ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

កាត់​ទោស​ជន​ផឹក​ស៊ី​កាប់​គ្នា​ស្លាប់​នៅ​ឫស្សី​កែវ

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ពី​ម្សិល​មិញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​បុរស​២​នាក់ ក្រោម​ការ​ចោទ​ប្រកាន់ ពី​បទ ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

លោក ស៊ិន វិសាល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​នេះ​បាន​ថ្លែង​ថា លោក ជន ជឿន អាយុ​២៧​ឆ្នាំ និង​មាន សេរី​មុនី អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ នៅ​ចំណុច​ការ​ដ្នាន​សំណង់ អង្គរ​ភំ្នពេញ​ផ្លូវ​លេខ​១៨០០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

ជន​ជាប់​ចោទ ជន ជឿន បាន​ប្រាប់​តុលាការ​ថា ពួក​គាត់​មាន​គ្នា​៦​នាក់ ក្រោយ​ពី​ផឹក​ស៊ី​អស់​ស្រា​៤​លីត្រ ៣នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ឯ​គាត់​និង​ជន​រង​គ្រោះ​ចេញ​ពី​កន្លែង​ផឹក​មក​ការ​ដ្នាន​វិញ​ក៏​មាន​ជម្លោះ​ពាក្យ​សម្តី រវាង​ជន​រង​គ្រោះ និង​ឈ្មោះ សេរី​មុនី ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្តង។

ជន​នេះ​សារភាព​ថា៖​«គាត់​បាន​កាប់​ក្បាល​ជន​រង​គ្រោះ​២​កាំ​បិត​បុ័ង តោ​និង​វាយ​ថែម​២​បំពង់​ទីប»។

ចំណែក សេរី​មុនី ថា ជន​រង​គ្រោះ​បាន​ទារ​លុយ​ពី​គាត់​៣​ម៉ឺន​រៀល តែ​គាត់​អត់​មាន​លុយ​សង ក៏​បាន​ប្រវាយ​ប្រតប់​គ្នា ពេល​ជន​រង​គ្រោះ​ដួល​ទៅ​លើ​ដី​គាត់​ក៏​បាន​វាយ​៣​ដំបង ហើយ​រត់​ទៅ​ពួន​ក្រោម​កំប្លោក​រហូត​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង។ ជន​នេះ​ថា ៖ «ខ្ញុំ​ពិត​ជា​បាន​វាយ​ក្បាល​ជន​រង​គ្រោះ​២​ដំបង និង​ខ្លួន​១​ដំបង តែ​ខ្ញុំ​ពុំ​មាន​ចេតនា​សម្លាប់​គេ​ទេ»។

លោក ខ្វៃ ជីន ឪពុក​ជន​រង​គ្រោះ ផ្លុង ម៉េងលី ហៅ ម៉ាប់ អាយុ​២៦​ឆ្នាំ បាន​ទាម​ទារ​ថា៖​«សុំ​ឲ្យ​សង់​ជំងឺ​ចិត្ត​មួយ​ម៉ឺន​ដុល្លារ ហើយ​តុលាការ​ត្រូវ​ផ្តន្ទា​ទោស​ពួក​គេ​ទៅ​តាម​ច្បាប់​ទៀត»។

លោក​ព្រះ​រាជ​អាជ្ញា​រង សៀង សុខ តំណាង​អយ្យការ ថ្លែង​ថា ដោយ​មាន​ភស្តុ​តាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​លោក​សុំ​តម្កល់​ការ​ចោទ​នេះ​ទុក​នៅ​ដដែល។ ឯ​លោក​ចៅ​ក្រម ស៊ិន វិសាល ប្រកាស​មុន​បិទ​សវនា​ការ​ថា ការ​ប្រកាស​សាល​ក្រម​នឹង​ធ្វើ​នៅ​ថ្ងែ​ទី៨ ខែ​សីហា៕



This content has been locked. You can no longer post any comments.
Show/hide comments
busy