ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

Apple ដាក់​លក់ iPad ស៊េរី​ថ្មី​នៅ​​ចិន ខណៈ​ពេល​តំរូវ​ការ​ឧបករណ៍ Tablet នេះ​កើន​ឡើង

ក្រុមហ៊ុន Apple ចាប់​ផ្តើម​លក់ iPad ស៊េរី​ថ្មី​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ប្រទេស​ចិន ដែល​កំពុង​ទាញ​យក​ផល​ចំណេញ​ក្នុង​ទីផ្សារ​ដែល​បាន​ផ្តល់​ប្រាក់​ចំណូល ២០​ភាគរយ។

ក្រុម​ហ៊ុន Apple បាន​បើក​ហាង​ជាច្រើន​ក្នុង​ទីក្រុង​ពេកាំង និង​សៀង​ហៃ​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​នេះ​ដើម្បី​រាប់​ចំនួន​អតិថិជន​ដែល​ចង់​កក​ទុក​ iPad​ស៊េរី​ថ្មី។ អតិថិ​ជន​ទាំង​អស់​ត្រូវ​តែ​កក​ទុក​ជាមុន​ដើម្បី​បាន​iPad នេះ។

ដោយសារ​ក្នុង​ខែ​មករា​កន្លង​មក ​ប៉ូលីស​ត្រូវ​ឈរ​ចាំ​ឈាម​នៅ​មុខ​ហាង Sanlitun នៅ​ទី​ក្រុង​ពេកាំង​ដើម្បី​ទប់​ស្កាត់​វ៉ូង​មនុស្ស​ដែល​ឈរ​ចាំ​ទិញ​នៅ​ខាង​ក្រៅ នៅ​ពេល​ដែល​មាន​ការ​ដាក់​លក់ iPhone 4s។

អតិថិជន​ម្នាក់ ដែល​ជា​អ្នក​ទិញ iPad​ក្នុង​ហាង Sanlitun ក្នុង​ទីក្រុង​ពេកាំង បាន​និយាយ​ថា «ប្រសិន​ក្រុម​ហ៊ុន​បន្ត​ការ​ផលិត ឧបករណ៍​ដែល​អស្ចារ្យ​បែប​នេះ, ខ្ញុំ​ក៏​នៅ​តែ​បន្ត​ទិញ​ដែរ។ មូល​ហេតុ​ដែល​ខ្ញុំ​មិន​ទិញ​ឧបករណ៍​ក្រុម​ហ៊ុន​ដទៃ ដោយ​សារ​តែ​ខ្ញុំ​គិត​ថា ឧបករណ៍​ទាំង​នោះ​មិន​ល្អ​ដូច​ក្រុម​ហ៊ុន​Apple​ផលិត​ទេ»។Bloomberg/លាង ផាន់ណារ៉ា



This content has been locked. You can no longer post any comments.
Show/hide comments
busy