តាកែវៈ «ខ្ញុំមិនដឹងជាត្រូវធ្វើអ្វីដើម្បីបន្តជីវិតរស់ក្រៅពីសុំទាន នោះទេ» នេះជាសម្តីរបស់ដូនចាស់អាយុ៨០ឆ្នាំឈ្មោះយាយ អេត ដែលអង្គុយនៅតាមផ្លូវចូលទៅកាន់សួនសត្វភ្នំតាម៉ៅដើម្បីចាំ សុំការសន្តោសប្រណៃពីក្រុមភ្ញៀវដើរឆ្លងកាត់ទីនោះ។ ដូនចាស់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិទាំងឡាយដែលមានជីវភាពខ្វះខាតដោយបានពឹងអាស្រ័យនឹងលុយកាក់បន្តិចបន្តួចពីភ្ញៀវ ទេសចរនៅតំបន់សួនសត្វមួយនេះគឺ៤ពាន់រៀលក្នុងថ្ងៃសម្រាប់ជួយ ដោះស្រាយបញ្ហា។
គេសង្កេតឃើញថាមិនមែនមានតែមនុស្សទេដែលត្រូវការជំនួយនោះ សូម្បីសត្វនៅក្នុងសួនសត្វក៏ដង្ហោយចាំមើលផ្លូវក្រុមភ្ញៀវនោះ ដែរ។
រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅលាតសន្ធឹងលើផ្ទៃដីប្រមាណជា៨០ ហិកតា ខណៈយើងអាចធ្វើដំណើរតាមរថយន្តចំណាយរយៈពេលមួយម៉ោងពីរាជធានី ភ្នំពេញ។ ទោះបីជាផ្លូវទៅកាន់ទីនោះមានភាពរដិបរដុបក្តីក៏បានធ្វើឲ្យ ទាំងក្រុមភ្ញៀវខ្មែរ និងបរទេសមានឱកាសបានឃើញនូវទិដ្ឋភាពសត្វព្រៃមួយចំនួនផ្ទាល់ ដែរ។
ប្រសិនជាក្រុមភ្ញៀវមិនមានមគ្គុទេ្ទសក៍ទេសចរណ៍ជួយបង្ហាញផ្លូវទេ វាពិតជាមានលក្ខណៈពិបាកខ្លះដែរក្នុងការចំណាំទ្រុងសត្វទាំងឡាយ នៅទីនោះ។
គេសង្កេតឃើញបណ្តាញផ្លូវសម្រាប់ក្រុមទេសចរធ្វើដំណើរតាមម៉ូតូ មានភាពទូលាយ តែវាហាក់ដូចជាមានលក្ខណៈតូចចង្អៀតសម្រាប់បរិស្ថានទីកន្លែងនៃ ក្រុមសត្វទាំងឡាយរួមមានបឹងសម្រាប់ផ្តល់ទឹកនិងទីជម្រករស់នៅផង ដែរ។
ភ្ញៀវម្នាក់និយាយពីទិដ្ឋភាពក្លិនមិនល្អនៅតាមទ្រុងសត្វនីមួយៗ ខណៈគាត់បានទៅទស្សនាទីនោះថា៖«លក្ខខណ្ខទីនេះមិនត្រឹមតែមិនសម ស្របសម្រាប់សត្វរស់នៅប៉ុណ្ណោះទេ តែវាក៏មិនអំណោយផលល្អដល់ក្រុមភ្ញៀវទេសចរដែរ»។
តែក៏មានក្រុមភ្ញៀវចូលចិត្តមកទស្សនាប្រចាំនោះគឺសត្វខ្លា។ ចំណែកទីជម្រករបស់សត្វឥន្ទ្រីយ៍ទីនេះក៏មានការរៀបចំល្អសម្រាប់ ការរស់នៅរបស់វាដែរ។
ចំពោះទិដ្ឋភាពនៃក្រសែភ្នែករបស់ពួកភ្ញៀវបស្ចិមប្រទេស សួនសត្វភ្នំតាម៉ៅនេះមើលទៅហាក់ដូចជាទីកន្លែងមួយសម្រាប់ជួយ សង្គ្រោះជីវិតសត្វព្រៃ។ តែទោះជាយ៉ាងណាសួនជាតិភ្នំតាម៉ៅនេះក៏មានគេរិះគន់ខ្លះដែរពី មជ្ឈដ្ឋានខាងក្រៅ។
ទោះបីជាសួនសត្វភ្នំតាម៉ៅនេះត្រូវទទួលបានការកោតសរសើរ និងមានការចូលរួមពីសំណាក់រដ្ឋបាលព្រៃឈើ និងអង្គការសង្គ្រោះសត្វព្រៃមានមូលដ្ឋាននៅក្រុងញូវយ៉កក៏ដោយ ក៏សួនសត្វនេះត្រូវបង្កការរំខានសតិអារម្មណ៍ ឬ ខកបំណងចំពោះភ្ញៀវដែរ។
អស់រយៈកាល១០ឆ្នាំកន្លងមកនេះក្រុមការងារនៅឯសួនសត្វភ្នំតា ម៉ៅបានធ្វើកិច្ចការច្រើនក្នុងការប្រយុទ្ធប្រឆាំងយ៉ាងផុសផុល បំផុតនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងផ្តល់ការបណ្តុះបណ្តាលសហគមន៍ក្នុងស្រុកឲ្យចេះជួយសង្គ្រោះ ជីវិតសត្វព្រៃដែលជិតផុតពូជ។ មកទល់បច្ចុប្បន្ននេះសួនសត្វនេះបានសង្គ្រោះសត្វប្រមាណជា៥ម៉ឺន ហើយដែរ។
នីក ម៉ាក នាយកអង្គការ និងកម្មវិធីសម្ព័ន្ធភាពអភិរក្សសត្វព្រៃពន្យល់ថា ជុំវិញរឿងគម្រោងកញ្ចប់ថវិកាសម្រាប់សង្គ្រោះសត្វព្រៃ និងការជួយធ្វើឲ្យប្រសើរឡើងវិញនោះវាជារឿងមួយស្មុគស្មាញ។ លោកបន្តថា៖«វាជារឿងមួយតម្រូវឲ្យប្រយ័ត្នប្រយែងលើផ្នែកហិរញ្ញ វត្ថុ តែវាក៏មានក្រុមឃ្លាំមើល Man Upstairs យើងពីក្រោយខ្នងដែរ»។
អង្គការមួយនេះកំពុងតែខ្នះខ្នែងយ៉ាងខ្លាំងក្នុងការតាមដានគ្រប់ ផ្នែកដែលពាក់ព័ន្ធនឹងកំណើនសត្វព្រៃ។ ផលលំបាកនានាក្នុងការគ្រប់គ្រងសត្វព្រៃដោយការព្រលែងពួកវាឲ្យ ចូលទៅក្នុងទីបរិស្ថានធម្មជាតិវិញ និងការប្រតិកម្មរបស់អ្នកភូមិនានាតាមសហគមន៍ផងដែរ។
លោកម៉ាក បានបន្ថែមថា៖«រដ្ឋបាលព្រៃឈើធ្លាប់បានព្រលែងសត្វជ្រូកព្រៃមួយ ចំនួនកាលពីបួន ឬ ប្រាំឆ្នាំមុនដើម្បីឲ្យពួកវាមានឱកាសទៅបង្កាត់ពូជ។ តែវាជារឿងមួយបង្កឲ្យមានការអន់ចិត្តពីសំណាក់ប្រជាកសិករដោយ ពួកវានឹងមកបំផ្លាញផលដំណាំពួកគាត់»។
តែទោះជាយ៉ាងណាតំបន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅនេះ ពុំសូវមានក្រុមអង្គការរិះគន់ពីចំណុចអសកម្មឡើយ ផ្ទុយទៅវិញមានតែការកោតសរសើរ ខណៈដែលបង្កើតតាំងពីឆ្នាំ១៩៩៥មកដោយរដ្ឋបាលព្រៃឈើ។ នេះមានន័យថា ប្រជាពលរដ្ឋខ្មែរកំពុងតែមានឱកាសបង្ហាញ និងមើលឃើញពីទិដ្ឋភាពនៃពពួកជីវិតសត្វព្រៃរបស់ខ្លួនផងដែរ។
នាយកសួនសត្វភ្នំតាម៉ៅលោក ញឹក រតនាពេជ្រ បាននិយាយពីសក្កានុពលនេះថា៖«ទោះបីជាកម្ពុជាមិនសម្បូរប្រាក់ ច្រើនដូចជាបណ្តាប្រទេសដទៃក៏ដោយ តែស្ថានភាពរបស់សត្វនៅទីនេះមានលក្ខណៈល្អប្រសើរជាងបណ្តាប្រទេស ទាំងនោះ»។ ខណៈទីនេះពុំមានមូលនិធិគ្រប់គ្រាន់ក្តីតែសួនសត្វមានការបង្កើន នូវលក្ខណៈល្អប្រសើរច្រើនសម្រាប់ទាំងសត្វ និងអ្នកទស្សនាដែរ យ៉ាងណាមិញគេបានបង្កើតទីកន្លែងសម្រាប់សត្វតោ និងខ្លាមានលក្ខណៈសមស្របសម្រាប់សត្វរស់នៅ និងងាយស្រួលសម្រាប់អ្នកទស្សនាតែម្តង។
លោកម៉ាកបានលើកឡើងថា៖«យើងនៅតែមិនទាន់ធ្វើបានប្រសើរដូចជាសួន សត្វដទៃនៅលើពិភពលោកបាននោះទេ តែយើងក៏បានខិតខំរកវិធីសាស្រ្តបង្កាត់ពូជនិងសិក្សាពីលក្ខខណ្ខ សម្រាប់ជីវិតរស់នៅរបស់សត្វទាំងអស់នៅទីនេះដូចជាលោក រតនា ពេជ្របាននិយាយអ៊ីចឹង។ យើងសង្ឃឹមថាកិច្ចការរបស់យើងនេះនឹងមានការគាំទ្រនិងបានយល់ដឹង ច្រើនជាមិនខានឡើយ»៕ PR
ភ្នំពេញ ប៉ុស្តិ៍







