ជនជួញដូរគ្រឿងញៀនសកម្មម្នាក់ជាប់អន្ទាក់ប៉េអឹម
កំពង់ធំ៖កងរាជអាវុធហត្ថក្រុងកំពង់ធំបានចាប់ខ្លួនជនជួញដូរគ្រឿងញៀនយ៉ាងសកម្មអាយុ២៥ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ។កងរាជអាវុធហត្ថបានឲ្យដឹងថាពួកគេបានធ្វើការស៊ើបអង្កេតនិងបានប្រើល្បិចធ្វើជាទិញថ្នាំញៀនពីជនសង្ស័យកាលពីយប់ថ្ងៃចន្ទ័ចំនួន៣កញ្ចប់។នៅព្រឹកបន្ទាប់ក៍ធ្វើជាទៅទិញ២កញ្ចប់ទៀតហើយបានដាក់កម្លាំងចាប់ខ្លួនគេតែម្តង។ថ្នាំញៀនចំនួន៥កញ្ចប់ទូរសព្ទដ្ទៃមួយគ្រឿងនិងម៉ូតូមួយគ្រឿងត្រូវបានរឹបអូសពីជនសង្ស័យ។កងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យម្នាក់នេះទៅតុលាការកាត់ទោសតាមច្បាប់។
ប៉ូលិសក្របួចប្តីប្រមឹកវាយប្រពន្ធសន្លប់
បាត់ដំបង៖ប៉ូលិសខេត្តបាត់ដំបងបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីបុរសរូបនេះបានវាយប្រពន្ធសន្លប់នៅក្នុងក្រុងបាត់ដំបង។ប៉ូលិសបានឲ្យដឹងថាជនសង្ស័យតែងតែផឹកស្រាស្រវឹងហើយរករឿងឈ្លោះជាមួយនឹងប្រពន្ធ។នៅថ្ងៃកើតហេតុបុរសជាប្តីបានផឹកស្រាស្រវឹងហើយបានមកផ្ទះសុំលុយប្រពន្ធ៥០ដុល្លារទៅផឹកបន្តទៀត។ពេលស្ត្រីប្រពន្ធមិនឲ្យគេបានវាយនាងសន្លប់នៅកន្លែងកើតហេតុ។ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅប៉ូលិសឲ្យជួយអន្តរាគមន៍។ប៉ូលិសបានអះអាងថាជនសង្ស័យត្រូវបានប៉ូលិសអប់រំនិងធ្វើកិច្ចសន្យាជាច្រើនសារមកហើយរឿងបង្កអំពើហឹង្សានៅក្នុងគ្រួសារនេះប៉ុន្តែគេមិនរាងចាលនោះទេ។
ទុកម៉ូតូទៅបេះត្រកួនចោរកាច់សោរយកបាត់
ភ្នំពេញ៖បុរសពីរនាក់អាយុ២២និង២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារដោយសង្ស័យថាពួកគេបានលួចម៉ូតូមួយគ្រឿងពីស្ត្រីម្នាក់នៅក្នុងខណ្ឌដង្កោ។ប៉ូលិសបានឲ្យដឹងថាស្ត្រីរងគ្រោះបានទុកម៉ូតូនៅជិតបឹងមួយទៅបេះត្រកួនពេលនោះពួកជនសង្ស័យបានលួចម៉ូតូនោះជិះរត់គេចខ្លួនទៅខេត្តកំពង់ស្ពឺ។ពួកគេបានកាច់ស្លាកលេខម៉ូតូនោះចោលដើម្បីកុំឲ្យគេចំណាំបាន។ពេលឃើញម៉ូតូគួរឲ្យសង្ស័យបែបនោះប៉ូលិសកំពង់ស្ពឺក៍បានឃាត់សួរហើយទើបដឹងថាជាម៉ូតូលួចគេ។ម៉ូតូត្រូវបានប្រគល់ឲ្យស្ត្រីរងគ្រោះវិញហើយប៉ូលិសបញ្ជូនជនសង្សយ័ទៅតុលាការ។
ម្នាក់ស្លាប់ដោយសារម៉ូតូជិះបុក
កំពង់ឆ្នាំង៖ស្ត្រីអាយុ៤៥ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអង្គារបន្ទាប់ពីយុវជនពីរនាក់ជិះម៉ូតូបុកនៅពេលជិះម៉ូតូនៅក្នុងស្រុកទឹកផុស។ប៉ូលិសបានឲ្យដឹងថាស្ត្រីរងគ្រោះជិះម៉ូតូតែម្នាក់ឯងពេលនោះយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពីក្រោយបណ្តាលឲ្យគាត់ដួលបែកក្បាលហើយស្លាប់ពេលបញ្ជូនដល់មន្ទីរទេព្យខេត្ត។ពួកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ប៉ូលិសកំពុងតែតាមរក។
បក្សពួកចោរប្លន់លុយជាង១ពាន់ដុល្លាម្នាក់ត្រូវចាប់ខ្លួន
កំពង់ចាម៖បក្សពួកចោរប្លន់ម្នាក់ក្នុងចំណោម៦នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីធ្វើសកម្មភាពប្លន់កាលពីឆ្នាំ២០០៩នៅក្នុងក្រុងសួង។ប៉ូលិសបានឲ្យដឹងថាចោរប្លន់៦នាក់បានចូលប្លន់ផ្ទះប្រជាកសិករមួយកន្លែងកាលពីខែមេសាឆ្នាំ២០០៩ហើយពួកគេបានវាយធ្វើបាបជនរងគ្រោះប្លន់យកលុយជាង១ពាន់ដុល្លាររត់គេចខ្លួនបាត់។ប៉ូលិសបានធ្វើការស៊ើបអង្កេតរហូតចាប់ខ្លួនសង្ស័យម្នាក់បញ្ជូនទៅតុលាការហើយបន្តស្វែងរកជនសង្សយ័បន្តទៀត។
កាប់បុរសម្នាក់ឲ្យស្លាប់ត្រូវប៉ូលិសក្របួចបាន
ប៉ៃលិន៖បុរសម្នាក់ត្រូវបានគេសំលាប់ដោយសារគំនុំស្ថិតនៅក្នុងក្រុងប៉ៃលិនបន្ទាប់ពីការវាយប្រហារដោយកាប់ចាក់នឹងកាំបិតនិងដុំថ្ម។ប្រជាពលរដ្ឋមួយរូបបានឃើញហេតុការណ៍ក៏ជួយស្រែកហៅប៉ូលិសទើបធ្វើឲ្យពួកគេរត់គេចខ្លួនអស់។ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតែស្លាប់នៅមន្ទីរពេទ្យបាត់ទៅហើយ។សាក្សីបានមុខភិនភាគរបស់ជនសង្ស័យទើបធ្វើឲ្យប៉ូលិសឈានដល់ការចាប់ខ្លួន។ប៉ូលិសអាចចាប់បានទាំង៣នាក់តែម្តង។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ក្មេងប្រុសម្នាក់ត្រូវគេវាយរហូតដល់ស្លាប់ដោយមិនមូលហេតុ
កំពង់ចាម៖នៅតាមផ្លូវទៅផ្ទះបន្ទាប់ពីទៅមើលគេរាំក្នុងភូមិ បុរសអាយុ១២ឆ្នាំម្នាក់ត្រូវបានគេសំលាប់គួរឲ្យអាណិតអាធមកាលពីថ្ងៃសៅរ៏ទី២៨កក្កដា។សាកសពក្មេងប្រុសម្នាក់នោះបានរកឃើញនៅក្នុងវាលស្រែស្ថិតនៅស្រុកជើងព្រៃខេត្តកំពង់ចាម។ប៉ូលិសបានរកឃើញសាកសពហើយនិយាយថាក្មេងប្រុសម្នាក់នេះត្រូវគេសំលាប់ដោយវាយតប់និងចាក់ចំករហូតដល់ស្លាប់បន្ទាប់ពីការស៊ើបអង្កេត។អ្នកជិតខាងបាននិយាយថាក្មេងប្រុសម្នាក់ត្រលប់មកពីមើលគេរាំក៏ត្រូវគេដេញវាយតែម្តង។ប៉ូលិសកំពុងតាមប្រមាញ់ចាប់ជនសង្ស័យ។
ជិះម៉ូតូតាមផ្លូវប៉ូលិសឃើញថ្នាំញៀន៩កញ្ចប់
ភ្នំពេញ៖បុរសអាយុ២នាក់ម្នាក់ត្រូវជាប់អន្ទាក់ប៉ូលិសដោយសារលក់គ្រឿងញៀនស្ថិតនៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៏ទី២៨កក្កដា។ប៉ូលិសបានហៅជនទាំងពីរនេះឲ្យឈប់ដែលកំពុងតែជិះម៉ូតូព្រោះប៉ូលិសសង្ស័យ។ប៉ូលិសបានរកឃើញថ្នាំញៀន៩កញ្ចប់នៅក្នុងម៉ូតូ។ពួកគេបានសារភាពហើយនិយាយថាពួកគេត្រៀមជិះទៅលក់។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
សន្តិសុខម្នាក់រួមគំនិតជាមួយចោរលួចខោអាវរោងចក្រ
ភ្នំពេញ៖សន្តិសុខរោងចក្រម្នាក់ត្រូវគេចាប់ខ្លួនដោយសាររួមគំនិជាមួយក្រុមចោរលួចខោអាវរោងចក្រដែលហេតុការណ៍នេះស្ថិតនៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៏ទី២៨កក្កដា។ប៉ូលិសនិយាយថាប៉ូលិសបានទទួលពាក្យបណ្តឹងពីថៅកែថាសន្តិសុខម្នាក់រួមគំនិតជាមួយចោរដាក់ថ្នាំសណ្តំសន្តិសុខផ្សេងទៀតដើម្បីលួចខោអាវចំនួន
ស្រ្តីម្នាក់ត្រូវជនស្រវឹងបើកឡានបុក
ភ្នំពេញ៖ស្រ្តីវ័យក្មេងម្នាក់ត្រូវរថយន្តបើកបុកបណ្តាលឲ្យរបួសធ្ងន់ស្ថិតនៅខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃសុក្រទី២៧កក្កដា។ប៉ូលិសនិយាយថាអ្នកបើកបរទំនងជាស្រវឹងបើកបរក្នុងល្បឿនលឿនមិនប្រុសប្រយ័ត្ន។ស្រ្តីរូបនោះត្រូវគេប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ។រីឯអ្នកបើកបររត់គេចខ្លួនបាត់។ប៉ូលិសទុករថយន្តនៅការិយាល័យប៉ូលិសដើម្បីរកដំណោះស្រាយ។
ស្រ្តីរៀនដល់ឆ្នាំទី៤ម្នាក់ត្រូវប៉ូលិសចាប់ខ្លួនពីបទដើរឆបោកម៉ូតូគេ
បន្ទាយមានជ័យ៖ស្រ្តីអាយុ២៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនស្ថិតនៅស្រុកសេរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីថ្ងៃច័ន្ទទី៣០កក្កដាបន្ទាប់ពីស្រ្តីរូបនោះដើរឆោបោកម៉ូតូមិត្តភក្តិខ្លួនឯង។ប៉ូលិសនិយាយថាស្រ្តីរូបនោះជានិស្សិតឆ្នាំទី៤ ទៀតតែបែរជាមកឆបោកម៉ូតូមិត្តភក្តិ។ជនរងគ្រោះនិយាយថាពួកគេគឺជាមិត្តភក្តិនឹងគ្នានៅថ្ងៃកើតហេតុស្រ្តីរូបនោះខ្ចីម៉ូតូហើយបាត់ឈឹងមកសងទើបប៉ូលិសតាមតាមចាប់ស្រ្តីរូបនោះ។ប៉ូលិសថាមិនមែនជនរងគ្រោះតែម្នាក់នោះទេដែលប្តឹងពោលគឺក៏មានបុរសម្នាក់ទៀតដែលស្គាល់គ្នាក៏ចោទស្រី្តរូបនោះថាឆបោកម៉ូតូរបស់គេកាលពីប៉ុន្មានខែមុនដែរ។បច្ចុប្បន្នប៉ូលិសបញ្ជូនស្រ្តីរូបនោះទៅកាន់តុលាការ។
លក់កាំភ្លើងខុសច្បាប់កាលពីឆ្នាំទៅត្រូវប៉ូលិសចាប់ខ្លួន
ភ្នំពេញ៖បុរសអាយុ៣៨ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានចោទប្រកាន់លក់កាំភ្លើងទៅឲ្យជនដទៃទៀតធ្វើសកម្មភាពប្លន់ម៉ូតូស្ថិតនៅខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទទី៣០កក្កដា។ប៉ូលិសនិយាយថាប៉ូលិសបានរកឃើញបុរសនេះលក់កាំភ្លើងខុសច្បាប់ទៅឲ្យបុរសផ្សេងទៀតធ្វើសកម្មភាពប្លន់ម៉ូតូជនរងគ្រោះកាលពីឆ្នាំ២០១១។ប៉ុន្តែប៉ូលិសទើបតែធ្វើការស៊ើបអង្កេតរកឃើញបទល្មើស។ជននោះក៏បានសារភាពផងដែរ។ប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការហើយបន្តស្វែងរកចាប់អ្នកដែលពាក់ព័ន្ឋបាញ់ប្លន់ម៉ូតូគេ។
ខឹងគេមិនឲ្យចូលកាស៊ីណូត្រូវប៉ូលិសឃាត់បាន
បន្ទាយមានជ័យ៖បុរសពីរនាក់ក្នុងចំណោម៦នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេវាយតប់បុរសម្នាក់រងរបួសធ្ងន់ស្ថិតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃច័ន្ទទី៣០។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុពួកគេបានវាយតប់សន្តិសុខកាស៊ីណូម្នាក់ព្រោះពួកគេចង់ចូលកាស៊ីណូតែសន្តិសុខមិនព្រមព្រោះមេរបស់ពួកគេមិនព្រមដោយសារពួកគេគឺជាក្មេងទំនើងហើយធ្វើធ្លាប់អុកឡុកកាស៊ីណូនេះ។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការនិងបន្តតាមចាប់អ្នកផ្សេងពាក់ព័ន្ឋទៀត។
ស្ទាក់ចាប់បុរស៤នាក់រឿងលួចគោអ្នកភូមិ
ស្ទឹងត្រែង៖ប៉ូលិសស្ថិតនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបាននិយាយថាបុរសបួននាក់ដែលលួចគោប្រជាពលរដ្ឋក្នុងភូមិកាលពីថ្ងៃអាទិត្យទី២៩កក្កដា។ប៉ូលិសនិយាយថាប្រជាពលរដ្ឋប្តឹងមកប៉ូលិសថាពួកគេតែងតែបាត់គោពីផ្ទះស្ទើរតែជារៀងរាល់ថ្ងៃ។ថ្ងៃមួយប៉ូលិសបានដាក់ពង្រាយស៊ើបនៅពេលយប់ទើបឃើញពូកគេប្រព្រឹត្តសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋក្នុងភូមិដែលទុកក្រោមផ្ទះ។ប៉ូលិសក៏អាចចាប់ខ្លួនពួកគេទាំង៤នាក់តែម្តងដែលពួកគេសារភាពថាពួកគេតែងតែលួចគោប្រជាពលរដ្ឋ។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ផឹកស៊ីជាមួយគ្នាវាយចាក់គ្នាត្រូវប៉ូលិសក្របួចបាន
បាត់ដំបង៖បុរសអាយុ៣៩ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីវាយបុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ស្ថិតនៅក្រុងបាត់ដំបងកាលពីថ្ងៃអាទិត្យទី២៩កក្កដា។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុខ្លួននិងមិត្តភក្តិរបស់ខ្លួនស្រវឹងស្រាក្នុងហាងផឹកស៊ីមួយកន្លែងហើយបានឈ្លោះប្រកែកគ្នានឹងអ្នកផឹកស៊ីម្នាក់ទៀតបណ្តាលឲ្យរបួសធ្ងន់។ពួកគេស្រវឹងហើយឈ្លោះប្រកែកសម្តីគ្នាដោយប្រើកាំបិតកាប់ចាក់គ្នា។ម្ចាស់ហាងហៅប៉ូលិសជួយអន្តរាគមទើបប៉ូលិសចាប់ពួកគេចាប់បាន។
ពូកែដើរទាក់ឆ្កែត្រូវប៉ូលិសក្របួចបាន
កណ្តាល៖ប្តីប្រពន្ឋមួយគូត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីពីពួកគេដើរទាក់ឆ្កែស្ថិតនោស្រុកអង្គស្នួលខេត្តកណ្តាលកាលពីថ្ងៃអាទិត្យទី២៩កក្កដា។ប៉ូលិសនិយាថានៅថ្ងៃកើតហេតុពួកគេបានដើរបំពុលឆ្កែយកទៅលក់។តែចៃដន្យប្រជាពលរដ្ឋឃើញទាន់ក៏ស្រែកឲ្យគេជួយនៅពេលប្រពន្ឋដាក់ថ្នាំសណ្តំឆ្កែហើយបុរសជាប្តីដើរចូលយកក៏ត្រូវប្រជាពលរដ្ឋចាប់បានតែម្តង។អ្នកជិតខាងបានវាយតប់ពួកគេស្ទើរតែនឹងស្លាប់ទៅហើយតែត្រូវប៉ូលិសជួយទាន់ពេលវេលា។ពួកគេសារភាពថាពួកគេតែងតែដើរបំពុលឆ្កែរបស់ប្រជាពលរដ្ឋ។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
អ្នករត់ម៉ូតូឌុបម្នាក់ត្រូវគេលួចម៉ូតូ
ភ្នំពេញ៖បុរសអាយុ២៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីលួចម៉ូតូជនរងគ្រោះស្ថិតនៅខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ៣០កក្កដា។ប៉ូលិសនិយាយថាជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុប។នៅថ្ងៃកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះតែមួយភ្លែតក៏ត្រូវគេលួចមួយរំពេច។ជនរងគ្រោះបានស្រែកឲ្យគេជួយក៏ត្រូវបានប៉ូលិសដែលដើរត្រួតពិនិត្យក៏ដេញចាប់បានតែម្តង។បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
ប្លន់បាញ់ម៉ូតូគេត្រូវប៉ូលិសក្របួចបាន
ភ្នំពេញ៖បុរសអាយុ៣២ឆ្នាំម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីបាញ់ជនរងគ្រោះប្លន់ម៉ូតូបណ្តាលឲ្យស្លាប់ស្ថិតនៅខណ្ឌចំការមនរាជធានីភ្នំពេញ។ប៉ូលិសនិយាយថាជនសង្ស័យបានបាញ់បុរសម្នាក់បណ្តាលឲ្យស្លាប់។ប៉ូលិសដែលនៅក្បែរនោះបានលឺសំលេងបាញ់គេប៉ូលិសក៏បានទៅឆែកមើលឃើញបុរសម្នាក់នោះបាញ់សំលាប់បណ្តាលឲ្យបុរសម្នាក់ដេកស្លាប់នឹងថ្លុកឈាម។ប៉ូលិសចាប់បុរសម្នាក់នោះបញ្ជូនទៅកាន់តុលាការ។
ភ្នំពេញ ប៉ុស្តិ៍

