Headlines:

អាមេរិក​អាច​ដាក់​ចេញ QE3 ដើម្បី​ជំរុញ​សេដ្ឋកិច្ច

120724_13
អ្នក​ស្វែងរក​ការងារ​មក​រក​ព័ត៌មាន​​​ស្ដីពីការ​ងារក្នុងពិព័រណ៍​នៅ​ញូវយ៉ក។ B.g

ភ្នំពេញៈ ជោគ​វាសនា​រយៈ​ពេល​ខ្លី​របស់​សេដ្ឋកិច្ច​អាមេរិក ស្ថិត​នៅ​លើ​ល្បែង ដែល​កំពុង​លេង​នា​ពេល​បច្ចុប្បន្ន ​នៅ​ក្រៅ​សភា​អាមេរិក ដោយ​ធនាគារ​កណ្តាល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាត់​វិធានការ​ណា​មួយ ទោះ​បី​ជា​សេដ្ឋកិច្ច​អាមេរិក កំពុង​ធ្លាក់​ចុះ​ខ្លាំង ហើយ​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ចិន និង​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​អឺរ៉ុប​ស្ថិត​នៅ​ជាប់ គាំងក្ដី។

វត្ថុ​បំណង​មួយ​ចំនួន កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ពេល​រៀប​រាប់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​សេដ្ឋកិច្ច​អាមេរិក។ កំណើន បាន​ធ្លាក់​ចុះ​ពី ៣​ភាគរយ​នៅ​ត្រី​មាស​ទី១​ឆ្នាំ​២០១១​មក​នៅ​ត្រឹម ១,៩​នៅ​ត្រី​មាស​ទី​១ ឆ្នាំ​២០១២​។ របាយការណ៍​ប្រចាំ​ខែ​របស់ June ISM ផ្អែក​លើ​ការ​អង្កេត​ថ្នាក់​ជាតិ​លើ​អ្នក​គ្រប់គ្រង​ការ​ទិញ បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៩​មក។ ចំនួន​អ្នក​ធ្វើ​ការ​ថ្មី​បំផុត បាន​ធ្លាក់​ចុះ ដោយ​មាន​ការងារ​តែ ៨​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ចំណែក​អត្រា​អត់​ការ​ងារ​ធ្វើ​បាន​កើន​ឡើង​ដល់ ៨,២​ភាគរយ។

នៅ​សម្បថ​ជា​ផ្លូវ​ការ​ចំនួន ២​ដង ក្នុង​មួយ​ឆ្នាំ ចំពោះ​មុខ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ លោក Bernanke ប្រធាន​ធនាគារ​កណ្តាល បាន​បង្ហាញ​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​អាមេរិក ដែល​អាច​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត នា​ពេល​អនាគត។ ទោះ​បី​លោក​និយាយ​ថា សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ល្មម ប៉ុន្តែ​នៅ​តែ​ធ្លាក់​ចុះ​ក៏​ដោយ ប៉ុន្តែ​លោក​ចង់​ព្រមាន​ថា ការ​ធ្លាក់​នៃ​សេដ្ឋកិច្ច អាច​នឹង​កើន​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​ប្រហែល​ជា​ការងារ​តិច​ជាង​១​ទៅ ១​ភាគ​៤​លាន​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា fiscal cliff ទេ​នោះ។

ពាក្យ fiscal cliff បង្កើត​ឡើង​ដើម្បី​ពិពណ៌នា​អំពី​អាណត្តិ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៣ ដែល​អត្រា​ពន្ធ​បន្ទាប់​បន្សំ​របស់​អ្នក​គ្រប់ៗ​គ្នា នឹង​កើន​ឡើង ហើយ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ដោយ​ស្វ័យ​ប្រវត្តិ នឹង​ចាប់​ផ្តើម​ចូល​ជា​ធរមាន។ ពន្ធ​កើន​ឡើង ហើយ​ការ​ចំណាយ​ថយ​ចុះ គួប​ផ្សំ​នឹង​បញ្ហា​អឺរ៉ុប និង​ចិន​កាន់​តែ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​មាន​ការ​សន្មត​ថា សេដ្ឋកិច្ច​អាមេរិ​ក កំពុង​វិល​ទៅ​រក​ការ​ធ្លាក់​ចុះជា​ថ្មី​។

Sen. Chuck Schumer មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ញូវយ៉ក បាន​ណែនាំ​លោក Bernanke ឲ្យ​ខិតខំ​ប្រឹងប្រែង ដែល​នេះ​ជា​អារម្មណ៍​បង្ហាញ​ដោយ​សមាជិក​គណៈកម្មាធិការ​ភាគ​ច្រើន។ ផ្ទុយ​ទៅ​វិញ លោក​ប្រធាន បាន​ផ្តល់​យោបល់​ដល់​គណៈ​កម្មាធិការ​នោះ​ថា គឺ​រដ្ឋាភិបាល ដែល​ចាំបាច់​ត្រូវ​ខិត​ខំ។ លោក​បន្ត​ថា៖ «មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​សភា​អាច​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​នៅ​ពេល​នេះ គឺ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​សារពើពន្ធ​របស់​ប្រទេស​ជាតិ ដោយ​ពិចារណា​លើ​និរន្តរភាព​យូរ​អង្វែង និង​ការ​ប៉ះពាល់​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច»។

ទាំង​ធនាគារ​កណ្តាល ទាំង​សភា​អាមេរិក នឹង​ចាត់​វិធាន​ការ​ច្បាប់​នៅ​ពេល​ក្រោយ ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ សភា នឹង​ពន្យារ​ពេល​ការ​ដំឡើង​ពន្ធ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ បន្ទាប់​ពី​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ហើយ​ធនាគារ​កណ្តាល នឹង​ចាត់​វិធាន​ការ​នៅ​ត្រីមាស​ទី​បី ក្នុង​ជុំ​ទីបី​នៃ​ការ​កាត់​បន្ថយ​បរិមាណ​វិស័យ​នានា។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ធនាគារ​កណ្តាល បាន​អនុវត្ត​កម្មវិធីចាក់​បញ្ចូល​សាច់​ប្រាក់​លើក​ទីពីរ(QE2)ទៅ​ក្នុង ទីផ្សារ​ដោយ​ចំណាយ​ទឹក​ប្រាក់ ៦០០​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស និង​បង្កើត​ការ​ងារ​កាន់​តែ​ច្រើន។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​អត្រា​អត់​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នេះ កើន​ឡើង​ដល់​៩,៦​ភាគរយ។

QE3 មិន​អាច​ចៀស​ផុត​បាន​ឡើយ​។ លោក Eric Rosengren ប្រធាន​ធនាគារ​កណ្តាល​ប្រចាំ​រដ្ឋ​បូស្តុន ឲ្យ​ដឹង​ថា QE ជា​ការ​សមស្រប ​ព្រោះ​កំណើន​ទីផ្សារ​ការងារ​ថយ​ចុះ ​ហើយ​សេដ្ឋកិច្ច​ពិភពលោក ងាយ​រង​វិបត្តិ​ហិរញ្ញវត្ថុ។

បើ​ប្រវត្តិ​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត ប្រាក់​ដុល្លារ​ អាច​នឹង​ធ្លាក់​ចុះ ហើយ​តម្លៃ​អចលនវត្ថុ នឹង​កើន​ឡើង ពិសេស ភាគ​ហ៊ុន និង​ទំនិញ​ប្រើ​ប្រាស់។ ការ​ផ្លាស់​ប្តូរ​ផល​បត្រ​របស់​វិនិយោគិន ក្នុង​ការ​ព្យាករ​អំពី QE3 នឹង​អាច​ដល់​ពេល​ហើយ៕ CS



This content has been locked. You can no longer post any comments.
Show/hide comments
...
It is just an opinion news, I cannot find any facts about this QE3 in bloomberg, CNBC, etc.
ung kimleng on July 24, 2012 Report
vote down vote up Votes: 0
busy