ​ថា​បាន​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ស៊ើប​អង្កេត​បន្ត​។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល ​គេ​ផ្ញើ​តាម​សា​អេឡិច​ត្រូនិក​អ្នក​នាំ​ពាក្យ​បេសកកម្ម​អ្នក​សង្កេតការណ៍ អ.ស.ប. បាន​និយាយ​ថា​៖ «​ការ​វាយ​ប្រហារ​លើ​ភូមិ ត្រេមសេះ បាន​បង្ហាញ​ពី​ការ​យក​ក្រុម លំនៅដ្ឋាន ភាគ​ច្រើន​ជា​ទាហាន​ផ្តាច់​ខ្លួន និង​ក្រុម​សកម្មជន​ជា​គោលដៅ។ អាវុធ​ច្រើន​ប្រភេទ ត្រូវ​បាន​គេ​ប្រើប្រាស់ ដែល​រួម​មាន​កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ និង​កាំភ្លើង​ដៃ​ផង​ដែរ»។

ក្រុម​សកម្មជន​ប្រឆាំង និយាយ​ថា ទាហាន​រដ្ឋាភិបាល​បាន​សម្លាប់​ មនុស្ស​ប្រមាណ​២២០​នាក់​នៅ​ក្នុង​ភូមិ​នេះ​។ ក្រុម​អ្នក​សង្កេត​ការណ៍​អ.ស.ប. បាន​និយាយ​ថា ពួក​គេ បាន​រក​ឃើញ​សាលា​រៀន​ឆេះ​មួយ​ខ្នង​ និង​ផ្ទះ​ខូច​ខាត​ដោយ​អគ្គិភ័យ​ជា​ច្រើន»។

អគ្គលេខាធិការ​អ.ស.ប.លោក បាន គីមូន ក៏​បាន​ថ្កោល​ទោស​រួច​ជា​ស្រេច​នូវ​អ្វី​ដែល​ជា​បេសកកម្ម​សង្កេតការណ៍ អ.ស.ប. មួយ​កាល​ពី​ថ្ងៃ​សុក្រ ។ លោក​ថ្លែង​ថា​ វា​គឺជា​ការ​ទម្លាក់​​គ្រាប់​«​ឥត​រើស​មុខ​»​លើ​ភូមិ​មួយ​នៅ​ខេត្ត​ហាម៉ា មាន​ទាំង​បាញ់​គ្រាប់​រ៉ុក្កែត​ពី​ឧទ្ធម្ភាគចក្រ។ ​លោក បាន​ចោទ​សួរ​ពី​ការ​ប្តេជ្ញា​របស់​លោក​អាសាដ ចំពោះ​ផែនការ សន្តិភាព​ដែល​គាំទ្រ​ដោយ ​អ.ស. ប. សម្រាប់​ស៊ីរី៕ NR