Headlines:

មនុស្ស​៨​នាក់​ត្រូវ​គេ​សម្លាប់​ ក្នុង​ពេល​តវ៉ា​ពី​តម្លៃ​ទំនិញ​នៅ​ដាហ្វួរ ស៊ូដង់​

ក្រុងខាទូមៈ ប៉ូលិស​បាន​និយាយ​ថា ​មនុស្ស​៨​នាក់ ត្រូវ​គេ​សម្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​ឡើង តម្លៃ​ទំនិញ​នៅ​តំបន់​ដាហ្វួរ​ខាង​លិច​របស់​ស៊ូដង់ កាល​ពី​ថ្ងៃ​ពុធ ​ជា​អំពើ​ហិង្សា​អាក្រក់​បំផុត​ ចាប់​តាំង​ពី​វិធានការ​ត្បិត​ត្បៀត​តឹងរ៉ឹង ត្រូវ​បាន​គេ​ដាក់​កាល​ពី​ខែ​មុន​។​ ក្រុម​សកម្មជន បាន​ចោទ​ប្រកាន់​ប៉ូលិស​ពី​បទ​បាញ់​គ្រាប់​ពិត​ដើម្បី​គ្រប់គ្រង​ការ​ តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ធំ​បំផុត ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​អូម៉ា ហាស្សាន អាល់-បាសៀរ ​បាន​ប្រកាស​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ប្រេង និង​វិធាន​ការ​ត្បិត​ត្បៀត​ផ្សេង​ៗ​ទៀត​៕ NR