ក្រុងអូតាវ៉ាៈ ក្រុមមន្ត្រី និងនិយ័តករធនាគារកណ្តាល នឹងរៀបចំកិច្ចពិភាក្សានៅខែកញ្ញាខាងមុខនេះដើម្បីពិភាក្សាថាតើត្រូវធ្វើកំណែទម្រង់អត្រាការប្រាក់ Libor របស់ពិភពលោក ដែលមានបញ្ហានេះ ឬគួរបោះចោលអត្រាការប្រាក់គោលនេះ។
លោក Mervyn King ទេសាភិបាលធនាគារកណ្តាលអង់គ្លេស បានថ្លែងទៅកាន់ក្រុមមន្ត្រីធនាគារកណ្តាលផ្សេងទៀតតាមលិខិតមួយថា វាពិតជាបង្ហាញច្បាស់លាស់ណាស់ថា កំណែទម្រង់ស៊ីជម្រៅនៃប្រព័ន្ធអត្រាការប្រាក់ Libor ត្រូវការចាំបាច់។
លោក Ben Bernanke ប្រធានធនាគារកណ្តាលអាមេរិក និងលោក Mark Carney និយ័តករហិរញ្ញវត្ថុពិភពលោក និងជាទេសាភិបាលធនាគារកណ្តាលកាណាដា កាលពីថ្ងៃពុធ បានផ្តល់ជម្រើសនានាសម្រាប់អត្រាការប្រាក់ Libor នេះ ដែលមន្ត្រីធនាគារមួយចំនួន បានទាញយកប្រយោជន៍នៅពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៧-២០០៩។
ភ្នំពេញ ប៉ុស្តិ៍

