Headlines:

គីម ជុងអ៊ុន ត្រួត​កម្លាំង​យោធា​នៅ​មុន​សមយុទ្ធ​យោធា​កូរ៉េ​ខាង​ត្បូង-អាមេរិក

120808_17a
មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោកគីម ជុង​អ៊ុន (កណ្តាល) ចុះពិនិត្យ​កង​ឯក​ភាព​មួយ​ក្រោម​បញ្ជារបស់​កង​ទ័ព​ប្រ​ជាជន​កូរ៉េនៅ​ផ្នែក​ខាងត្បូង​ កាល​ពី​ខែ​កុម្ភៈ។ Reuters

ក្រុង​សេអ៊ូលៈ ប្រព័ន្ធ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា មេ​ដឹក​នាំ កូរ៉េ​ខាង​ជើង លោក ​គីម ជុង​អ៊ុន បានអញ្ជើញ​ត្រួត​ពិនិត្យ​កង​ឯក​ភាព​យោធា​មួយ​ ខណៈ​កូរ៉េ​ខាង​ត្បូង​ កំពុង​រៀបចំ​ការ​ធ្វើ​សមយុទ្ធ យោធា​រួម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ជាមួយ​អាមេរិក ដែល​កូរ៉េ​ខាង​ជើង​និយាយ​ថា ដើម្បី​ឈ្លាន​ពាន​ខ្លួន។

ទីភ្នាក់សារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​(KCNA) បាន​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ​ជា​ភាសា​អង់គ្លេស​នេះ​ថា៖ «មេ​បញ្ជាការ​កំពូល​របស់​កងទ័ព​ប្រជាជន​កូរ៉េ លោក​គីម ជុងអ៊ុន​បាន​អញ្ជើញ​ត្រួត​ពិនិត្យ កង​ឯក​ភាព​រង​ក្រោម​កង​ឯក​ភាព ​552 នៃ​កងទ័ព​ប្រជាជន​កូរ៉េ»។

ទស្សនកិច្ច​ត្រួត​ពិនិត្យ​ថ្មី​បំផុត​ដែល​បាន​កើត​ឡើង​ពីរ​បន្ទាប់​ពី​អធិ​ ការកិច្ច​យោធា​ដូច​គ្នា​នេះ​របស់ លោក​គីម​កាល​ពី​ខែ​ឧសភា ទំនង ជា​ត្រូវ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តបទៅ នឹង​សមយុទ្ធ​គាំ​ពារ​សេរី​ភាព​អ៊ូល ជី របស់​ទាហាន​កូរ៉េ​ខាង​ជើង-អា មេរិក ដែល​គេ​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​២០-៣១ សីហា។

កូរ៉េ​ខាង​ជើង​ ប្រឆាំង​នឹង​សមយុទ្ធ​រួម​ទាំង​នេះ​ជា​យូរ​មក​ហើយ ដោយ​អះអាង​ថា សមយុទ្ធ​ទាំង​នេះ​វា​ស្មើ​នឹង​ការ​ហ្វឹកហ្វឺន​សម្រាប់​ការ​ឈ្លាន​ពាន​រដ្ឋ​ កុម្មុយនីស្ត​នេះ។ កាល​ពី​ថ្ងៃ​ចន្ទ​ពួក​គេ​បាន​វាយ​ប្រហារ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង ជុំវិញ​សមយុទ្ធ​នេះ ដែល​គេ​និយាយ ថា​ជា​ការ​ហាត់​សម​ដើម្បី​សង្គ្រាម​យ៉ាង​ពេញ​បន្ទុក​ ដែល​អាច​បញ្ឆេះ​ជម្លោះ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ។

កាសែត Rodong Sinmun ដែល​ជា​ប្រអប់​មាត់​របស់​បក្ស​ពលករ ក៏​បាន​និយាយ​ថា សមយុទ្ធ​នេះ បាន​បង្ហាញ​នូវ​អាកប្បកិរិយា​អរិភាព​របស់​ក្រុង​វ៉ាស៊ីនតោន​។ បទ អត្ថាធិប្បាយ​របស់​ KCNA  ដែល​ទីភ្នាក់ងារ​យ៉ុន​ហាប់​បាន​ដក​ស្រង់​ បាន​និយាយ​ថា៖ «នេះ​ គឺជា​ការ​បង្ហាញ​គោលនយោបាយ​អរិភាព​របស់​គេ​ចំពោះ​កូរ៉េ​ខាង​ជើង​ និង​ជា ទង្វើ​គ្រោះ​ថ្នាក់​មួយ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ថ្មី​មួយ​លើ​ឧបទ្វីប​កូរ៉េ​ »។

ក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន បាន​ឆ្លើយ​តប​ថា សមយុទ្ធ​ដែល​ មាន​ទាហាន​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ ៥,៦​ម៉ឺន​នាក់ និង​ទាហាន​អាមេរិក​ប្រមាណ​៣​ម៉ឺន​នាក់​នេះ គឺ​ក្នុង បំណង​ការពារ​ខ្លួន​ប៉ុណ្ណោះ។

KCNA បាន​និយាយ​ថា នៅ​ក្នុង​អំឡុង​ពេល​អធិការកិច្ច​នោះលោក ​គីម​ បាន​សង្កត់​ធ្ងន់​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​ជា​ស្រេច​របស់​កង​ឯកភាព​នោះ និង​ការ​អប់រំ​មនោគម​វិជ្ជា ដល់​ទាហាន​ទាំង​ឡាយ។ «លោក​បាន​ឲ្យ​ពួក​គេ​នូវ​សឺម៉ែល​មួយ​ និង​កាំភ្លើង​ស្វ័យ​ប្រវត្តិ​មួយ​ដើម​ជា​អំណោយ ដោយ​បញ្ជាក់​ពី​ក្តី​រំពឹង​និង​ជំនឿ​ថា​ពួក​គេ​នឹង​ការពារ​ប្រទេស​ជាទី​ស្រឡាញ់ ​នេះ​បាន​រឹងមាំ​ដូច​ជា ជញ្ជាំង​ដែក​ថែប»៕ IN