Headlines:

ទឹក​ជំនន់​ វាយ​ប្រហារ​កូរ៉េ​ខាង​ជើង​ សម្លាប់​៨៨​នាក់​

ក្រុង​សេអ៊ូល: ប្រព័ន្ធផ្សាយ​រដ្ឋ​បាន​និយាយ​ថា ទឹក​ជំនន់​ទូទាំង​ប្រទេសកូរ៉េ​ខាង​ជើង ​នៅ​ក្នុង​ខែ​នេះ​ បាន​សម្លាប់​មនុស្ស​៨៨​នាក់​ និង​ធ្វើ​ឲ្យ​ពល​រដ្ឋ​រាប់​ម៉ឺន​នាក់​គ្មាន​ផ្ទះ​សម្បែង​ ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ដីកសិកម្ម​​​ដ៏​ធំ​ល្វឹង​ល្វើយ​។

​ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​របស់​ក្រុងព្យុង​យ៉ាង​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ទឹក​ជំនន់​រយៈ​ពេល​មួយ​សប្ដាហ៍​ដែល​បាន​«បង្ក​ឡើង​ដោយ​ព្យុះង​ និង​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ​ បានឆក់​យក​ជីវិត​មនុស្ស​ និង​សម្ភារៈ​ជា​ច្រើន»។

​ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​គឺ​បាន ​កើនឡើង​យ៉ាង​ខ្លាំង​ ពី​តួលេខ​ស្លាប់​មនុស្ស​៨​នាក់​ ដែល​បាន​រាយ ​ការណ៍​​ពី​ថ្ងៃ​ពុធ មក​៨៨នាក់​។

ទីភ្នាក់​ងារ​ព័ត៌​មាន​មជ្ឈឹម​កូរ៉េ​(KCNA)​បាន​រាយ​ការណ៍​ថា ប្រ​ជា​ជន​សរុប​ចំនួន​១៣៤​នាក់​បាន រង​របួស​ ហើយ​មនុស្ស​ជិត​៦៣​ពាន់​ នាក់​គ្មាន​ផ្ទះ​សម្បែង​ដោយ​សារ​តែ​ទឹក​ជំនន់​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៨​កក្កដា​ ដោយ​​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy