ភ្នំពេញៈ ក្នុងកិច្ចប្រឹងប្រែងលុបបំបាត់ចម្ងល់ អគ្គស្នងការនគរបាលជាតិបានបង្ហោះរូបវីដេអូឃ្លីបតាមវិបសាយខ្លួនកាលពីម្សិលមិញ ដែលបង្ហាញពីលោក Patrick Devillers ស្ថិតក្នុងបន្ទប់រង់ចំានៅព្រលានយន្តហោះនិងផ្តល់បទសម្ភាសយ៉ាង ខ្លី អំពីការធ្វើដំណើរទៅប្រទេសចិននិងការចាប់ខ្លួនគាត់នៅប្រទេស កម្ពុជា។
រូបភាពវីដេអូដែលថតកាលពីថ្ងៃអង្គារ បានបង្ហាញពីការទំនាក់ទំនងជាមួយអតីតអ្នកនយោបាយដែលដកចេញពីតំណែងគឺលោក Bo Xilai និងភរិយាអ្នកស្រី Gu Kailal បានពន្យល់ពីគោលបំណងនៃដំណើរលោកនិងបញ្ជាក់ថា លោកបានចេញដំណើរទៅប្រទេសចិនដោយការស្ម័គ្រចិត្ត។
លោកនិយាយក្នុងនោះថា៖ «យើងចេញដំណើរទៅកាន់ទីក្រុងស៊ាងហៃឥឡូវនេះ ហើយប្រហែលជាឈប់ទីនោះ មុននឹងទៅទីក្រុងប៉េកាំងជាមួយមនុស្សម្នាក់ទៀតដើម្បីបកស្រាយករណីរបស់លោកស្រី Gu Kailal»។
នៅពេលសួរថា តើលោកនឹងបកស្រាយក្នុងបំណងនេះឬ?
Devillers ឆ្លើយថា៖«នោះជារឿងពិត នេះជាការសម្រេចចិត្តរបស់ខ្ញុំ ថាគួរតែទៅបកស្រាយបញ្ជាក់អំពីរឿងនេះ»។
អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនលោក Devillers ក្នុងភោជនីយដ្ឋានឆ្នេរទន្លេ កាលពីថ្ងៃទី១៣ខែមិថុនា តាមសំណើប្រទេសចិនអំពីការទាក់ទិនក្នុងរឿងអាស្រូវធ្វើឲ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោក Bo និងអ្នកស្រី Gu។ តែទោះយ៉ាងណាក៏ការពាក់ព័ន្ធស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។
លោក Devillers មានពាក់ព័ន្ធការរកស៊ីជាច្រើនជាមួយអ្នកស្រីGu ហើយនិងករណីសម្លាប់អ្នកជំនួញជនជាតិអង់គេ្លស Neil Heywood។ បន្ទាប់ពីសាកសួរអំពីការសម្រេចទៅទីនោះពីលោកផ្ទាល់លោកក៏ត្រូវសួរចង់ដឹងសម្តីចុងក្រោយចំពោះ«រាជរដ្ឋាភិបាលកម្ពុជា»ផងដែរ។
លោកបានតបថា៖ «ចំពោះរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណចំពោះការដោះលែងរូបលោក ជាពិសេស នគរបាលអន្តោប្រវេស៍ដែលទទួលរូបខ្ញុំយ៉ាងកក់ក្តៅក្នុងប៉ុន្មាន សប្តាហ៍កន្លងទៅនេះ»។
វីដេអូនោះក៏បង្ហាញពីលោកDevillers បានយកលិខិតឆ្លងដែនទៅស្គែននៅកន្លែងគយមុនពេលវិលទៅកាន់បន្ទប់ រង់ចាំយន្តហោះចេញដំណើរផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍

