ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

កុំព្យូទ័រ Gigabyte ប្រើ Touch Screen ផ្តល់​សេវា​បង់​រំលស់

120802_22d

ភ្នំពេញ : ក្រុម​ហ៊ុន​កុំព្យូទ័រ USC បាន​នាំ​ចូល​នូវ​ប្រភេទ​កុំព្យូទ័រ Gigabyte ម៉ាក​ទំនើប​ចុង​ក្រោយ​​ដោយ​ប្រើ​ប្រព័ន្ធ​ Touch Screen ដោយ​ម្រាម​ដៃ និង​ប៊ិក មាន​ Key board លើ​អេក្រង់ និង​មិន​ចាំ​បាច់​ប្រើ​ System Unite (​ធុង Case ) ។

កុំព្យូទ័រ Gigabyte ប្រភេទ​នេះ មាន​លក្ខណ​ពិសេស​បំផុត ដែល​ជា​សេច​ក្តី​ត្រូវ​ការ​សម្រាប់​លោក​អ្នក​ដែល​ត្រូវការ​​កុំព្យូទ័រ ដែល​មិន​ចាំ​បាច់​ប្រើ​ប្រព័ន្ធ​រញ៉េរញ៉ៃ ដូច​ជា​ ត្រូវ​មាន Keyboard ប្រព័ន្ធ​ខ្សែ​ភ្លើង​ខ្វាត់​ខ្វែង និង​ ធុង Case នោះ​។

ក្រៅ​ពី​លក្ខណៈ​ងាយ​ស្រួល​ទាំង​នោះ កុំព្យូទ័រ​ស៊េរី​ថ្មី​មួយ​នេះ មាន​ពីរ​ប្រភេទ គឺ AIO ជា​ប្រភេទ All in One ដែល​មាន​ទំហំ ២១,៥ អ៊ីញ និង​មួយ​ទៀត​គឺ Q1700 មាន​អេក្រង់​១៧,៣​អ៊ីញ។

កុំព្យូទ័រ​នេះ​មាន​ Hard Drive ៥០០​GB, VGA Card Intel Media 3151 ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ Bluetooth ​កាមេរ៉ា ១,៣ មេហ្គាភិកសែល និង CPU Core I3, I5, I7 ។

កុំព្យូ​ទ័រ​ប្រភេទ​នេះ​ត្រូវ​បាន​ដាក់​លក់​​ក្នុង​តម្លៃ​៧២០​ដុល្លារ​ ហើយ​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​អតិថិជន​ទាំង​អស់​នូវ​សេវា​បង់​រំលស់ផង​ ដែរ​៕



This content has been locked. You can no longer post any comments.
Show/hide comments
busy