ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម និង​ឧក្រិដ្ឋ​កម្ម ដែល​កើត​ឡើង​ពី​ថ្ងៃ​ទី ២១-​២៦ ខែ​កក្កដា​ឆ្នាំ ២០១២

និស្សិត​ស្រវឹង​ចាញ់​កល​នារី​រក​ស៊ី​ផ្លូវ​ភេទ​ពេល​រៀប​ឡើង​គ្រែ

ភ្នំពេញ៖​និស្សិត​ម្នាក់​អាយុ​២៥​ឆ្នាំ​ត្រូវ​បាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​បី​នាក់​បោក​ប្រាស់​អស់​លុយ​ជិត​៣០០​ដុល្លា​និង​ទូរសព្ទ័​ដៃមួយ​គ្រឿង​កាល​ពី​យប់​រំលង​អ្រធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ចន្ទ័​ក្នុង​ខណ្ឌ​ទួល​គោក។​និស្សិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក​ដោយ​ស្រវឹង​ផង។​ពេល​នោះ​បាន​ជួប​នឹង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ហើយ​បាន​និយាយ​ត្រូវ​គ្នា​ទៅ​ដេក​ផ្ទះ​សំណាក់​ជាមួយ​គ្នា​។​មុន​នឹង​ទៅ​នាង​បាន​សុំ​ទូរសព្ទ័​ខ្លួន​និយាយ​ហើយ​ពេល​នោះ​ស្រាប់​តែ​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​២នាក់​ទៀត​មក​ហើយ​បាន​កៀក​កើយ​នឹង​រូប​គេ។​ពេល​នោះ​ពួក​នាងៗ​បាន​បន្លំ​យក​កាបូប​លុយ​របស់​ខ្លួន​ដែល​ក្នុង​នោះ​មាន​លុយ​ចំនួន​២៩០ដុល្លា​អាមេរិក​ហើយ​បាន​នាំ​គ្នា​ដើរ​គេច​ពី​គេ​បាត់។

អាជីវករ​ម្នាក់​ចាញ់​បោក​គេ​អស់​មាស​ប្រាក់​ព្រោះ​លោភ​លន់

កំពត៖ប៉ូលិស​ក្រុង​កំពត​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ដែល​បាន​បោក​ប្រាស់​អាជីវករ​ម្នាក់​យក​លុយ​អស់​ជាង១​លានរៀល​និង​គ្រឿង​អលង្ការ​កាល​ពីថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​កំពត។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ពីរ​នាក់​បាន​បង្ហាញ​ថង់​មួយ​ទៅ​ស្ត្រីរង​គ្រោះ​អាយុ​៣០ឆ្នាំ​នៅ​នឹង​ផ្សារ​មួយ​កន្លែង​ដោយ​អះអាង​ថា​ពួក​គេ​រើស​បាន​លុយ​៣ម៉ឺន​ដុល្លា​ហើយ​ចង់​ចែក​គ្នា​ជា​ព្រោះ​លុយ​នោះ​វា​ច្រើន​ពេក​ខ្លាច​ម្ចាស់​គេមក​ទាន់​។​ពួក​គេ​បាន​នាំ​ស្ត្រី​រង​គ្រោះទៅ​ចែក​គ្នា​នៅ​កន្លែង​ស្ងាត់​មួយ​ហើយ​មុន​នឹង​ចែក​បាន​បង្គាប់​ឲ្យ​ស្ត្រី​រង​គ្រោះ​ដោះ​ចិញ្ចៀន​ក្រវិល​ខ្សែក​និង​លុយ​ជាង​មួយ​លាន​រៀល​ឲ្យ​ពួក​នាង​សិន។​ស្ត្រី​រង​គ្រោះ​បាន​ធ្វើ​តាម​ពួក​គេ​ហើយ​ភ្លាម​ៗនោះ​ស្ត្រីពីរ​នាក់​បាន​រត់​គេច​ខ្លួន​បាត់​។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​រឿង​នេះ​ជា​អំពើ​ឆបោក។​ម៉្យាង​វិញ​ទៀត​ដោយ​សារ​តែ​ស្ត្រី​រង​គ្រោះ​លោភលន់​ចង់​បាន​លុយ​គេ​ផង។

ផឹក​ស្រា​ស្រវឹង​បាត់​មួយ​យប់​ព្រឹក​ឡើង​ឃើញ​ស្លាប់​ក្នុង​អណ្តូង

កំពត៖បុរស​អាយុ​៥៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​អណ្តូង​ទឹក​មួយ​ស្ថិត​នៅ​ក្នុង​ស្រុក​ទឹក​ឈូកាល​ពី​ថ្ងៃ​សុក្រ។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​បុរស​រូប​នោះ​បាន​ទៅ​ផឹក​ស៊ី​ជាមួយ​អ្នក​ភូមិ​រហូត​ដល់​ស្រវឹង​ហើយ​បាន​បាត់​មិន​ឃើញ​ទៅ​ផ្ទះ​ពេញ​មួយ​យប់។​គ្រួសារ​គាត់​បាន​ខំដើរ​រក​តែ​មិន​ឃើញ។​ស្រាប់​តែ​ព្រឹក​ឡើង​អ្នក​ភូមិ​ម្នាក់​បាន​ប្រទះ​ឃើញ​សព​គាត់​នៅ​ក្នុង​អណ្តូង​ទឹក។​ប៉ូលិស​បាន​ធ្វើ​ពិនិត្យ​សាក​សព​ហើយ​បាន​សន្និដ្ឋាន​ថា​បុរស​រូប​នោះ​ស្លាប់​ដោយ​សារ​លង់​ទឹក​ពេល​ស្រវឹង​ស្រា​ខ្លាំង។

សង​សឹក​គំនុំ​ចាស់​ជិះ​ម៉ូតូ​កាប់​ក​មួយ​ដាវ​ស្លាប់

សៀមរាប៖យុវជន​អាយុ​២៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​កាប់​ស្លាប់​នៅ​ពេល​ឈ​មើល​គេ​លេង​បាល់​ទះ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​សៀមរាប។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​បាន​ទៅ​មើល​គេ​លេង​បាល់​ទះ​ពេល​នោះ​មាន​ជន​សង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​ទី​នោះ​។​ភ្លាមៗ​នោះ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ចុះ​ពី​លើ​ម៉ូតូ​កាប់​ជន​រង​គ្រោះ​មួយ​ដាវ​ចំក​របួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ប៉ូលិស​បាន​អះអាង​ថាករណី​នេះ​បណ្តាល​មក​ពី​គំនុំ​ព្រោះ​ថា​នៅ​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ជន​រ​ងគ្រោះ​មាន​ជម្លោះ​ជាមួយ​នឹង​អ្នក​ភូមិ​ម្នាក់។

ជិះម៉ូតូ​គេច​ពី​គេ​ដេញ​វាយ​បុក​ថូ​ផ្កា​ស្លាប់

ភ្នំពេញ៖បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ខណៈ​ដែល​មិត្ត​ភក្ត័​ម្នាក់​រង​របួស​ធ្ងន់​បន្ទាប់​ពី​ពួក​គេ​ជិះម៉ូតូ​រត់​គេច​ពី​គេ​តាម​វាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ស្ថិត​នៅ​ក្នុង​សែន​សុខ។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​រងគ្រោះ​បាន​កំសាន្ត​នៅ​ក្លឹប​រាត្រី​មួយ​កន្លែង​ហើយ​មាន​ជម្លោះ​ជាមួយ​នឹង​បុរសពីរ​នាក់។​បុរស​ទាំងពីរ​នាក់​នោះ​រក​វាយ​ជន​រងគ្រោះ​។​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​រត់​គេច​ដោយ​ភ័យ​ពេក​ក៍​ទៅ​បុក​នឹង​ថូផ្កា​ដែល​ដាក់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់។

ម្ចាស់​រវល់​ទៅ​ពិធី​ឡើង​ផ្ទះ​ចោរ​ស្ទាវ​គាស់​លួច​គ្រឿង​អលង្ការ​អស់

កំពង់ធំ៖បុរស​អាយុ​២៦ឆ្នាំ​ម្នាក់​ឆ្លៀត​ពេល​ដែល​ម្ចាស់​ផ្ទះ​ជាប់​រវល់​ទៅ​ចូល​រួម​ពិធី​ឡើង​ផ្ទះ​គេ​បាន​លួច​គាស់​ផ្ទះ​លួច​យក​លុយ​និង​មាស​ប្រាក់​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នៅ​ក្នុង​ស្រុក​សណ្តាន់។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​បាន​កកូរ​កកាយ​នៅ​ក្នុង​ផ្ទះ​ហើយ​លួច​លុយ​ជិត​២០ម៉ឺន​រៀល​ខ្សែ​ក​ក្រវិល​និងខ្សែ​ដៃ។​មួយ​ថ្ងៃ​ក្រោយ​មក​ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ម្ចាស់​ផ្ទះ​ជា​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង។​គ្រឿង​អលង្កា​ដែល​លួច​នោះ​ត្រូវ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​ប៉ូលិស​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ។

កូន​ប្រុស​ស្រវឹង​រុញ​ម្តាយ​ដួល​សន្លប់​ហើយ​ដេញ​កាប់​ឪពុក

បាត់ដំបង៖កូន​ប្រុស​អាយុ​២៦ឆ្នាំ​ម្នាក់​បាន​រុញ​ម្តាយ​រហូត​ដួល​សន្លប់​ហើយ​ទាញ​កាំបិត​ដេញ​កាប់​ឪពុក​កាល​ពី​ថ្ងៃ​អង្គារ​ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំងពីរ​នាក់​នោះ​បាន​ទៅ​ឃាត់​កូន​ប្រុស​រូប​នេះ​មិន​ឲ្យ​បង្ក​អំពើ​ហឹង្សា​នៅ​ផ្ទះ​ម្តាយ​មីង​របស់​គេ​នៅ​ក្នុង​ស្រុក​បាណន់។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​កូន​ប្រុស​ជាជន​សង្ស័យ​បាន​អង្គុយ​ផឹក​ស្រា​ទាំង​ព្រលឹម​អស់​ស្រា​ប្រហែល​ជា​២លីត្រ​ហើយ​ឃើញ​ដូច​នោះ​ម្តាយ​មីង​របស់​គេ​អាយុ​៤៥​ឆ្នាំ​ស្តី​អោយ​ដែល​ធ្វើ​ឲ្យ​គេ​ខឹង​សម្បារ​។ភ្លាមៗ​នោះ​គេ​បាន​យកាំ​បិត​កាប់​បន្លែ​និង​ជញ្ជាក់​ផ្ទះ​របស់​ម្តាយ​មីង​នោះ​ហើយ​ថែម​ទាំង​គំរាម​រក​កាប់​សាច់ញាតិ​របស់​គេ​ទៀត​ផង។​ឪពុក​ម្តាយ​របស់​គេបាន​ឃើញ​ក៍​ទៅឃាត់​ក៏​ត្រូវ​កូន​ប្រុសរុញ​ដួល​សន្លប់​និង​ដេញ​កាប់​តែ​ម្តង​ទៅ។​ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពាក់​ពន្ធ័​ករណី​បង្ក​របួស​ស្នាម​និង​បំផ្លាញ​ទ្រព្យ​អ្នក​ដទៃ។

ស្ត្រី​វ័យ​កេ្មង​យក​ម៉ូតូ​គេ​ទៅ​បញ្ជាំ​លេង​បៀរ​ត្រូវ​ចាប់​ខ្លួន

កំពង់ធំ៖ស្ត្រី​អាយុ​១៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​នាង​បាន​យក​ម៉ូតូ​គេ​ទៅ​បញ្ជាំ​យក​លុយ​លេង​បៀរ​នៅ​ក្នុង​ស្រុក​ស្ទោង។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​បាន​ខ្ចី​ម៉ូតូ​គេ​ថា​យក​ទៅ​ឌុប​យាយ​តែ​បែរ​ជា​យក​ទៅ​បញ្ជាំ​បាត់​ពីរ​បី​ថ្ងៃ​យក​លុយ​លេង​បៀ​រចាញ់​អស់។​ម្ចាស់​ម៉ូតូ​បាន​ប្តឹង​ហើយ​ប៉ូលិស​ចាប់​ខ្លួន​នាង​តែ​ម្តង​ទៅ។​ប៉ូលិស​បញ្ជាក់​ថា​គ្រួសារ​របស់​ស្ត្រី​រូប​នោះ​ញៀន​នឹង​ល្បែង​ស្ទើរ​គ្រប់​គ្នា។​ពេល​អស់​លុយ​លេង​ក៍​បែក​គំនិត​យក​ម៉ូតូ​ទៅ​បញ្ជាំ​តែ​ម្តង​ទៅ។

ស្ត្រី​ទំលាក់​ស្ពាន់​ថា​មាស​បោក​ប្រាស់​គេ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលា​ការ

ភ្នំពេញ៖ស្ត្រី​ម្នាក់​អាយុ​៣៦ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​ឆបោក​កម្មករ​កាត់​ដេរ២​នាក់​ដោយ​បាន​ទំលាក់​ស្ពាន់​ថា​មាស​នៅ​ជិត​រោង​ចក្រ​មួយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ។​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា​ស្ត្រី​រូប​នេះ​បាន​ខ្ចប់​ស្ពាន់​មួយ​កញ្ចប់​នៅ​ក្នុង​ថង់​ហើយ​បាន​យក​ទៅ​ទំលាក់​នៅតាម​ផ្លូវទៅ​រោង​ចក្រ​មួយ។​ភ្លាមៗ​នោះ​មាន​ស្ត្រី​ជា​កម្មករ​កាត់​ដេរ​ពីរ​នាក់​ឃើញ​ក៍​រើស​ហើយ​ស្ត្រី​នោះ​បាន​នាំ​ស្ត្រី​ទាំង​ពីរ​នាក់​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ចែក​មាស​នោះ​ជាមួយ​គ្នា។​តែ​មុន​នឹង​ចែក​ជន​សង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ដោះ​ចិញ្ចៀន​ឲ្យ​នាង​សិន។​ពេល​បាន​ចិញ្ចៀន​ហើយ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់។​កាល​ពី​ថ្ងៃ​ចន្ទ័​ជន​រង​គ្រោះ​បាន​ឃើញ​ស្ត្រី​ជា​ជន​សង្ស័យ​ហើយ​ក៍​រាយការណ៍​ឲ្យ​ប៉ូលិស​ចាប់​តែ​ម្តង​ទៅ។

ទូរសព្ទ័​ពីរ​តម្លៃ​ជាង​១ពាន់​ដុល្លា​ត្រូវ​ចោរ​កញ្ឆក់​រត់​បាត់

រតនគិរី៖ប៉ូលិស​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា​យុវជន​ម្នាក់​បាន​ធ្វើជា​ទៅ​ទិញ​ទូរសព្ទ័​នៅ​នឹង​ហាង​មួយ​កន្លែង​កាល​ពី​ថ្ងៃអា​ទិត្យ។​ពេល​សួរ​ដឹង​តម្លៃ​ហើយ​ក៏​កញ្ឆក់​រត់​បាត់​តែ​ម្តង។​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​បាន​សុំមើល​ទូរសព្ទ័​ពីរ​គ្រឿង។​មួយ​គ្រឿង​តម្លៃ​៩០០​ដុល្លា​និង​មួយ​ទៀត​៤៥០​ដុល្លារ។​ភ្លាមៗ​នោះ​គេបាន​ជិះ​ម៉ូតូ​រត់​បាត់។​ជន​រង​គ្រោះ​ចំណាំ​ជន​សង្ស័យ​មិន​ច្បាប់​ទេ​ព្រោះ​ពេល​នោះ​ជន​សង្ស័យ​ពាក់​ម៉ាស​មុខ។​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ។

ចោរ​ហារ៉ូយ​ពីរ​នាក់​ចាប់​ខ្លួន​បន្ទាប់​ពី​ឆក់​ខ្សែក​គេ

ភ្នំពេញ៖ប៉ូលិស​ស្ថិត​ខណ្ឌ​ដូន​ពេញ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ដែល​លួច​ឆក់​ខ្សែក​ពី​អ្នក​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៣​កក្កដា។​ប៉ូលិស​និយាយ​ថា​នៅ​ពេល​ប៉ូលិស​ត្រួត​ពិនិត្យ​តំបន់​ប៉ូលិស​លឺ​សំលេង​ស្វែង​រក​ឲ្យ​ជួយ​។​ប៉ូលិស​ក៏​ដេញ​ចាប់​ពួក​គេ​ទាល់​តែ​បាន។​ពួក​គេ​បាន​សារភាព​នូវ​ទង្វើល​របស់​ខ្លួន​។​ស្រ្តី​រង​គ្រោះ​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ហើយ​រង​របួស​ស្រាល​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​បុរស​ទាំង​ពីរ​នាក់​នោះ​ទៅ​កាន់​តុលាការ។​

ប៉ូលិស​ឆ្មក់​ចាប់​បុរស​ពីរ​នាក់​ពាក់​ព័ន្ឋ​នឹង​គ្រឿង​ញៀន

កណ្តាល៖​បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ឋ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ស្ថិត​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២​កក្កដា។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ឆ្មក់​ចាប់​ពួក​គេ​នៅ​ក្នុង​ផ្ទះ​។​ប៉ូលិស​បាន​រក​ឃើញ​ថ្នាំ​ញៀន​៥​កញ្ចប់​។​ពួក​គេ​និយាយ​ថា​ពួក​គេ​ត្រៀម​ខ្លួន​វេច​ខ្ចប់​សំរាប់​លក់​តែ​ត្រូវ​ប៉ូលិស​មក​ឆ្មក់​ចាប់​បាន។​ការ​ពិត​ប៉ូលិស​និយាយ​ថា​មាន​បុរស​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ​នោះ​តែ​រត់​គេច​ខ្លួន​អស់​នៅ​ពេល​ប៉ូលិស​មក​ដល់​។​ប៉ូលិស​ចាប់​បាន​តែ​ពីរ​នាក់​បញ្ជូន​ទៅ​កាន់​តុលាការ។​

អផ្សុក​ដើរ​លួច​ក្របី​គេ​ត្រូវ​ប៉ូលិស​ក្របួច​បាន

ពោធិសាត់៖​ប៉ូលិស​ស្រុក​កណ្តៀង​ខេត្ត​ពោធិសាត់​បាន​និយាយ​ថា​ប្រជាពលរដ្ឋ​ដេញ​ចាប់​បុរស​ម្នាក់​ដែល​ពូ​កែ​លួច​ក្របី​អ្នក​ស្រុក​កាល​ពី​ថ្ងៃ​សៅរ៏​ទី​២១​កក្កដា។​ប្រជាពលរដ្ឋ​និយាយ​ថា​អ្នក​ភូមិ​តែង​តែ​បាត់​ក្របី​ខ្លួន​អោយ​តែ​ប្រហែស​បន្តិច។​ដោយ​នៅ​ថ្ងៃ​កើត​ហេតុ​អ្នកភូមិ​ម្នាក់​បាន​ទុក​ក្របី​នៅ​វាល​ស្រែ​ហើយ​ភ្លេច​ខ្លួន​បន្តិច​ក៏​ត្រូវ​ជន​នោះ​លួច​តែ​ម្តង។​អ្នក​ភូមិ​ឃើញ​ក៏​ដេញ​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​បច្ចុប្បន្ន​ប៉ូលិស​ជន​នេះ​ទៅ​កាន់​តុលាការ។​

យុវជន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​ក្នុង​វាល​ស្រែ

ពោធិសាត់៖​បុរស​អាយុ​២៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​គេ​ប្រទះ​ឃើញ​សព្វ​ស្ថិត​នៅ​ក្រុង​ពោធិសាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២​កក្កដា។​ប៉ូលិស​និយាយ​ថា​គ្រួសារ​របស់​ជន​នេះ​បាន​ប្តឹង​មក​សមត្ថកិច្ច​ថា​បាត់​កូន​ជិត​ពីរ​ថ្ងៃ​មក​ហើយ។​នៅ​ថ្ងៃ​កើត​ហេតុ​ម្តាយ​ជន​រង​គ្រោះ​និយាយ​ថា​កូន​បាន​ទៅ​ផឹក​ជាមួយ​មិត្ត​ភក្តិ​ទល់​ភ្លឺ​មិន​ឃើញ​ត្រលប់​មក​វិញ​សោះ​ស្រាប់​តែ​ប៉ូលិស​ឃើញ​ដេក​ស្លាប់​នៅ​វាល​ស្រែ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ករណី​នេះ​ថា​តើ​ជា​ករណី​ឃាត​កម្ម​ឬ​យ៉ាង​ណា។

ផឹក​ស្រវឹង​ដើរ​លួច​គាស់​ផ្ទះ​គេ​ត្រូវ​ប៉ូលិស​ក្របួច​បាន

បន្ទាយ​មាន​ជ័យ៖​បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ដើរ​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​កលា​ពី​ថ្ងៃ​សៅរ៏​២១​កក្កដា។​ប៉ូលិស​និយាយ​ថា​នៅ ថ្ងៃ​កើត​ហេតុ​ជន​នោះ​ផឹក​ស្រា​ជា​មួយ​មិត្ត​ភក្តិ​ហើយ​នាំ​គ្នា​ប្រព្រឹត្ត​បទ​ល្មើស​គាស់​ផ្ទះ​គេ​តែ​ដោយ​សារ​ខ្លួន​ស្រវឹង​ក៏​ភា្លត់​ស្នៀត​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ដឹង​ស្រែក​ឲ្យ​ប៉ូលិស​ជួយ។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

បុរស​ពីរ​នាក់​ជ្រុះ​ថ្នាំ​ញៀន​ពី​ហោ​ប៉ៅ​ត្រូវ​ប៉ូលិស​ចាប់​បាន

បាត់ដំបងៈប៉ូលិស​ក្រុង​បាត់​ដំបង​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ដែល​ពាក់​ព័ន្ឋ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០​កក្កដា។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ម៉ូតូ​ពួក​គេ​បែក​កង់​។​ពួក​គេ​ក៏​យក​ម៉ូតូ​ទៅ​ធ្វើ​ស្រាប់​តែ​ជ្រុះ​ថ្នាំ​មួយ​កញ្ចប់​ពី​ហោ​ប៉ៅ​។​ប៉ូលិស​ដែល​ល្បាត​ទី​នោះ​មាន​សង្ស័យ​ក៏​ដេញ​ចាប់​ខ្លួន​ពួក​គេ​។​ពួក​គេ​បាន​សារភាព​ពួក​គេ​ជិះ​ម៉ូតូ​ប្រុង​លក់​ថ្នាំ​ឲ្យ​គេ​តែ​ត្រូវ​ប៉ូលិស​ចាប់​បាន​ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​សំរាប់​ពួក​គេ​ដែល​ចេញ​លក់​ថ្នាំ​នោះ។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ច្បាប់។

ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់​ត្រូវ​ប៉ូលិស​ក្រ​បួច​បាន​ព្រោះ​លូក​ហោ​ប៉ៅ​ក្នុង​ផ្សារ

ភ្នំពេញ៖​ស្រ្តី​ពរ​ពោះ​អាយុ​២៥​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ស្ថិត​នៅ​ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ​បន្ទាប់​ពី​ស្រ្តី​រូប​នោះ​លូក​ហោ​ប៉ៅ​របស់​គេ​។​ប៉ូលិស​និយាយ​ថា​នាង​ជា​ស្រ្តី​ព​ពោះ​តែ​នាង​ហ៊ាន​ដើរ​លួច​គេ​និង​លូក​ហោ​ប៉ៅ​គេ​ក្នុង​ផ្សារ។​អ្នក​លក់​ម្នាក់​និយាយ​ថា​ពេល​មាន​មនុស្ស​កំពុង​ប្រ​ជ្រៀត​គ្នា​ទិញ​ឥវ៉ាន់​ស្រ្តី​រូប​នោះ​បាន​លូក​ហោ​ប៉ៅ​របស់​នាង​តែ​នាង​ចាប់​ដៃ​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច។​ស្រ្តីរូប​នោះ​និយាយ​ថា​នេះ​ជា​ទំលាប់​នាង​ដែល​លួច​ឆក់​លូក​ហោ​ប៉ៅ​ក្នុ​ងផ្សារ​។​បច្ចុប្បន្ន​ស្រ្តី​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ។

មនុស្ស​បី​នាក់​ស្លាប់​ដោយ​សារ​រថយន្ត​បុក​

កំពង់​ចាម៖​ប៉ូលិស​ក្រុង​កំពង់​ចាម​បាន​និយាយ​ថា​បុរស​បី​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ដោយ​សារ​មាន​រថយន្ត​មួយ​បុក​ពួក​គេ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​រថយន្ត​បើក​ក្នុង​ល្បឿន​មិន​ប្រុង​ប្រយត្ន័​ទើប​បុក​ពួក​គេ​ដែល​ជិះ​ម៉ូតូ​មួយ។​ហើយ​រត់​គេច​ខ្លួន​បាត់​មិន​ទទួល​ខុស​ត្រូវ​នៅ​ពេល​ប៉ូលិស​មក​ដល់​។​ប៉ូលិស​បាន​រឹប​អូស​រថយន្ត​ទៅ រក្សា​ទុក​ដើម្បីរក​ដំណោះ​ស្រាយ​។​ប៉ូលិស​កំពុង​តាម​ច្បាប់​ជន​អ្នក​បើក​បរ​នោះ​។​

ស្រ្តី​ពីរ​នាក់​ចាប់​ខ្លួន​ព្រោះ​ញៀន​ល្បែង

ភ្នំពេញ៖​ស្រ្តី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ស្ថិត​នៅ​ខណ្ឌ​ដូន​ពេញ​រាជ​ធានី​ភ្នំពេញ​កាល​ពី​សុក្រ​ទី​២០​កក្កដា។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ចោ​ទ​ប្រកាន់​ពួក​គេ​ពី​បទ​ញៀន​លេង​ល្បែង​។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ថា​មាន​ស្រ្តី​មួយ​ក្រុម​ជក់​លេង​ល្បែង​បៀ​ដោយ​មិន​គិត​គូ​គ្រួសារ​។​ប៉ូលិស​ក៏​ចេញ​ទៅ​ចុះ​បង្ក្រាប។​ហើយ​ប៉ូលិស​ចាប់​បាន​ស្រ្តី​ពីរ​នាក់​ក្នុង​ចំណោម​ស្រ្តី​ជា​ច្រើន​នាក់​ដែល​លេង​ល្បែង​ព្រោះ​ពួក​គេ​ដឹង​ខ្លួន​មុន​រត់​គេច​ខ្លួន​បាត់។​

ប៉ូលិស​ចាប់​ខ្លួន​បុរស​ម្នាក់​រឿង​វាយ​តប់​ជន​រង​គ្រោះ​ស្ទើ​ស្លាប់

ស្វាយរ់ៀង៖​ប៉ូលិស​ស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយ​រៀង​កាល​ពី​សៅរ៏​ទី​២១​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​វាយ​ជន​រង​គ្រោះ​ប៊ិះ​នឹង​ស្លាប់។​ប៉ូលិស​និយាយ​ថា​ជា​ការ​ពិត​ទាំង​អស់​មាន​មនុស្ស​បុ្រស​៥​នាក់​ពាក់​ព័ន្ឋ​នឹង​ការ​វាយ​តប់​លើ​ជន​រង​គ្រោះ។​នៅ​ពេល​ជន​រង​គ្រោះ​ត្រលប់​ពី​ផ្ទះ​ដោយ​ជិះ​កង់​ត្រូវ​បុរស​៥​នាក់​ព្រួត​វាយ​ស្ទើរ​ស្លាប់​តែ​ត្រូវ​ប៉ូលិស​មក​ដល់​។​ប៉ូលិស​អាច​ចាប់​បាន​តែ​មួយ​នោះ​ទេ​រី​ឯ​៤​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់។​ជន​នោះ​និយាយ​ថា​មក​ពី​ជន​រង​គ្រោះ​ជេរ​ឌឺ​ដង​ខ្លួន​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​និង​បន្ត​ចាប់​ខ្លួន​៤​នាក់។



This content has been locked. You can no longer post any comments.
Show/hide comments
busy