យោធាម្នាក់បែកខួរស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖យោធាម្នាក់បានស្លាប់និងអ្នកដំណើរ២នាក់ផ្សេងទៀតរងរបួសធ្ងន់កាលពីថ្ងៃអង្គារនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងបាត់ដំបង។ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ជិះម៉ូតូមួយគ្រឿងជាមួយនឹងមិត្តភក្តិពីលិចទៅកើត។ពេលនោះមានម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់អាយុ២៦ឆ្នាំបានបុកម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ជ្រាសទិសគ្នាបណ្តាលឲ្យយោធារងរបួសបែកក្បាលនិងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។រីឯពីរនាក់ទៀតរងរបួសធ្ងន់។ ប៉ូលិសបានបញ្ជាក់ថាហេតុការណ៍កើតឡើងដោយសារបើកបរលឿនហួសល្បឿនកំណត់។
ផឹកស៊ីចេញលុយមិនស្មើគ្នាបង្កជម្លោះវាយខ្ទិចហាង
បន្ទាយមានជ័យ៖ប៉ូលិសបានឲ្យដឹងថាកម្មករសំណង់៥នាក់បានផឹកស៊ីនៅហាងមួយកន្លែងក្នុងក្រុងប៉ោយប៉ែតហើយពេលចេញលុយមិនស្មើគ្នាក៍កើតមានការឈ្លោះប្រកែកគ្នានិងវាយបំផ្លាញរបស់របរនៅក្នុងហាងខ្ទិចគ្មានសល់។ម្ចាស់ហាងរាយការណ៍ឲ្យប៉ូលិស។ប៉ូលិសចាប់ខ្លួនពួកគេបានបីនាក់ដែលមានអាយុ១៨ឆ្នាំ២០ឆ្នាំនិង៣០ឆ្នាំ។រីឯ២នាក់រត់រួច។ពួកជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្ត។ប៉ូលិសកំពុងស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។
ចោរគាស់ផ្ទះមួយយប់បីលួចម៉ូតូនិងគ្រឿងអលង្ការ
សៀមរាប៖ម្ចាស់ផ្ទះល្វែងបីនាក់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសបន្ទាប់ពីផ្ទះរបស់ពួកគាត់ត្រូវបានចោរគាស់លួចយកទ្រព្យសម្បត្តិ៍កាលពីយប់ថ្ងៃអង្គារ។ប៉ូលិសបានឲ្យដឹងថាផ្ទះល្វែងមួយត្រូវចោរគាស់ទ្វារខាងក្រោយនិងពីរទៀតគាស់បង្អួចលួចយកម៉ូតូមួយគ្រឿងលុយនិងគ្រឿងអលង្ការមួយចំនួនទៀត។ជនរងគ្រោះបានអះអាងថាពួកចោរមិននៅឆ្ងាយប៉ុន្មានពីផ្ទះរបស់ពួកគេទេព្រោះពួកគេដឹងច្បាស់ភូមិសាស្ត្រ។ក្រៅពីនោះប្រជាពលរដ្ឋមានការព្រួយបារម្ភពីការលួចឆក់ប្លន់និងអំពើហឹង្សាផ្សេងៗទៀតដែលកំពុងកើតមាននៅក្នុងតំបន់នោះផងដែរ។
ស្ត្រីម្នាក់ត្រូវគេលបកាប់ស្លាប់នៅខ្ទមចាំស្រែ
បាត់ដំបង៖ស្ត្រីអាយុ៥១ឆ្នាំម្នាក់ត្រូវបានគេកាប់ស្លាប់នៅខ្ទមចាំស្រែរបស់គាត់កាលពីថ្ងៃចន្ទ័នៅក្នុងស្រុករតនមណ្ឌល។ប៉ូលិសបានឲ្យដឹងថាស្ត្រីរងគ្រោះដេកនៅខ្ទមចាំស្រូវតែម្នាក់ឯងហើយត្រូវបានគេលបកាប់ជាច្រើនកន្លែងស្លាប់។ខ្ទមចាំស្រែរបស់ស្ត្រីរងគ្រោះនៅប្រហែលជា១០០ម៉ែត្រពីខ្ទមរបស់អតីតប្តីរបស់គាត់។អតីតប្តីរូបនោះត្រូវប៉ូលិសហៅមកសួរនាំព្រោះបើទោះបីពួកគេបានលែងលះគ្នាក្តីពួកគេនៅតែជម្លោះជាមួយគ្នាជារឿយៗ។
យោធាម្នាក់ត្រូវចាប់ខ្លួនពេលចែកចាយគ្រឿងញៀន
រាជធានីភ្នំពេញ៖យោធិនអាយុ២៨ឆ្នាំម្នាក់ត្រូវបានប៉ូលិសខណ្ឌសែនសុខចាប់ខ្លួនកាលពីថ្ងៃចន្ទ័នៅដែលគេកំពុងចែកចាយគ្រឿងញៀននៅនឹងភោជនីយដ្ឋានមួយកន្លែង។ប៉ូលិសបានឲ្យដឹងថាជនសង្ស័យបានចែកចាយគ្រឿងញៀនខុសច្បាប់ជាយូរមកហើយ។ដោយមានគេផ្តល់ព័តិមានដល់ប៉ូលិសប៉ូលិសបានចុះធ្វើការស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យដោយបានរឹបអូសបានថ្នាំញៀនពីរកញ្ចប់ម៉ូតូមួយគ្រឿងនិងទូរសព្ទ័ដៃមួយគ្រឿងផងដែរ។
ផឹកស៊ីក្លែមសាច់ឆ្កែវាយសន្លប់ម្នាក់រឿងថ្លៃស្រា
សៀមរាប៖ប៉ូលិសក្រុងសៀមរាបកំពុងតែស្វែងរកចាប់ខ្លួនបុរសពីរនាក់បន្ទាប់ពីរគេវាយពួកម៉ាកគេម្នាក់របួសធ្ងន់កាលពីថ្ងៃសៅរ៍។ប៉ូលិសបានឲ្យដឹងថាជនសង្ស័យនិងជនរងគ្រោះបានផឹកស្រាក្លែមសាច់ឆ្កែជាមួយគ្នា។ពេលនោះជនរងគ្រោះបានចេញទៅផ្ទះមុនដោយមិនបានចេញលុយថ្លៃស្រា។ភ្លាមៗនោះពួកជនសង្ស័យបានតាមពីក្រោយហើយវាយជនរងគ្រោះនឹងដំបងឈើសន្លប់នៅនឹងវាលស្រែមួយកន្លែងហើយបានរត់គេចខ្លួនបាត់។
បុរសសសៃប្រសាទម្នាក់លង់ទឹកស្លាប់
ប៉ៃលិន៖សពបុរសអាយុ៥១ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញកាលពីថ្ងៃសុក្រនៅក្នុងក្រុងប៉ៃលិនបន្ទាប់ពីបុរសរូបនេះបាត់ខ្លួន២-៣ថ្ងៃមក។ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃពុធប៉ុន្តែប្រជាពលរដ្ឋម្នាក់បានប្រទះឃើញសពរបស់គាត់នៅក្នុងស្រះមួយកន្លែង។គ្រួសារជនរងគ្រោះបានអះអាងថាបុរសរូបនោះមានជម្ងឺសសៃប្រសាទ។ប៉ូលិសមិនបានរកឃើញស្លាកស្នាមអ្វីគួរឲ្យសង្សយ័លើសាកសពនោះទេហើយបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
កម្មករសំណង់វាយគ្នាបែកក្បាលពេលចាញ់ល្បែង
រាជធានីភ្នំពេញ៖កម្មករសំណង់អាយុ២៨ឆ្នាំម្នាក់ត្រូវបានអ្នកធ្វើការជាមួយម្នាក់លបកាប់បែកក្បាលកាលពីថ្ងៃសៅរ៍នៅក្នុងខណ្ឌសែនសុខ។ប៉ូលិសបានអោយដឹងថាជនរងគ្រោះបានលេងបៀរជាមួយនឹងជនសង្ស័យ។ពេលនោះជនសង្ស័យបានចាញ់បៀរហើយជំពាក់ប្រាក់ជនរងគ្រោះ៥ពាន់រៀលហើយគេមួម៉ៅដាល់ជនរងគ្រោះហើយនៅថ្ងៃកើតហេតុជនសង្ស័យបានលបកាប់ជនរងគ្រោះបីកាំបិតចំដៃរបួសធ្ងន់។ជនសង្ស័យត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការ។
អ្នកប្រមឹកនិងកសិករកាប់គ្នារបួសធ្ងន់
ពោធិ៍សាត់៖ប៉ូលិសស្រុកបាកានបានឲ្យដឹងថាបុរសពីរនាក់បានកាប់គ្នាក្នុងជម្លោះមួយកាលពីថ្ងៃអាទិត្យបណ្តាលឲ្យពួកគេរបួសទាំងសងខាង។បុរសម្នាក់អាយុ២៧ឆ្នាំបានផឹកស្រាស្រវឹងហើយរករឿងជាមួយនឹងបុរសជាកសិករម្នាក់អាយុ២៨ឆ្នាំ។ពេលបុរសជាកសិករចេញទៅស្រែបុរសប្រមឹកបានទៅតាមកាប់គេ។ដោយបុរសជាកសិករមានកាំបិតដែរនោះគេក៍កាប់វិញ។ពួកគេរបួសដូចគ្នាហើយបញ្ជូនទៅមន្ទីរពេទ្យ។
ប្រជាពលរដ្ឋចាប់អ្នកបើកឡានម្នាក់វាយ
កំពង់ឆ្នាំ៖បុរសជាអ្នកបើកឡានម្នាក់អាយុ២៤ឆ្នាំត្រូវបានប្រជាពលរដ្ឋចាប់វាយរបួសធ្ងន់កាលពីថ្ងៃអាទិត្យនៅក្នុងស្រុករលាប្អៀ។ប៉ូលិសបានឲ្យដឹងថាបុរសរូបនោះបានបើកនៅលើផ្លូវកោងមួយហើយបានជ្រុលទៅបុកម៉ូតូពីរគ្រឿងនិងនិងផ្ទះប្រជាពលរដ្ឋ។ពេលនោះប្រជាពលរដ្ឋខឹងនាំគ្នាចាប់វាយនៅកន្លែងកើតហេតុព្រោះពួកគាត់អះអាងថាបុរសរូបនោះចង់បើកឡានរត់មិនចង់ដោះស្រាយ។ប៉ូលិសកំពុងស្រាវជ្រាវដោះស្រាយបញ្ហានេះ។
អ្នកញៀនល្បែង៤នាក់ត្រូវប៉ូលិសចាប់ខ្លួន
កំពង់ចាម៖ប៉ូលិសក្រុងកំពង់ចាមបានចាប់ខ្លួនមនុស្ស៤នាក់ដែលញៀននឹងការលែងល្បែងកាលពីអង្គារទី៧មិថុនា។ប៉ូលិសនិយាយថាមានបុរសពីរនាក់និងស្រ្តីពីរនាក់។ប៉ូលិសនិយាយថាអ្នកជិតខាងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសថាជារៀងរាល់មនុស្សចាស់ប្រុសស្រីមកពួនផ្តុំគ្នាលែងបៀរដោយមិនគិតការថែទាំកូនចៅ។ប៉ូលិសថាតាមពិតមានមនុស្ស៥០នាក់មកលេងល្បែងតែនៅពេលប៉ូលិសមកដល់ពួកគេរត់គេចខ្លួនបាត់អស់។ប៉ូលិសចាប់បានតែ៤នាក់។បច្ចុប្បន្នប៉ូលិសឃុំខ្លួនពួកគេជាបណ្តោះអាសន្ន។
ប៉ូលិសចាប់ក្របួច៤នាក់ពាក់ព័ន្ឋនឹងករណីឃាតកម្ម
កំពង់ចាម៖ប៉ូលិសស្រុកស្រីសន្ឋរខេត្តកំពង់ចាមចាប់ខ្លួនបុរសបីនាក់ដែលជាប់ព័ន្ឋការធ្វើឃាតលើបុរសម្នាក់កាលពីប៉ុន្មានខែមុន។ប៉ូលិសនិយាយថាប៉ូលិសទើបតែស្រាវជ្រាវរកភស្តុតាងនិងបានតាមចាប់ពួកគេដែលអាចបញ្ជាក់ថាពួកគេជាប់ពាក់ព័ន្ឋនឹងករណីឃាតកម្មប៉ុន្តែបានពួកគេបានរត់គេចខ្លួន។បច្ចុប្បន្នប៉ូលិសចាប់ពួកគេបាន។ពួកគេបានសារភាព។បុច្ចប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ស្រ្តីមេម៉ាយម្នាក់ត្រូវបុរសបួននាក់ដេញកាប់សំលាប់
បាត់ដំបង៖ប៉ូលិសស្រុងរតនមណ្ឌលខេត្តបាត់ដំបងបានចាប់ខ្លួនបុរស៤នាក់ដែលធ្វើសកម្មភាពប្លន់ស្រ្តីមេម៉ាយម្នាក់កាលពីថ្ងៃពុធទី០៨សីហា។ប៉ូលិសនិយាយជនសង្ស័យមានគ្នាដល់ទៅ៤មកវាយសម្លាប់ស្រ្តីមេម៉ាយគ្រាន់តែលួចមាន់របស់ពួកគេយកទៅហូប។ប៉ូលិសនិយាយថាជនសង្ស័យបានផឹកស៊ីស្រវឹងហើយរំពេចពួកគេបានក្រឡេកឃើញស្រ្តីម្នាក់លួចមាន់ហើយរត់។ពួកគេបានដេញចាប់ហើយសំលាប់ស្រ្តីនោះតែម្តង។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
បុរសម្នាក់ត្រូវគេចាប់ព្រោះវាយមិត្តភក្តិខ្លួនរបួសធ្ងន់
បាត់ដំបង៖បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួននៅក្រុងបាត់ដំបងកាលពីថ្ងៃច័ន្ទទី០៦សីហាបន្ទាប់ពីវាយបុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់។ប៉ូលិសនិយាយថាពួកគេគឺជាក្មេងអនាថា។ពួកគេជាមិត្តភក្តិនឹងគ្នាពួកគេគ្មានសាច់ញាត្តិនោះទេរស់នៅនិងដេកនៅតាមសំយ៉ាបផ្ទះគេលើចិញ្ចើមផ្លូវ។ថ្ងៃមួយជនរងគ្រោះបានទៅរកអាហារហូបមកឲ្យជនសង្ស័យហើយស្តីឲ្យថាមិនចេះស្វែងរកអាហារនោះទេមួយថ្ងៃៗគិតតែពីផឹកមិនចេះដើររកខ្លួនឯង ទើបធ្វើឲ្យជនសង្ស័យខឹងជាខ្លាំងយកកាំបិតមកកាប់ចាក់បណ្តាលឲ្យរបួសធ្ងន់។ប៉ូលិសក៏មកចាប់បញ្ជូនទៅតុលាការ។
ឃើញបុរសម្នាក់ប៉ងលួចរថយន្តសារ៉េនប៉ូលិសត្រូវប៉ូលិសក្របួចបាន
សៀមរាប៖ប៉ូលិសក្រុងសៀមរាបបាននិយាយថាបុរសអាយុ២៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ុនប៉ងលួចរថយន្តប៉ូលិសកាលពីថ្ងៃអាទិត្យទី០៥សីហា។ប៉ូលិសនិយាយថារថយន្តជាម្ចាស់របស់អង្គភាពប៉ូលិស។មន្រ្តីប៉ូលិសមួយរូបបានចតរថយន្តនៅផ្លូវម្ខាងហើយសំរាកមួយសន្ទុះ។ស្រាប់ជនសង្ស័យនោះមានបំណងលួចយកសោរបើករថយន្តចេញតែត្រូវប៉ូលិសឃាត់ខ្លួនបាន។បច្ចុប្បន្នប៉ូលិសបញ្ជូនរូបគេទៅកាន់តុលាការ។
បុរសម្នាក់លួចម៉ូតូគេនៅផ្សារត្រូវប៉ូលិសក្របួចបាន
ភ្នំពេញ៖បុរសអាយុ៣១ឆ្នាំម្នាក់ត្រូវប៉ូលិសក្របួចបានបន្ទាប់ពីជននោះលួចម៉ូតូជនរងគ្រោះប៉ុន្តែមិនជោគជ័យត្រូវប៉ូលិសក្របួចបានដែលហេតុការណ៍នេះស្ថិតនៅខណ្ឌ៧មករារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី៥សីហា។ប៉ូលិសនិយាថានៅថ្ងៃកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្សារតែមួយរំពេចក៏ត្រូវចោរនោះលួចបណ្តើរចេញតែត្រូវអ្នកលក់ក្បែរនោះនិងអ្នកជិតខាងស្រែកឲ្យប៉ូលិសចាប់។ជនរងគ្រោះនិយាយរូបគេទុកម៉ូតូដោយចាក់សោរម៉ូតូត្រឹមត្រូវតែមកពីជនសង្ស័យនោះមានសោរចំនួន៩៥មកចាក់យកទៅ។បច្ចុប្បន្នជននេះត្រូវបានបញ្ជូនទៅតុលាការ។
ប្តីវាយតប់ប្រពន្ឋត្រូវប៉ូលិសក្របួចបញ្ជូនទៅតុលាការ
ស្ទឹងត្រែង៖បុរសអាយុ៥៦ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីវាយតប់ប្រពន្ឋខ្លួនឯងឲ្យរបួសស្ថិតនៅក្រុងស្ទឹងត្រែងកាលពីថ្ងៃច័ន្ទទី៦សីហា។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុជននោះបានវាយដំប្រពន្ឋខ្លួនឯងឲ្យរបួស។ជនសង្ស័យបានប្រើអំពើហិង្សាមកលើប្រពន្ឋខ្លួន។នៅពេលប៉ូលិសទៅដល់ជននោះប៉ុនប៉ងរត់តែត្រូវជាប់អន្ទាក់ប៉ូលិសដដែល។ស្រ្តីរងគ្រោះជាប្រពន្ឋនិយាយថាប្តីរបស់ខ្លួនខឹងខ្លួនព្រោះខ្លួនមិនបានរៀបចំបាយទឹកមួយថ្ងៃៗបុរសនោះគិតតែផឹក។បុរសនោះក៏វាយដំប្រពន្ឋ។បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
បុរសម្នាក់ត្រូវប៉ូលិសចាប់បានពីបទសំលាប់ប្លន់គេ
កំពង់ចាម៖បុរសអាយុ២១ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីប្លន់បុរសម្នាក់ស្ថិតនៅស្រុកព្រៃឈរខេត្តកំពង់ចាមកាលពីថ្ងៃអាទិត្យទី០៥សីហា។ប៉ូលិសនិយាយថាប៉ូលិសបានស៊ើបអង្កេតជននេះអស់ជាច្រើនថ្ងៃមកហើយទើបកំណត់មុខសញ្ញាបាន។ប៉ូលិសថាជនសង្ស័យរូបនេះប្លន់បុរសម្នាក់យកលុយ៣លានរៀល។ជននោះបានសម្លាប់ជនរងគ្រោះនៅកន្លែងស្ងាត់ហើយយកលុយទៅបាត់។រយៈពេលប៉ុន្មានថ្ងៃត្រូវប៉ូលិសចាប់បានបញ្ជូនទៅតុលាការ។
ភ្នំពេញ ប៉ុស្តិ៍

