ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

គន្លឹះ​ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​ពេល​ប្រឡង ពី​អ្នក​គ្រូ សួស ស៊ីណាន

120801_10b

នៅ​ថ្ងៃ​ទី​៦​-៨​ ខែសី​ហា​ ខាង​មុខ​នេះ ជា​ថ្ងៃ​ដែល​សិស្ស​ថ្នាក់​ទី​១២​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ។ ដូច្នេះ ​អ្នក​គ្រូ​ សួស ​ស៊ី​ណាន ​ដែល​ជា​គូ្រ​បង្រៀន​ផ្នែក​រូប​វិទ្យា​នៅ​វិទ្យាល័យ​ព្រះ​មុនី​វង្ស​ ខេត្ត​បាត់​ដំបង បាន​ផ្តល់​ដំបូន្មាន​ថា៖មុន​ពេល​ប្រឡង ​សិស្ស​ទាំង​អស់​គួរ​តែ​ហាត់​ធ្វើ​លំ​ហាត់​ជា​រៀង​រាល់​ថ្ងៃ​រហូត​ដល់​ ពេល​ប្រឡង​។​ សូម​រៀន​ជា​ក្រុម ​រៀន​ជា​មួយ​គ្រូ​ និងស្វ័យ​សិ​ក្សា​​។ ​ការ​សិក្សា​ខ្លួន​ឯង​ នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រឡង​។​ ​ជា​ពិ​សេស ​សិស្ស​ត្រៀម​ប្រឡង​គួរ​តែ​រៀបចំ​សំណៅ​ឯក​សារ​​ផ្ទាល់​ខ្លួន​មួយ​ចំនួន និង​ឧបករណ៍​សិក្សា​សម្រាប់​ចូល​ប្រឡង។​ ​ក្រៅ​ពី​ខិត​ខំ​សិក្សា សិស្ស​គួរ​តែ​ថែ​រក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ កុំ​ឲ្យ​​ធ្លាក់​ខ្លួន​ឈឺ​។

ជាង​នេះ​ទៅ​ទៀត ​សិស្ស​គួរ​តែ​មក​ដល់​មណ្ឌល​​ប្រឡងឲ្យ​បាន​មុន​ពេល​ចាប់​ផ្ដើម​បន្លឺ​សូរ​ ជួង ឬ​កណ្ដឹង​រោទ៍​ដើម្បី​រៀប​ចំ​ខ្លួន​ជា​ស្រេច​ដែល​មិន​ប្រញាប់​ប្រញាល់​។ អ្នក​គ្រូ ស៊ីណាន បាន​បញ្ជាក់ថា៖ «សូម​កុំ​ភ័យ​ឲ្យ​សោះ សូម​ព្យាយាម​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​»។

យ៉ាងណាមិញ ​នៅ​​ពេល​ប្រ​ឡង​ សិស្ស​ត្រូវ​បំពេញ​ឈ្មោះ​ លេខ​តុ​ លេខ​បន្ទប់ និង​មណ្ឌល​ប្រ​ឡង​ ហើយ​បន្ទាប់​មក​សូម​គូស​ខ្វែង​ពី​ខាង​ក្រោយ​នៃ​ក្បាល​ទំ​ព័រ​។ ​បន្ទាប់​មក សូម​អាន​ការ​ណែ​នាំ​ឲ្យ​បាន​ច្បាស់​លាស់ ​ចៀស​វាង​ការ​យល់​ច្រ​ឡំ​មុន​នឹង​ធ្វើ​វា​។ ​អ្វី​ដែល​សំខាន់​នោះ ​សិស្ស​គួរ​តែ​ឆ្លើយ​នឹង​សំ​ណួរណា​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ជា​មុន​សិន ​បើ​មិន​ដូ​ច្នោះ​ទេ​ ពួក​គេ​នឹង​ជាប់​គាំង​នឹង​សំណួរ​ពិ​បាក​ៗ​ជាក់​ជា​មិន​ខាន ​ដែលវា​ជា​ហេតុ​ធ្វើ​ឲ្យ​​ខាត​ពេល​វេលា​ និង​ខាត​ពិន្ទុ​។​ ជាចុងក្រោយ ​សិស្ស​គួរ​តែ​ធ្វើ​លំហាត់ ឬ​សំណួរ​ណា​ដែល​មាន​​ពិន្ទុ​ទាប​មុន ​ជា​ជាង​សំណួរ​ដែល​មាន​ពិន្ទុ​ខ្ពស់​ដើម្បី​សន្សំ​ពិន្ទុ៕