Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ ដែល​កើត​ឡើង​ពី​ថ្ងៃ​ទី ១៥-​១៩ ខែ​កក្កដា​ឆ្នាំ ​២០១២

យោធិន​ចំណាស់​តូច​ចិត្ត​ប្រពន្ធ​ក្មេង​រត់​ចោល​ចង​ក​សម្លាប់​ខ្លួន

រាជធានីភ្នំពេញ៖បុរស​អាយុ៥១​ឆ្នាំ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​កសម្លាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ពង​ទឹក​ខណ្ឌ​ដង្កោ។អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​បុរស​រូប​នេះ​ជាយោធិន​ម្នាក់​។គាត់​បាន​យក​ប្រពន្ធ​ក្មេង​ម្នាក់​អាយុ​៣៥ឆ្នាំ​បន្ទាប់​ពី​ប្រពន្ធ​ដើម​បាន​ស្លាប់​។ដោយ​សារ​គាត់​មាន​ជម្ងឺ​ប្រចាំកាយ​និង​មិន​មាន​មុខ​របរ​អី​ពិត​ប្រាកដ​​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ក្មេង​នោះ​គេក៍ចុះ​ចោល​គាត់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។នៅ​មុន​ពេល​កើត​ហេតុ​គាត់​បាន​ដេញ​កូន​របស់​គាត់​ទៅ​ស្រុក​កំណើត​ឯ​ខេត្ត​កណ្តាល​ហើយ​ក្រោយ​មក​គាត់​បាន​ចង​កសម្លាប់​ខ្លួន​តែ​ម្តង។

ឡាន​បុក​ស្ត្រី​វិ​កល​ចរិត​ស្លាប់​សព​ទុក​ចោល​នៅ​តាម​ផ្លូវ

កណ្តាល៖សព​ស្ត្រី​វីកិល​ចរិត​ម្នាក់​ត្រូវ​បាន​ឡាន​បុក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ស្រុក​គៀន​ស្វាយ។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​វិកល​ចរិត​រូប​នេះ​ត្រូវ​បាន​ឡាន​បុក​ស្លាប់​ហើយ​សព​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​កន្លែង​កើត​ហេតុ​។​ឡាន​នោះ​បាន​បើក​រត់​បាត់​។​ប៉ូលិស​កំពុង​តែ​តាម​រក​។ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ។​ប៉ូលិស​បាន​អំពាវនាវ​ឲ្យ​សាច់​ញាតិ​ដែល​បាត់​សមាជិក​គ្រួសារ​មក​មើល​សព​មុន​ពេល​គេ​បូជា។

ឪពុក​ទុក​កាំភ្លើង​ប្រហែស​កូន​លេង​បាញ់​បង​របួស​ធ្ងន់

កំពង់ស្ពឺ៖ក្មេង​ប្រុស​អាយុ៦ឆ្នាំ​ម្នាក់​បាន​បាញ់​បង​ស្រី​របស់​ខ្លួន​ម្នាក់​អាយុ​១១ឆ្នាំ​នឹង​កាំភ្លើង​បាញ់​សត្វ​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ស្រុក​បរិបូរណ៍។​ម្តាយ​របស់​កុមារ​ទាំង​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា​ប្តី​របស់​គាត់​បាន​ទុក​កាំភ្លើង​បាញ់​សត្វ​នៅ​នឹង​កាំ​ជណ្តើរ​ផ្ទះ​បន្ទាប់​មក​ពី​បាញ់​សត្វ​វិញ​។​ពេល​នោះ​កូន​ប្រុស​របស់​គាត់​អាយុ​៦ឆ្នាំ​បាន​យក​វា​លេង​ហើយ​កេះ​ប៉ះ​កៃ​បណ្តាល​ឲ្យ​គ្រាប់​មួយ​ផ្ទះ​ចំ​ដៃ​ស្តាំង​កូន​ស្រី​ដែល​កំពុង​នៅ​ក្បែរ​នោះ​។កូន​ស្រី​រង​គ្រោះ​ត្រូវ​បាន​សង្គ្រោះ​មន្ទីរ​ទេព្យ​ខណៈ​គ្រាប់​បៀម​ជាប់​ដៃ។​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ឧប្បត្តិ​ហេតុ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ឪពុក​ម្តាយ។​ក្មេង​ស្រី​រង​គ្រោះ​អាច​ស្លាប់​បើ​ចំ​ប៉ះ​កន្លែង​សំខាន់។

ជិះម៉ូតូ​ឆក់​ខ្សែ​ក​ប៉ះ​គ្នា​ដួល​ប៉ូលិស​ចាប់​ជាប់

រាជធានី​ភ្នំពេញ៖បុរស​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​បន្ទាប់​ពី​គេ​ជិះ​ម៉ូតូ​ឆក់​ខ្សែ​នៅ​តាម​ផ្លូវ​​នៅ​ក្នុង​ខណ្ឌ​សែន​សុខ។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆក់​ខ្សែ​ក​ពី​ស្ត្រី​អាយុ​២១​ឆ្នាំ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា។ពេល​នោះ​ម៉ូតូ​របស់​ជន​សង្ស័យ​ប៉ះ​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​។ជន​រង​គ្រោះ​បាន​ស្រែក​ថា​ចោរ​ចោរ​។​ពេល​នោះ​ប៉ូលិស​ល្បាត​មក​ធ្វើ​អន្តរាគមន៍​ចាប់​ជន​សង្ស័យ​តែ​ម្តង។

ប្រពន្ធ​ស្រវឹង​កាប់​ប្តី​ប៊ិះ​ដាច់​ក​ស្លាប់​ព្រោះ​ភ្លើង​ប្រចណ្ឌ

កំពង់ចាម៖ស្ត្រី​ជា​ប្រពន្ធ​អាយុ​៣៩ឆ្នាំ​ម្នាក់​បាន​កាប់​ប្តី​នឹង​កាំបិត​ប៉័ង​តោ​ប៊ិះ​ដាច់​ក​ស្លាប់​នៅ​ពេល​ដែល​ពួក​គេ​ផឹក​ស្រា​​ស្រវឹង​រៀងៗ​ខ្លួន​នៅ​ក្នុង​ស្រុក​ពញា​ក្រែក​។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ប្តី​ប្រពន្ធ​បាន​នាំ​គ្នាទៅ​ផឹក​ស្រា​អស់​ជិត​មួយ​លីត្រ​។ពេល​ត្រឡប់​ផ្ទះ​វិញ​ប្តី​បាន​និយាយ​ពីរឿង​ស្នេហា​របស់​បង​ប្អូន​គេ​ប្រាប់​ប្រពន្ធ​។ប៉ុន្តែ​ដោយ​ស្រាវឹង​ស្រាស្មាន​ថា​ប្តី​និយាយ​ពី​ស្រី​ញី​ក៍​ខឹង​។​ចៃ​ដន្យ​ប្តី​ធ្វើ​ឲ្យ​អង្ករ​ធ្លាក់​ពី​លើ​គ្រែ​កំពប់​អស់​មួយ​ធុង​ប្រពន្ធ​ខឹង​ទាញ​កាំបិត​ប៉័ង​តោ​កាប់​ពី​ក្រោយ​ចំ​ក​របួស​ធ្ងន់។​បុរស​ជា​ប្តី​ត្រូវ​សាច់​ញាតិ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ។​ស្ត្រីជា​ប្រពន្ធ​មិន​ទាន់​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ឡើយ​នោះ​ទេ។

ចោរ​ប្លន់​ទី៦​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​ប្លន់​វៀត​ណាម​ជាង​៦ម៉ឺន​ដុល្លា​មាស​១២​តម្លឹង

រាជធានី​ភ្នំពេញ៖បុរស​អាយុ​២៩ឆ្នាំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​ពោធិ៍សែន​ជ័យ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រ​ហស្បត្តិ៍​ដោយ​សង្ស័យ​ថា​បុរស​ម្នាក់​នេះ​ជា​បក្ស​ពួក​ចោរប្លន់​៦​នាក់​ដែល​បាន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ២០០៩​ប្លន់​អ្នក​លក់​មាស​ម្នាក់​យក​មាស​អស់​១២​តម្លឹង​លុយ​ជាង​៦ម៉ឺន​ដុល្លា​និង​ប្លាទីន​មួយ​ចំនួន​ទៀត​ដោយ​ប្រើ​ប្រាស់​កាំភ្លើង​៤ដើម​។​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួចពួក​គេ​បាន​រត់​មក​លាក់​ខ្លួន​នៅ​ស្រុក​ខ្មែរ​ដោយ​បាន​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើត​ហេតុ​។តាម​រយៈ​ម៉ូតូ​នេះ​ប៉ូលិស​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ពួក​គេ​បាន​ជា​បន្ត​បន្ទាប់។​បុរស​ម្នាក់​នេះ​ជា​ជន​សង្ស័យ​ចុង​ក្រោយ។

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ដាក់​ម៉ូតូ​យក​ទៅ​បាត់

កពង់​ឆ្នាំង៖​ស្ត្រីអាយុ​៣៥​ឆ្នាំម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ២​នាក់​ចាប់​ដាក់​ម៉ូតូ​យក​ទៅ​បាត់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ស្ត្រី​រូប​នេះ​និង​កូន​ស្រី​កំពុង​រើស​ផ្លែ​ត្នោត​នៅ​ក្នុង​ស្រុក​បរិបូរណ៍។​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ត្រូវ​គេ​ចាប់​ម្តាយ​យក​ទៅ​បាត់​កូន​ស្រី​អាយុ​១៤​ឆ្នាំ​របស់​ជន​រង​គ្រោះ​បាន​រត់​មក​ផ្ទះ​ប្រាប់​អ្នក​ស្រុក​ដែល​បណ្តាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ចាប់​នោះទេ​។ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​លើ​ករណី​នេះ។

ទូក​ដឹក​ប្រេង​គេច​ពន្ធ​៦០០​ប៊ីដុង​បុក​បង្គោល​លិច​សម្ថកិច្ច​មិន​អើ​ពើ

កំពត៖ទូក​ដឹក​ប្រេង​គេច​ពន្ធ​មួយ​គ្រឿង​បាន​បុក​និង​បង្គោល​សម្គាល់​កំពង់​ផែ​ថ្មី​ក្នុង​ក្រុង​កំពត​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​បណ្តាល​ឲ្យ​ប្រេង​ចំនួន​៦០០​ប៊ីដុង​ធ្លាក់​អណ្តើត​ពេញ​ផ្ទៃ​ទឹក​សមុទ្រ​ប៉ុន្តែ​មន្ត្រី​គយ​ឬ​ប៉ូលិស​ណា​អើពើ​នឹង​ហេតុ​ការណ៍​នោះ​ឡើយ​បើ​ទោះ​បី​ជា​ប្រេង​ទាំង​នោះ​គេច​ពន្ធ​ខុស​ច្បាប់​យ៉ាង​ណា​ក៍​ដោយ​។​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​មាន​បុក​លិច​ហើយ​នោះ​ឈ្មួញ​ខុស​ច្បាប់​បាន​ស្រង់​ប៊ីដុង​ប្រេង​ជា​បន្ត​បន្ទាប់​ដោយ​គ្មាន​ការរំ​ខាន​ពី​អាជ្ញាធរ​មាន​សម្ថកិច្ច​ណាស់​ម្នាក់​ឡើយ។

ប្តី​ប្រមឹក​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​វាយ​ប៉ង​សម្លាប់​ប្រពន្ធ

កំពង់ធំ៖បុរស​ប្រមឹក​អាយុ​៤៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​វាយ​ប្រពន្ធ​របួស​និង​ប៉ង​ចាក់​សម្លាប់​ចោល​កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្នុង​ស្រុក​បារាយណ៍។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​ជា​ប្តី​តែង​តែ​ស្រវឹង​ស្រា​ហើយ​ពេល​មក​ដល់​ផ្ទះ​រក​រឿង​ឈ្លោះ​នឹង​ប្រពន្ធ។​នៅ​ថ្ងៃ​កើត​ហេតុ​ប្តី​រូប​នេះ​បាន​វាយ​ប្រពន្ធ​ហើយ​បាន​យក​កូន​កាំបិត​មួយ​គំរាម​ចាក់​សម្លាប់​នាង​ចោល​។​ស្ត្រីជា​ប្រពន្ធ​ស្រែក​ហើយ​រត់​ចេញ​ពី​៩ផ្ទះ​ឲ្យ​គេ​ជួយ។​ភ្លាមៗ​នោះ​ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​ផង​ដែរ​ហើយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង។

ឪពុក​សម្លាប់​កូន​ស្រី​ជាប់​គុក​៤ឆ្នាំ

កណ្តាល៖តុលាការ​ខេត្ត​កណ្តាល​កាល​ពីថ្ងៃ​ចន្ទ័​បាន​កាត់​ទោស​បុរស​អាយុ​២៩ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​គុក​៤ឆ្នាំ​ពី​បទ​បង្ក​អំពើ​ហឹង្សា​បណ្តាល​ឲ្យ​កូន​ស្រី​ខ្លួន​អាយុ​៥​ឆ្នាំ​ម្នាក់​ស្លាប់។​ប៉ូលិស​បាន​ ឲ្យ​ដឹង​ថា​កាល​ពី​ខែ​មិនា​បាន​វាយ​កូន​ស្រី​ដែល​ស្លាប់​នោះ​៣​រំពាត់​បន្ទាប់​ពីកូន​ស្រី​នោះមិន​ព្រម​ទៅ​ដេក​។​ភ្លាមៗ​នោះ​ប្រពន្ធ​ខឹង​ក៍​វាយ​ប្តីបី​ដៃ។​ប្តី​ខឹង​ក៍​ទាត់​ប្រពន្ធ​នោះ​យ៉ាង​ខ្លាំង​ប៉ុន្តែ​មិន​ត្រូវ​ប្រពន្ធ​បែរ​ជា​ត្រូវ​កូន​ស្រី​បាក់​កស្លាប់​ភ្លាមៗ​តែ​ម្តង​។​បុរស​រូប​នោះ​បាន​អះអាង​ថា​គេ​គ្មាន​ចេតនា​សម្លាប់​កូន​ខ្លួន​ឯង​នោះ​ទេ។

វាយ​គេ​រហូត​ដល់​ស្លាប់​ត្រូវ​ប៉ូលិស​ក្របួច​បាន​

ស្វាយរៀង៖​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ឃាត​កម្ម​កាល​ពី​ថ្ងៃ​អង្គារ៏​ទី​១០​កក្កដា​នៅ​ក្រុង​ស្វាយ​រៀង​។​ប៉ូលិស​និយា​ថា​ជន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឃាត​បុរស​ម្នាក់​អាយុ​២៣​ឆ្នាំ​។​ប៉ូលិស​និយាយ​ថា​ជន​នេះ​គឺ​ជា​មុខ​សញ្ញា​ក្នុង​ចំណោម​ជន​ប្រព្រឹត្ត​ដទៃ​ទៀត​ពី​បទ​ធ្វើ​ឃាត​។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​រាំ​ជាមួយ​គ្នា​នៅ​ក្នុង​ភូមិ​ក៏​បង្កើត​ជា​ជំលោះ​មួយ។​ខណៈ​ដែល​ជន​រង​គ្រោះ​ដើរ​តាម​ផ្លូវ​ត្រលប់​មក​វិញ​ក៏​ត្រូវ​ជន​នោះ​វាយ​សំលាប់​តែ​ម្តង។​ស្អែក​ឡើង​ប៉ូលិស​ដឹង​មុខ​សញ្ញា​ក៏​នាំ​គ្នា​ចាប់​បុរស​រូប​នោះ​តែ​បក្ស​ពួក​ផ្សេង​ទៀត​រត់​គេច​ខ្លួន​បាត់។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។

លួច​លុយ​គេ​រហូត​ទៅ​ដល់​៧០០​ដុល្លារ​ត្រូវ​ប៉ូលិស​ក្របួច​បាន

កំពត៖បុរស​អាយុ​២៩​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​លួច​លុយ​ជន​រង​គ្រោះ​ដែល​ហេតុ​ការណ៍​ស្ថិត​នៅ​ក្រុង​កំពត​កាល​ពី​អង្គារ៏​ទី​០៩​កក្កដា។​ប៉ូលិស​និយាយ​ថា​ជន​នេះ​បាន​លួច​លុយ​ជន​រង​គ្រោះ​ចំនួន​៧០០​ដុល្លារ​នៅ​ក្នុង​ផ្ទះ។​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ក្រៅ​មុខ​ផ្ទះ​មួយ​ភ្លែត​ដើម្បី​យក​ខ្យល់​បរិសុទ្ឋ​ភ្លេច​ចាក់​ផ្ទះ​។​ក៏​ស្រាប់​តែ​ជន​រង​គ្រោះ​ឆ្លៀត​ឱ​កាស​លួច​លុយ​ចំនួន​៧០០​ដុល្លារ​នោះ​តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​ប្តឹង​ប៉ូលិស។​ប៉ូលិស​តាម​ចាប់​ជន​នេះ​ទាល់​តែ​បាន​។​ បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

ប៉ូលិស​ចាប់​ខ្លួន​បុរស​៨​នាក់​ពាក់​ព័ន្ឋ​នឹង​ការ​លួច​

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​៨​នាក់​ពី​បទ​ពាក់​ព័ន្ឋ​នឹង​លួច​។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពួក​គេ​ដែល​លួច​បាន​របស់​ប្រជាពលរដ្ឋ​ដូច​ជា​ម៉ូតូ​និង​ទូរ​ស័ព្ទ​ដៃ​ជា​ដើម។​ដំបូង​ប៉ូលិស​ស្មាន​ជា​របស់​ពួក​គេ​តាម​ការ​ពិត​ជា​របស់​ដែល​ពួក​គេ​លួច​នោះ​ទេ​។​ពួក​គេ​បាន​នាំ​គ្នា​ដោយ​ប្រព្រឹត្ត​ជា​មួយ​គ្នា​សំណាង​ល្អ​ប៉ូលិស​បាន​ឃើញ​ពួក​គេ​ឃាត់​សួរ​ទើប​ពួក​គេ​សារ​ភាព​។​ បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

គ្រាន់​តែ​រឿង​១ម៉ឺន​រៀល​ឈ្លោះ​វាយ​តប់​គ្នា​ម្ខាង​ចូល​ពេទ្យ​ម្ខាង​រត់​គេច

ភ្នំពេញ៖​ស្រ្តី​ម្នាក់​និង​កូន​ស្រ្តី​ត្រូវ​រង​របួស​ដោយ​សារ​គេ​វាយ​តប់​ដែល​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ខណ្ឌ​ឬស្សី​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៏​៩​មិថុនា។​ប់ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ស្រ្តី​រូប​នោះ​និង​កូន​បាន​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ដើម្បី​ទៅ​ទារ​លុយ​ដែល​ជន​រង​គ្រោះ​ជំពាក់។​ប៉ុន្តែ​ពួក​គេ​បាន​ឈ្លោះ​ប្រកែក​ពាក្យ​សម្តី​ដោយ​ឈ្លោះ​ប្រកែក​គ្នា​ដល់​ថ្នាក់​វាយ​តប់​គ្នា។​ស្រ្តី​រូប​នោះ​និង​កូន​ត្រូវ​គេ​ព្រួត​វាយ​ហើយ​ពួក​គេ​រត់​គេច​ខ្លួន​អស់។​ប៉ូលិស​និយាយ​ថា​គ្រាន់​តែ​រឿង​លុយ​ជំពាក់​១០០០០​រៀល​ប៉ុណ្ណោះ​។​ពួក​គេ​ហាក់​បី​ដូច​ជា​ឈ្លោះ​គ្នា​យ់ាង​តឹង​សរសៃ​ក។​ស្រ្តី​ទាំង​ពីរ​នោះ​ស្រ្តី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​ប៉ូលិស​កំពុង​តាម​ចាប់​ជន​សង្ស័យ​ដែល​ព្រួត​វាយស្រ្តី​ទាំង​ពីរ​នោះ។

សិស្ស​សាលា​ម្នាក់​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​លួច​តែ​ត្រូវ​ប៉ូលិស​ក្របួច​បាន

ភ្នំពេញ៖​ប៉ូលិស​ ខណ្ឌ​ដូន​ពេញ​រាជ​ធា​នី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ​សៅរ៏​ទី​៩​មិថុនា។​ប៉ូលិស​និយាយ​ថា​ជន​សង្ស័យ​មាន​អាយុ​១៧​ឆ្នាំ​។​ជន​នោះ​គឺ​ជា​សិស្ស​សាលា​តែ​នៅ​ថ្ងៃ​កើត​ហេតុ​ជន​នោះ​បាន​ឃើញ​ម៉ូតូ​គេ​ភ្លេច​ចាក់​សោរ​ក៏​ឆ្លៀង​ឱកាស​លួច​តែ​ម្តង។​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​​តែ​ត្រូវ​ប៉ូលិស​ឃាត់​បាន​ដោយ​សង្ស័យ​។​ដំបូង​ជន​នោះ​មាន​បដិសេធ​ថា​មិន​បាន​លួច​គេ​នោះ​ទេ​ព្រោះ​នេះ​គឺ​ជា​ម៉ូតូ​របស់​គេ។​តែ​នៅ​ពេល​ជន​រង​គ្រោះ​មក​ដល់​បាន​ដាក់​ពាក្យ​បណ្តឹង​ហើយ​ថា​ម៉ូតូ​នេះ​មិន​ជា​របស់​ខ្លួន​មែន។​ជន​នោះ​បាន​សារ​ភាព​ថា​ខ្លួន​បាន​លួច។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​នេះ​ទៅ​កាន់​តុលាការ។​

ទើប​តែ​ចេញ​ពី​គុក​ត្រូវ​ប៉ូលិស​ក្របួច​បាន​ម្តង​ទៀត​រឿង​លួច​គោ​អ្នក​ស្រុក

បាត់​ដំបង៖​ប៉ូលិស​ក្រុង​បាត់​ដំបង​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ប៉ុន​ប៉ង​លួច​គោ​អ្នក​ស្រុក​កាល​ពី​ថ្ងៃ​សុក្រ​ទី​៨​មិថុនា​។​ប៉ូលិស​និយាយ​ថា​ជន​នោះ​ទើប​តែ​ចេញ​ពី​គុក​។​នៅ​ថ្ងៃ​កើត​ហេតុ​ខ្លួន​បាន​ប៉ុន​ប៉ង​លួច​គោ​អ្នក​ស្រុក​យក​ទៅ​លក់​ប៉ុន្តែ​ត្រូវ​ម្ចាស់​តាម​ទាន់​បាន​ស្រែក​អោយ​គេ​ដេញ​ចាប់។​ភ្លាមៗ​ជន​នោះ​មាន​ការ​ខឹង​សម្បារ​ដែល​ម្ចាស់​មក​ទាន់​ក៏​ឆ្លៀត​កាប់​ជន​គោ​អ្នក​ស្រុក​ត្រង់​មាត់​និង​ជើង​បណ្តាល​ឲ្យ​របួស​។​នៅ​ពេល​អ្នក​ស្រុក​ចាប់​បាន​ជន​នោះ​បាន​សារ​ភាព​កំហុស​ហើយ​ខ្លួន​មក​ពី​ក្រ​ពេក​គ្មាន​លុយ​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​នេះ​ទៅ​កាន់​តុលាការ​ម្តង​ទៀត។​

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ក្របួច​បាន​និង​ថ្នាំ​ញៀន​៧​កញ្ចប់

ភ្នំពេញ៖​ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់​ដែល​ពាក់​ព័ន្ឋ​នឹង​ថ្នាំ​ញៀន​ដែល​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជ ធានី​ភ្នំពេញ។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​រឹប​អូស​ឃើញ​ថ្នាំ​ញៀន​បាន​ចំនួន​៧​កញ្ចប់។​នៅ​ថ្ងៃ​កើត​ហេតុ​ប៉ូលិស​បាន​ដើរ​ល្បាត​តំបន់​ក៏​ប្រទះ​ឃើញ​បុរស​នោះ​ប៉ុន​ប៉ង​លក់​ថ្នាំ​ឲ្យ​គេ។​ប៉ូលិស​ស្ទាក់​ចាប់​បាន​ភ្លាមៗ​តែ​ម្តង​ធ្វើ​ឲ្យ​ជន​នោះ​មិន​ហ៊ាន​ប្រកែក​នោះ​ទេ។​ជន​នោះ​បាន​សារភាព​នូវ​ទង្វើល​របស់​ខ្លួន​ថា​ខ្លួន​ពិត​ជា​បាន​លក់​ឲ្យ​គេ​មែន។​ប៉ូលិស​កំពុង​ឃុំ​ជន​នោះ​រង​មេក្លោង​និង​បញ្ជូន​ជន​នោះ​ទៅ​កាន់​តុលាការ។​

ក្មេង​ទំនើង​មក​កាប់​គ្នា​នៅ​កោះ​ពេជ្រ​ត្រូវ​ប៉ូលិស​ចាប់​បាន​មក​អប់​រំ

ភ្នំពេញ៖​ប៉ូលិស​ក្រុង​ភ្នំពេញ​ខណ្ឌ​ដូន​ពេញ​បាន​ចាប់​ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​វាយ​តប់​គ្នា​នៅ​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​សៅរ៏​៩​មិថុនា​។​ប៉ូលិស​និយាយ​ថា​ពួក​គេ​គឺ​ជា​សិស្ស​ប៉ុន្តែ​គេច​សាលា​រហូត​។​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​ណាត់​គ្នា​វាយ​នៅ​កោះ​ពេជ្រ​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​សណ្តាប់​ធ្នាប់​សាធារណៈ។​ពួក​គេ​បាន​ប្រើ​ដាវ​សាម៉ូរៃ​ដំបង ថ្ម មក​វាយ​ប្រហារ​គ្នា​។​សំណាង​ហើយ​មិន​ទាន់​មាន​អ្នក​របួស​ព្រោះ​ប៉ូលិស​មក​អន្តរាគម​ន៍ទាន់​ពេល​វេលា។​ប៉ូលិស​ចាប់​ពួក​គេ​ទាំង​១០​នាក់​យក​មក​អប់​រំ​។​ឯ​ខ្លះ​ទៀត​រត់​គេច​ខ្លួន​អស់។

ស្រ្តី​ដៃ​ឆើត​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​រឿង​ពូ​កែ​ឆក់​គេ​នៅ​ក្នុង​ផ្សារ​

ភ្នំពេញ៖​ស្រី្ត​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បន្ទាប់​ស្រ្តី​រូប​នេះ​ជំនាញ​ខាង​លួច​និង​ឆក់​កាបូប​គេ​នៅ​ក្នុង​ផ្សារ​ស្ថិត​នៅ​ខណ្ឌ​ដូន​ពេញ​រាជា​ធានី​ភ្នំពេញ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នៅ​ពេល​អាជីវករ​មួយ​រូប​រវល់​លក់​​ក៏​ត្រូវ​ស្ត្រី​នេះ​ធ្វើ​សកម្ម​ភាព​ឆក់​​ហើយ​រត់​គេច​ខ្លួន​តែ​ស្រ្តី​អាជីវករ​បានស្រែក​អោយ​គេ​ជួយ​ទើប​សន្តិសុខ​ផ្សារ​ឃើញ​ទាន់​​ចាប់​ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស។​អាជីវករ​ផ្សារ​និយាយ​ថា​ពួក​គេ​តែងតែ​ឃើញ​ស្រ្តី​រូប​នេះ​ពិត​លួច​ឆក់​កាបូប​គេ​នៅ​ក្នុង​ផ្សារ​។ បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ស្រ្តី​រូប​នេះ​​ទៅ​កាន់​តុលាការ។ ​

ស្រ្តី​ម្នាក់​ស្លាប់​និង​ពីរ​នាក់​រង​របួស​ដោយ​សារ​រថយន្ត​បុក​

កំពង់​ចាម៖​ប៉ូលិស​ក្រុង​កំពង់​ចាម​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​បើក​រថយន្ត​បុក​ស្រ្តី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​និង​ពីរ​នាក់​រង​របួស​កាល​ពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា។​ប៉ូលិស​និយាយ​ថា​ស្រ្តី​រង​គ្រោះ​បាន​ស្លាប់​មួយ​រំពេច​និង​បុរស​ពីរ​នាក់​ត្រូវ​រង​របួស​ជា​ទម្ងន់​ក្រោយ​ពី​ពួក​គេ​ត្រូវ​រថយន្ត​បុក។​សាក្សី​និយាយ​ថា​អ្នកបើក​បរ​នោះ​បើក​បរ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​ប្រុង​ប្រយ័ត្ន​។​បន្ទាប់មក​ជន​នេះ​ចង់​រត់​គេច​ត្រូវ​នៅ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​។​ បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​អ្នក​បើក​បរ​រូប​នោះ​​​ទៅ​កាន់​តុលាការ។ ​

ប៉ូលិស​ចាប់​បាន​ក្មេង​ស្ទាវ​៤​នាក់​រឿង​វាយ​កាប់​ចាក់​គ្នា​

បន្ទាយ​មាន​ជ័យ​៖​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចាប់​ខ្លួន​បុរស​៤​នាក់​កាល​ពី​ថ្ងៃ​សៅរ៏​ទី​៧​កក្កដា​ដែល​វាយ​ប្រតប់​គ្នា​បណ្តាល​ឲ្យ​របួស​សង​ខាង។​ប៉ូលិស​និយាយ​ថា​ពួក​គេ​បាន​វាយ​តប់​គ្នា​ដោយ​ប្រើ​ដុំ​ថ្ម​ដំបង​ដេញ​វាយ​ប្រហារ​គ្នា​ដូច​រឿង​ភាគចិន​។​សាក្សី​និយាយ​និង​អ្នក​ជិត​ខាង​មាន​ការ​តក់​ស្លុត​នឹង​ហេតុ​ការណ៍​នេះ​។​ពួក​គេ​និយាយ​ថា​ក្មេង​ស្ទាវ​ទាំង​អស់​គ្នា​នាំ​គ្នា​ប្រ​ហារ​គ្នា​ដូច​ក្នុង​រឿង​ចិន​ដោយ​មិន​ខ្លាច​ក្រែង​នឹង​ប៉ូលិស​មូលដ្ឋាន។​ប៉ូលិស​បាន​ចុះ​ទៅ​អន្តរាគម​ពួក​គេ​។​ភាគ​ច្រើន​ពួក​គេ​បាន​រត់​គេច​ខ្លួន​ហើយ​ពីរ​បី​នាក់​ទៀត​រង​របួ​ធ្ងន់។​ប៉ូលិស​ចាប់​បាន​តែ​៤​នាក់​ប៉ុណ្ណោះ​អ្នក​ផ្សេង​ទៀត​រត់​គេច​ខ្លួន​បាត់។​ប៉ូលិស​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

ចោរ​ហារ៉ូយ​បី​នាក់​ត្រូវ​ប៉ូលិស​ក្របួច​បាន​ក្នុង​ផ្សារ

បន្ទាយ​មាន​ជ័យ​៖​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​ដែល​លួច​របស់​របរ​របស់​អ្នក​លក់​ដូរ​ដូច​ជា​ជា​ផ្សារ​និង​ទូរ​ស័ព្ទ​កាល​បី​ថ្ងៃ​សៅរ៏​ទី​៨​កក្កដា។​ប៉ូលិស​និយាយ​ថា​បន្ទាប់​ពី​ប៉ូលិស​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​លក់​ដូរ​ប៉ូលិស​បាន​ចុះ​ទៅ​ចាប់​ជន​នោះ​តែ​ម្តង។​អ្នក​លក់​ដូរ​ជា​និយាយ​ថា​ពួក​គេ​តែង​តែ​បាត់​ស្បែក​ជើង​លក់​និង​ទូរ​ស័ព្ទ​ជា​ដើម។​ពួក​គេ​ត្រូវ​បាន​ចាប់​ភ្លាម​ៗ​បន្ទាប់​ពី​ប៉ូលិស​ឃើញ​ពួក​គេ​ប្រព្រឹត្ត​ចង់​លួច​នៅ​ក្នុង​ផ្សារ។​ពួក​គេ​និយាយ​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែរ​ពួក​គេ​លួច​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​តុលាការ។​

បុរស​ម្នាក់​ប្រើ​កាំ​ភ្លើង​យ៉ាង​អណាធិបតេយ្យ​រត់​គេច​ខ្លួន​បាត់​ប៉ូលិស​កំពុង​តាម​ប្រមាញ់

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​បុរស​ម្នាក់​បាន​ប្រើ​ប្រាស់​កាំ​ភ្លើង​យ៉ាង​អណាធិតេយ្យ​បន្ទាប់​ពី​ផឹក​ស្រា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​៨​កក្កដា។​អ្នក​ជិត​ខាង​បាន​និយាយ​ថា​ពួក​គេ​បាន​ឃើញ​បុរស​ម្នាក់​ផឹក​ស្រវឹង​ចេញ​ពី​រថយន្ត​ទំនើប​មួយ​ហើយ​ដើរ​បាញ់​បោះ​សេរី​ជាមួ​មិត្ត​ភក្តិ។​បន្ទាប់​មក​ពួក​គេ​បាន​ឃើញ​សំលេង​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​ចំនួន​៤​ដង​។​ពួក​គេ​មាន​ការ​ភ័យ​ជា​ខ្លាំង​។​ប៉ូលិស​បាន​ចុះ​អន្តរាគម​ភ្លាម​ៗ​តែ​ជន​នោះ​បាន​រត់​គេច​បាត់​ទៅ។​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​មុខ​ចាស់​ទំនើង​នោះ​ដើម្បី​ចាប់​ខ្លួន​ខណៈ​ដែល​ក្នុង​ក្រុង​ភ្នំពេញ​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​តឹង​រឹង​សន្តិសុខ។​

អ្នក​រត់​ម៉ូតូ​ឌុប​ត្រូវ​គេ​ប្លន់​ប៊ិះ​ស្លាប់

ភ្នំពេញ៖​បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​ត្រូរ​គេ​ចាក់​ដោយ​ជន​មិន​ស្គាល់​មុខ​ម្នាក់​ស្ថិត​និ​ខណ្ឌ​ពោធិសែន​ជ័យ​រាជ​ធានី​ភ្នំពេញ​កាល​ពិ​សុក្រ​ទី​៦​កក្កដា​។​ប៉ូលិស​និយាយ​ថា​ជន​រង​គ្រោះ​គឺ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​។​នៅ​ថ្ងៃ​កើត​ហេតុ​ជន​មិន​ស្គាល់​មុខ​បាន​ឲ្យ​ជន​រង​គ្រោះ​ជិះ​កន្លែង​ស្ងាត់​ងាយ​ស្រួល​នឹង​ប្លន់។​ជន​សង្ស័យ​បាន​ចាក់​ជន​រង​គ្រោះ​ស្ទើរ​នឹង​ស្លាប់​តែ​ចៃ​ដន្យ​ល្អ​ប៉ូលិស​ឃើញ​ទាន់​ក៏​ដេញ​ចាប់​ប៉ុន្តែ​មិន​ជោគ​ជ័យ​។​ជន​នោះ​បាន​រត់​គេច​ខ្លួន​បាត់។​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។​

ប៉ូលិស​ក្របួច​បាន​អ្នក​ចែក​ចាយ​គ្រឿង​និង​ជក់​បី​នាក់​

បន្ទាយ​មាន​ជ័យ៖​ប៉ូលិស​ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចាប់​ខ្លួន​បុរស​៣​នាក់​ដែល​ជាប់​ពាក់​ព័ន្ឋ​នឹង​ថ្នាំ​ញៀន​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​សៅរ៏​ទី​៧​កក្កដា។​ប៉ូលិស​និយាយថា​នៅថ្ងៃ​កើត​ហេតុ​ប៉ូលិស​បាន​ឃើញ​ពួក​គេ​នៅ​កន្លែង​ស្ងាត់​ជុំ​គ្ន​ប៉ូលិស​មាន​ការ​សង្ស័យ​ក៏​រត់​សំដៅ​ទៅ​ចាប់​។​ឃើញ​ប៉ូលិស​ដេញ​ជន​នោះ​នាំ​រត់​គេច​។​ប៉ូលិស​កាន់​តែ​បន្ថែម​ល្បឿន​ដេញ​ចាប់​។​ប៉ូលិស​បាន​បើ​ជន​នោះ​ស្អា​ស្អំ​មិន​មែន​ពួក​គេ​រត់​គេច​នោះ​ទេ។​ប៉ូលិស​បាន​រឹប​អូស​ថ្នាំ​ញៀន​ពីរ​កញ្ចប់​ហើយ​ពួក​គេ​ក៏​ញៀន​ថ្នាំ​ផងដែរ។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។



This content has been locked. You can no longer post any comments.
Show/hide comments
busy