Headlines:

កងទ័ព​ស៊ីរី​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ក្រុង​ដាម៉ាស់, អ្នក​ក្រុង​ភៀស​ខ្លួន

120723_19c
រថ​ក្រោះ​ខូច​ខាត ត្រូវ​បាន​គេ​ឃើញ​នៅ​ជាយ​ក្រុង​ដាម៉ាស់ កាល​ពី​ថ្ងៃ​សៅរ៍។ Reuters

ក្រុង​បៃរូត/ក្រុង​អាំម៉ាន់ៈ ​ទាហាន​ស៊ីរី​ដែល​គាំទ្រ​ដោយ​ឧទ្ធម្ភាគចក្រ​និង​រថក្រោះ បាន​វាយ​ បក​វិញ​នៅ​ក្រុង​ដាម៉ាស់​ ប្រឆាំង​នឹង​យុទ្ធជន​ឧទ្ទាម​ដែល​មាន​ចិត្ត​ក្លាហាន​ ពី​ការ​វាយ​ប្រហារ​គ្រាប់​បែក​មួយ​ប្រឆាំង​នឹង​មជ្ឈដ្ឋាន​ផ្ទៃ​ក្នុង​ របស់​ប្រធានាធិបតី បាសារ អាល់-អាសាដ​។

ទាហាន​របស់​លោក អាសាដ ដែល​បាន​វាយ​លុក​ចូល​ខណ្ឌ​មួយ​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម អាឡិបប៉ូ​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​សៅរ៍ បាន​យក​ក្រុម​ឧទ្ទាម​ដែល​មាន​អាវុធ​តិច​ដែល​បាន​ចល័ត​តាម​ផ្លូវ​ដោយ​ថ្មើរ​ ជើង​ និង​បាន​វាយ​ប្រហារ​ស្ថាប័ន​សន្តិសុខ និង​ប៉ុស្តិ៍​ឆែកឆេរ ជា​គោលដៅ។

អ្នក​ស្រុក​បាន​និយាយ​ថា ស្នូរ​គ្រាប់​ផ្លោង​នៅ​រដ្ឋធានី​នេះ គឺ​ខ្លាំង​ណាស់​នៅ​ពេល​ព្រលប់​ដែល​ពួក​គេ មិន​អាច​ដឹង​ថា​វា​ជា​ការ​ផ្ទុះ​របស់​កាំភ្លើង​ធំ​បុរាណ​ដែល​គេ​បាញ់​ ដើម្បី​បញ្ចប់​ពិធីការ​តមអាហារ​រ៉ាម៉ាដន​រាល់​ថ្ងៃ​ឬ​មិន​មែន​។​

ក្រុម​សកម្មជន​ប្រយុទ្ធ បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ​ជាច្រើន បាន​បាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ចូល​ក្នុង​សង្កាត់​មួយ​ក្បែរ​ស្រុក​ សាយីដាហ្សេណាប ភាគ​ខាង​ត្បូង​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​រាប់​សិប​នាក់​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ក្រុង​ហ្សឺណែវ​គណៈកម្មាធិការ​កាក​បាទ​ ក្រហម​អន្តរជាតិ (ICRC) បាន​និយាយ​ថា​៖ «នៅ​ក្រុង​ដាម៉ាស់ ពលរដ្ឋ នៅ​តែ​បន្ត​ស្វែងរក​ជម្រក​សុវត្ថិភាព​ទាំង​អស់​សង្ឃឹម​។ តម្រូវ​ការ​មនុស្សធម៌ មាន​កាន់​តែ​ច្រើន​ឡើងៗ ខណៈ​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​នេះ ចេះ​តែ​ដុនដាប ​ហើយ​ពលរដ្ឋ​មួយ​ចំនួន​ធំ បាន​គេច​ខ្លួន​ពី​សង្កាត់​ពួក​គេ​ដើម្បី​ទៅ​រក​ជម្រក​សុវត្ថិភាព»។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី បាន​និយាយ​ថា មនុស្ស​១៤០​នាក់ ដែល​ក្នុង​នោះ​ទាហាន​៤៣​នាក់​ផង ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ស៊ីរី​កាល ពី​ថ្ងៃ​សៅរ៍៕ NR