ក្រុងញូវយ៉កៈ ក្រុមអាជ្ញាធរនៅកោះឡុងអ៊ីឡេនដ៍ នៃទីក្រុងញូវយ៉កបានប្រកាសចំពោះបុរសម្នាក់ដែលបានលង់ទឹកកាលពី សប្តាហ៍មុននោះត្រូវបានគេរកឃើញនៅរដ្ឋដទៃទៀតនាប៉ុន្មានថ្ងៃ ក្រោយ។ រ៉ៃមុន រ៉ដ វ័យ២២ឆ្នាំដែលជាកូន បានប្រាប់ប៉ូលិសថា ឪពុករបស់គេបានបាត់ខ្លួនខណៈពេលហែលទឹកនៅឆ្នេរខ្សាច់ចន ប៊ីច កាលពីរសៀលថ្ងៃអាទិត្យ។ អាជ្ញាធរនៅរដ្ឋហ្លរីដាបានរាយការណ៍ថា គេបានប្រទះឃើញឪពុកក្មេងនោះនៅសៅខារូលីណា កាលពីព្រឹកថ្ងៃព្រហសត្បិ៍។ នេះបើផ្អែកតាមរបាយការណ៍របស់អាជ្ញាធរក្រុងញូវយ៉កបានបញ្ជាក់៕ PR
ភ្នំពេញ ប៉ុស្តិ៍







