
ក្រុងសេអ៊ូលៈបន្ទាប់ពីក្រុមតារាចម្រៀងសម័យកូរ៉េខាងត្បូងប្រុសSuper Junior បានផលិតចេញបទទោលថ្មីចំណងជើង Sexy, Free & Single ប្រកបដោយជោគជ័យមក ពួកគេក៏មានគម្រោងចេញអាល់ប៊ុមទី៦ឈ្មោះថា SPY នៅថ្ងៃទី៥ ខែសីហា។ បទចម្រៀងក្នុងអាល់ប៊ុមថ្មីនេះបានពណ៌នាពីក្បាច់រាំដូចឆាកឈុត រឿងប៉ូលិសស៊ើបអង្កេតអត្តលេខ០០៧ James Bond ដែរ។ គួរបញ្ជាក់ផងដែរថា ដើមឡើយក្រុមនេះមានសមាជិកដល់ទៅ១៣នាក់ធ្វើឲ្យ ក្រុមនេះក្លាយជាក្រុមចម្រៀងបុរសដែលមានសមាជិកច្រើនបំផុតនៅក្នុង លោក។ ប៉ុន្តែបច្ចុប្បន្នសមាជិកត្រូវបានជម្រុះមកនៅត្រឹមតែ១០នាក់ ប៉ុណ្ណោះ៕ PR
ភ្នំពេញ ប៉ុស្តិ៍







