
ក្រុងហ្គូវ៉ាហាទីៈក្រុមប៉ូលិសបានបាញ់សម្លាប់កុបករ៤នាក់នៅរដ្ឋអាសាម ភាគឦសានរបស់ឥណ្ឌាកាលពីថ្ងៃអង្គារ ខណៈកម្លាំងសន្តិសុខ តស៊ូទប់ស្កាត់ជម្លោះជនជាតិភាគតិច ដែលបានសម្លាប់មនុស្សយ៉ាងតិច៣០នាក់ និងបានធ្វើឲ្យភូមិតូចៗជាច្រើននៅតាមដងទន្លេ ត្រូវអគ្គិភ័យលេបត្របាក់ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ ក្រុមបុគ្គលិកផ្តល់ជំនួយដែលបានឃើញសាកសពជាច្រើន បាននិយាយថា កុបកម្មរវាងក្រុមកុលសម្ព័ន្ធ បូឌូ និងអ្នកតាំងទីលំនៅមូស្លីម បានផ្ទុះឆេះច្រើនថ្ងៃមកហើយក្នុងតំបន់មួយក្បែរប្រទេសបង់ក្លាដែស ។ ជនរងគ្រោះខ្លះ បានស្លាប់ដោយ សាររបួសកាំបិត។ ស្នងការប៉ូលិសលោកឧត្តមសេនីយ៍អេះ អិន ស៊ីង បានប្រាប់រ៉យទ័រថា ប៉ូលិស បានបើកការវាយប្រហារលើក្រុមកុបករដែលដុតបំផ្លាញទ្រព្យសម្បត្តិ នៅស្រុកកូកូរ៉ាចារ ដែលសម្បូរដោយកុលសម្ព័ន្ធបូឌូ ដោយសម្លាប់មនុស្ស៤នាក់៕ NR
ភ្នំពេញ ប៉ុស្តិ៍







