
ក្រុងឡុងដ៍ៈ ប្រទេសអង់គ្លេសនឹងប្រើស្ថានីយទូរទស្សន៍BSkyBផ្តាច់មុខលើការចាក់ ផ្សាយរឿងបេសកម្មជនស៊ើបការណ៍សម្ងាត់ ជេមស៍ ប៊ន សុទ្ធសាធរយៈពេល២៤ម៉ោងតែម្តងបន្តរហូតដល់ខែតុលា ដើម្បីប្រារព្ធខួបលើកទី៥០ ក្រុមហ៊ុន Bond។ នេះបើតាមរបាយការណ៍មួយបានឲ្យដឹងកាលពីថ្ងៃអង្គារ។ ស្ថានីយទូរទស្សន៍BSkyB នេះនឹងចាក់ផ្សាយរឿងអ្នកស៊ើបអង្កេតអត្តលេខ០០៧ ដែលមានចំនួន២២រឿងដែលមានគុណភាពខ្ពស់សំឡេងដើមរហូតដល់ថ្ងៃទី៥ ខែតុលា រួមមានទំាងរឿងផលិតនៅឆ្នាំ១៩៦២ផងដែរ។ រឿងដែលគេចូលចិត្តមើលជាងគេមានដូចជារឿង Never Say Never Again រឿង Casino Royale។ នេះបើយោងតាមនាយកស្ថានីយទូរទស្សន៍ Sky Movies លោក អៀនឡេវិស បានបញ្ជាក់ឲ្យដឹង៕ PR
ភ្នំពេញ ប៉ុស្តិ៍







